MENU
លោកស្រី អ៊ុង សាន សូជី កាន់តំណែងរដ្ឋមន្ត្រីការបរទេសនិង ក្រសួង ៣ផ្សេងទៀត
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី៣១ មីនា ២០១៦, ១៤:៥៧ | ៦៩២ ដង | ចុចបញ្ចេញមតិ (០)

ដូចពាក្យចចាមអារ៉ាមនាពេលកន្លងមក លោកស្រីអ៊ុងសានស៊ូជី កាន់ដំណែងរដ្ឋមន្ត្រីការ​បរទេស និងជារដ្ឋមន្ត្រីក្នុងក្រសួង​សំខាន់ៗ៣ផ្សេងទៀត។

តាមការប្រកាសរបស់ប្រធានរដ្ឋសភាមីយានម៉ា លោក​Mann Win Khaing Than បានប្រកាស​នៅ​ក្នុងសភា ពេលស្បថចូលកាន់ដំណែង រដ្ឋាភិបាលថ្មីនាថ្ងៃទី​៣០ខែមីនា។ក្រៅពីនេះសភា​ក៏បានអនុញ្ញាត្តិឲ្យលោកស្រីស៊ូជីកាន់ដំណែងក្នុងក្រសួង​៣ផ្សេងទៀត ក្រៅពីរដ្ឋមន្ត្រីការបរ​ទេសគឺ រដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យប្រធានាធិបតី ,រដ្ឋមន្ត្រីក្រសួងអបរំ និងរដ្ឋមន្ត្រី ថាមពល និងអគ្គិសនី។​​

ការសម្រេចតែងតាំងលោកស្រីស៊ូជី កាន់ដំណែង​៤ផ្សេងគ្នា​ត្រូវបានប្រធានសភាលោក​Mann Win khaing Than ប្រកាសនៅក្នុងពិធីស្បថចូលកាន់ដំណែង។កន្លងមកអ្នកនាំពាក្យ គណបក្សាសម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យលោក​Zaw Myint Maung បញ្ចក់ថាលោកស្រី​ស៊ូជី​និងកាន់ដំណែងរដ្ឋមន្ត្រីការបរទេស ព្រមទាំងតំណែងរដ្ឋមន្ត្រីផ្សេងទៀត។ លោកស្រីស៊ូជីគឺជាស្ត្រីតែមួយគត់ នៅក្នុងគណរដ្ឋមន្ត្រីថ្មី។

ក្នុងថ្ងៃជាមួយគ្នានោះប្រធានាធិបតីថ្មីកើតឡើងដោយការបោះឆ្នោតតំបូងបង្អស់នៅមីយ៉ានម៉ាក្រោយរយៈពេល​៥៦ឆ្នាំ​លោក​Htin kyaw អតីតជំនួយការរបស់លោកស្រីសូជី ក៏បានស្បថចូល​កាន់តំណែងជំនួសលោកធៀនសេន នៅថ្ងៃទី១ខែមីនា។ លោក​ Htin Kyaw បាន​យក​ឈ្នះទៅ​លើ​បេក្ខ​ភាព​ពីររូបផ្សេងទៀតគឺលោក​Henry Van Thio និង បេក្ខភាព​ដែល​យោធាជ្រើស​រើសគឺ​លោក​Myint Swe នៅក្នុងការបោះឆ្នោតសភា ដោយលោក​Htin Kyaw ទទួល​បានសម្លេងគាំ​ទ្រ​រហូតដល់ទៅ ៣៦០ ក្នុងចំណោមសមាជិកសភា ៦៥២នាក់៕

Tags:
  • អ៊ុង សាន សូជី
  • រដ្ឋមន្ត្រី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥