![]() |
MENU
|
កសិករអ្នកដាំល្ហុងភាគច្រើនមានការខកចិត្តក្រោយពីគាត់បានដាំល្ហុងអស់ជាច្រើនខែទើបទើបល្ហុងចេញផ្កាដែលធ្វើអោយគាត់ដឹងថាកូនល្ហុងគាត់ញី រឺ ឈ្មោល ធ្វើអោយគាត់ខាតបង់អស់ជាច្រើនទំាងថវិការ ការថែទាំ និងពេលវេលា។ តាមរយៈបទពិសោធន៌របស់កសិករគំរូរបស់ក្រសួងកសិកម្មម្នាក់ គឺ លោកពូ រស់ ម៉ៅ រស់នៅភូមិ ចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្ត តាកែវ ។
ដែលលោកពូបានទទួលជោគជ័យលើការដាំល្ហុង ដែលធ្វើអោយកូនល្ហុងក្លាយជាល្ហុងញីទាំងអស់។ គាត់បានបង្ហាញបទពិសោធន៏របស់គាត់ថា ល្ហុងញី រឺ ឈ្មោលអាស្រ័យលើឬស កាលណាកូនល្ហុងមានឬសច្រើន គឺជាល្ហុងញី ហើយកាលណាកូនល្ហុងមានឬសតែមួយនោះជាល្ហុងឈ្មោល។
១- វិធីធ្វើអោយល្ហុងមានឬសច្រើនៈ
យកគ្រាប់ល្ហុងដែលជ្រើសរើសរួចយកមកបណ្តុះនៅលើថ្នាលបណ្តុះកូន។ ចំពោះថ្នាលបណ្តុះកូនត្រូវរៀបចំដីកំប៉ុស្តិដាក់លើថ្នាលដែលទ្រាប់ដោយ បន្ទះក្តារ រឺ ស័ង្កសីក្រាលនៅនឹងបាត ដោយដាក់ដីកំប៉ុស្តិស្តើង០.៥តឹក(៥០ ស.ម)។ កាលណាដាក់ដីក្រាស់ពេកឬសល្ហុងនឹងដុះត្រង់ ហើយវានឹងមិនបែកឬសច្រើនទេ។
២- វីធីជ្រើសរើសពូជលហ្ហុងៈ
ត្រូវជ្រើសរើសយកល្ហុងដែលមានផែ្លទុំល្អនៅដើម រួចយកផ្លែមកកាត់យកតែពាក់កណ្តាលនៃផ្លែ ដោយយកគ្រាប់ក្នុងផ្លែផ្នែកខាងក្រោម ដោយមិនត្រូវយកផ្នែកជាប់នឹងកន្ត្រង់ទេ ព្រោះគ្រាប់ពុំពេញល្អ។
៣- វិធីដកកួនយកទៅដាំៈ
មុននឹងយកកូនល្ហុងទៅដាំត្រូវធ្វើអោយកូនល្ហុងមានឬសច្រើនក្លាយជាកូនញីសិន។ ក្រោយពីសាបគ្រាប់ពូជបាន ១៥ ថ្ងៃត្រូវពិនិត្យមើលថា ថាតើឬសល្ហុងច្រើនរឺ ឬសតែមួយ។ បើឬសតែមួយត្រូវកាត់/ ក្តិច ពាក់កណ្តាលនៃឬសចោលរួចដាក់បណ្តុះក្នុងកន្រ្តោង រឺ ថង់សិន រួចយកទៅដាំដោយមិនត្រូវទុកយូរអោយលើសពី១៥ ទៅ ២០ ថ្ងៃទេ។ រាល់ការដកកូនល្ហុងពីថ្នាលទៅដាំត្រូវធ្វើយ៉ាងណាកុំអោយដាច់ឬស ដែលនាំអោយល្ហុងក្លាយជាល្ហុងឈ្មោលវិញ។
(សូមមើលអត្ថបទបន្ថែមដែលមានភ្ជាប់ជាមួយ ទាក់ទងនឹង វិធីធ្វើអោយល្ហុងបាបផលច្រើន)
វិធីធ្វើអោយកូនល្ហុងក្លាយជាល្ហុងញី១០០%និង ទទួលបានផលច្រើនសូមចុចអានៈ http://vokc.org/article/86
Posted by VOKC News on Monday, January 18, 2016