MENU
|
ប្រធានាធបិតីអាមេរិកលោកបារ៉ាក់អូបាម៉ានិងថ្លែងសន្តរកថា ផ្សាយផ្ទាល់តាមកញ្ចប់ទូរទស្សន៏គុយបាស្តីពីអនាគតនៃទំនាក់ទំនងប្រទេសទាំងពីរ ឲ្យពលរដ្ឋគុយបាទាំងបានដឹង ពីចេតនាល្អរបស់អាមេរិកទៅលើប្រទេសនេះ។
នៅថ្ងៃទី២១ខែមីនានេះ ប្រធានាធិបតីអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនឹងជាប្រវត្តិសាស្ត្រ ដែលមានប្រធានាធបិតីអាមេរិកទស្សនកិច្ចទៅកាន់ទីនោះលើកដំបូងក្នុងរយៈពេល៩០ឆ្នាំកន្លងមក។
តាមគម្រោងនៅក្នុងក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ លោកអូបាម៉ានឹងជួបពិភក្សាជាមួយមេដឹកនាំគុយបាលោករ៉ាអូលកាស្ត្រូ និងបណ្តាក្រុមហ៊ុនធំៗរបស់គុយបា។ ចំណុចដែលគួរឲ្យចាប់អារម្ភបំផុតនោះគឺប្រធានាធបិតីអាមេរិកនឹងថ្លែងសន្តរកថាផ្សាយផ្ទល់តាមកញ្ចប់ទូរទស្សស្តីពីទំនាក់ទំនងប្រទេសទាំងពីរ។
នៅមុនដំណើរទស្សនកិច្ចរបស់លោកអូបាម៉ា ភាគីទាំងពីរបានតផ្ជាប់ឡើងវិញនៅសេវាកម្មប្រិយសនីទូរស័ទ្ទផ្ទាល់ ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្សេងៗ។ទទឹមនិងនោះអាមេរិកក៏បានអនុញ្ញាត្តិឲ្យមានការធ្វើដំណើរចុះឡើងទៅកាន់ប្រទេសគុយបា ផងដែរ។ ជាហេតុធ្វើឲ្យក្រុមអនិកជនគុយបាអាចទៅស្រុកកំណើតលេងយ៉ាងសម្បាយ ជួបជុំគ្រួរសារ។
ចំណែកគុយបាវិញ រដ្ឋាភិបាលបានប្រកាសថានឹងលុបចោលពន្ធដាសម្រាប់ប្រាក់ដុល្លារ១០ភាគរយ ពេលបញ្ចូនដុល្លារចូលទៅក្នុងប្រទេសនេះ។
នៅក្នុងដំណើរទស្សនកិច្ចនោះប្រធានាធិបតីអូបាម៉ា ព្រមទាំងភរិយានិងកូន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ អមដំណើរលោកអូបាម៉ាមាន អគ្គនាយកក្រុមហ៊ុនធំៗរបស់អាមេរិក ព្រមទាំងជនជាតិអាមេរិកដើមកំណើតគុយបា ដែលមានឈ្មោះបោះសម្លេងក្នុងការធ្វើអជីវកម្មនៅអាមេរិក។
ប្រធានាធបិតីអូបាម៉ាមានប្រសាសថា «នៅឆ្នាំ1928 ប្រធានាធិបតី Coolidge បានបំពេញទស្សកិច្ចទៅកាន់ប្រទេសគុយបាតាមនាវាចម្បាំង ហើយត្រូវចំណាយពេល៣ថ្ងៃទើបទៅដល់គុយបា។ ចំណែកខ្ញុំចំណាយពេលតែ៣ម៉ោងប៉ុណ្ណោះក៏មកដល់ទីនេះ»។