MENU
ថៃកាត់ទោសករណី ជួញដូមនុស្សទ្រងទ្រាយធំបំផុតក្នុង ប្រវត្តិសាស្ត្រ
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី១៧ មីនា ២០១៦, ១០:៤៨ | ៤១៤ ដង | ចុចបញ្ចេញមតិ (០)

តុលាកាថៃបានកាត់ទោសមនុស្ស​៩២នាក់ដែលចោទប្រកាន់ពីបទ ជួញដូរមនុស្សក្នុងនោះមាន មេទ័ពជាច្រើនរូប និងមន្ត្រីប៉ូលិស រួមទាំងមន្ត្រីនៅក្នុងតំបន់។

កាលពីថ្ងៃទី​១៦ខែមីនា តុលាការរឧក្រិដ្ឋកម្មទីក្រុងបាងកក​បានចាប់ផ្តើមកាត់ទោស ករណីជួញដូរមនុស្សទ្រងទ្រាយធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសថៃ​ ដោយមានជនជាប់ចោទរហូតដល់ទៅ​៩២នាក់ ។ ហេតុការខាងលើបានចាប់ផ្តើមនៅពេលដែលប៉ូលិស ប្រទះឃើញផ្នូគាប់ខ្មោចរួមដល់ទៅ​៣៦នាក់ ស្ថិតនៅព្រំដែនប្រទេសថៃនិមីយ៉ានម៉ាកាលពីខែឧសភាឆ្នាំ​២០១៥។

តាំងពីពេលនោះមកគេបានស្រាវជ្រាវរកឃើញការជួញដូមនុស្សទ្រងទ្រាយធំបំផុតទៅលើជនជាតិភាគ​តិច​ROhingya ដែលបានចាកចេញពីប្រទេសមីយានម៉ា​។ ក្រុមជួញមនុស្សខាងលើ មានតម្លៃរាប់លានដុល្លារ ។ ក្រុមជួញដូរមនុស្សបានឃុំខ្លួនពួគគត់នៅកណ្តាលព្រៃមុនពេលបញ្ជូនទៅកាន់ប្រទេសម៉ាឡេស៊ី។

ក្រោយមកទៀតប៉ូលិសបានប្រទះឃើញផ្នូគប់ខ្មោចរួម​១៣៩នាក់​នៅជាប់ព្រំដែនមីយ៉ានម៉ា  ។ តាំងពីពេលនោះមកប៉ូលិសបានបង្កើនការស្រាវជ្រាវតាមចាប់ខ្លួនក្រុមជួញដូរមនុស្ស ដែលបានចោលនៅឆ្នេរសមុទ្រ ។ សកម្មភាពខាងលើបង្ករឲ្យមាន វិបត្តិជនភៀសខ្លួននៅតំបន់អាស៊ី  ខណៈដែល ប្រទេស ជាច្រើនដូចជា​ឥណ្ឌូនេស៊ី ថៃ មីយ៉ានម៉ា បង់ក្លាឌែស បដិសេធទទួលជនភៀសខ្លួនទាំងនោះ។

ហេតុការកាន់តែទទួលការចាប់អារម្ភយ៉ាងខ្លាំងពីក្រុមអ្នកស្រាវជ្រាវ ក្នុងពេលនេះមន្ត្រីប៉ូលិសមួយរូបលោក​Paween Pongsirin រត់គេចខ្លួនទៅកាន់ប្រទេសអូស្ត្រាលី ហើយលោកបាននិយាយថា​លោកព្រួយបារម្ភពីសុវត្ថភាពរបស់ខ្លួន  ពេលដឹងថា​មានមន្ត្រីជាន់ខ្ពស់ថៃជាច្រើនរូបពាក់ព័ន្ធនិងការជួញដូរមនុស្ស។ លោកបានស្នើរសុំភៀសខ្លួននយោបាយនៅក្នុងប្រទេសអូស្ត្រាលី។

មនុស្ស​៩២នាក់រងការចោទប្រកាន់ពីបទជួញដូរមនុស្ស និងបទល្មើសជាច្រើនផ្សេងទៀត។ ជនជាប់​ចោទទាំង​៩២នាក់ មិនសារភាពទទួលកំហុសរបស់ខ្លួននោះឡើយក្នុងការសួរចម្លើយនាពេលកន្លងមក។ នៅពេលនេះមានមនុស្ស ប្រមាណ​៥០នាក់ ដែលប៉ូលិសកំពុងតែតាមចាប់ខ្លួនពាក់ព័ន្ធនិងការជួញ​ដូរមនុស្ស។

សាក្សីដែលជាជនជាតិរ៉ូហីយ៉ាបានសារភាពនៅមុខតុលាការថា ថា ក្រុមជួញដូរមនុស្សបានកុហុកលោក​ថាទៅធ្វើការសំណងនៅក្នុងប្រទេសម៉ាឡេស៊ីដែលមានប្រាក់ខែខ្ពស់។ នៅពេលដំបូងលោកបានធ្វើដំណើរលើកបាលដ៏ស្រស់ស្អាត់បន្ទាប់មានទូរទស្ស ម៉ាស៊ីនត្រជាក់ អាហា​៣ពេល។ ក្រោយមក ពួគគេបានបញ្ចូនឡើងទូកតូចមានមនុស្សដល់ទៅ​២៧០នាក់ មានការយាមល្បាតយ៉ាងតឹងតែង​ មានអាហាតែមួយពេលប៉ុណ្ណោះក្នុងមួយថ្ងៃ។

ដំណាក់កាលកាត់ទោសអូសបន្លាយរហូតដល់​១ឆ្នាំ ហើយ មានសាក្ស៊ីដែលជាជនរង្គ្រោះ៤០០នាក់ ។ អង្គការអន្តរជាតិបង្ហាញការព្រួយបាមរម្ភយ៉ាងខ្លាំងពីសុវត្ថភាពសាក្សីទាំងនោះ  ខ្លាចគេលួចធ្វើឃាត់ បំបិទមាត់៕

Tags:
  • ជួញដូមនុស្ស
  • ប្រវត្តិសាស្ត្រ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥