MENU
អ្នកគាំទ្រសិទ្ធិនារីរាប់រយនាក់ ត្រូវបានរារាំងមិនឲ្យជិះកង់និងហែក្បួនអបអរថ្ងៃទី ៨មិនាខួបលើក ១០៥
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៩ មីនា ២០១៦, ០៨:១២ | ៣៦០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖       ក្រុមអ្នកជិះកង់ប្រមាណជាង៦០០នាក់ដើម្បីសំដែងការអបអរសាទេទិវាសិទ្ធិថ្ងៃទី៨មិនាមកពីក្រុមអ្នកការពារសិទ្ធិមនុស្សសកម្មជនសិទ្ធិមនុស្សនិងយុវជនត្រូវតាមរារាំងដោយកម្លាំងសន្តិសុខសាលារាជធានីនិងនគរបាលខណៈដែលពួកគេបានប្រមូលផ្តុំគ្នានៅខាងមុខក្រសួងកិច្ចនារីគ្រោងហែបន្តទៅកាន់វិមានរដ្ឋសភានៅព្រឹកថ្ងៃទី៨ខែមិនាឆ្នាំ២០១៦នេះ។

                ក្រុមអ្នកជិះកង់និងថ្មើជើងបានព្យាយាមហែក្បួនអ្នកខ្លះជិះកង់ខ្លះទៀតដើរ រួមទាំងព្រះសង្ឃសំដៅទៅកាន់វិមានរដ្ឋសភា។ក្រុមអ្នកគាំទិវាសិទ្ធនារីបានសំដែងការមិនសប្បាយចិត្តជាមួយអាជ្ញាធរដែលបានហាមឃាត់ពួកគាត់ដោយសំអាងថាការជិះកង់ហែក្បូននេះគ្មានសុំការអនុញ្ញាតពីសាលារាជធានីភ្នំពេញ។

                អ្នកជិះកង់ភាគច្រើនជានារីបានកាន់បដានិងពាក្យស្លោកមួយចំនួនត្រូវបានចងភ្ញាប់នឹងកង់របស់សកម្មជនគាំទ្រទិវាសិទ្ធិនារី៨មិនា ។បដាទាំងនោះមានខ្លឹមសារថា៖”ចូរពង្រឹងការអនុវត្តន៍ច្បាប់ដើម្បីផ្តល់យុត្តិធម៌ដល់ស្រ្តី”។តែមានបដាខ្លះបានសរសេរថា៖”ខ្ញុំមិនប្រើហិង្សាលើស្រ្តីជាដាច់ខាត ចុះអ្នកវិញ?។រួមគ្នាបញ្ឈប់អំពើហិង្សាលើស្រ្តី ដើម្បីអភិវឌ្ឍដោយចីរភាព”។

                មានក្រុមអ្នកជិះប្រមាណ៥ទៅ១០នាក់បានចេញដំណើរពីមុខក្រសួងកិច្ចការនារីទៅដល់មុខរដ្ឋសភាទីដែលអ្នកជិះកង់ចង់ទៅកាន់ទីនោះដើម្បីសំដែងមតិតែត្រូវបានសមត្ថកិច្ចបំបែក។បុរសអ្នកជិះម្នាក់បានលើកកង់របស់គាត់ដាក់លើស្មារដើរកាត់ក្រុមសមត្ថកិច្ចដែលត្រូវបានគេដាក់ពង្រាយតាមផ្លូវមួយចំនួនទៅកាន់វិមានរដ្ឋសភា។បុរសរូបនេះបានដាក់បដាមួយផ្ទាំងនៅខាងមុខកង់របស៉គាត់ដែលបានសរសេរថា៖”ទាំងអស់គ្នាដើម្បីស្រ្តី ស្រ្តីជាពិភពនៃសន្តិភាព”។

                គេសង្កេតឃើញថាក្រុមសត្ថកិច្ចនិងក្រុមអ្នកជិះកង់បានប៉ះសំដីគ្នាដែលប៉ូលិសបាននិយាយថាជិះកង់អី ស្ទះផ្លូវគេបែបនេះ ហើយក្រុមអ្នកជិះកងជានារីបានតបវិញថាចុះមិនដឹងជាថ្ងៃសិទ្ធិនារីទេអី”។សន្តិសុខខណ្ឌដូចពេញបានរារាំងក្រុមអ្នកជិះកង់ជានារីដោយបង្ហាញពីភាផ្តាច់ថា”ខ្ញុំមិនឲ្យេពួកអ្នកឯងទៅទេព្រោះវាស្ទះចរាចរណ៍ណាស់។តែក្រុមនារីអ្នកជិះកង់បានបតវិញថាចុះស្ទះរាល់ថ្ងៃមិនមែនមកពីអ្នកជិះកង់ចុះមិនមើលផង”។

                ក្រុមសន្តិសុខដែលគេស្គាល់ថាជាមនុស្សរបស់អាជ្ញាធរខណ្ឌដូនពេញបានពាក់វ៉ែនតាខ្មៅមើលមុខមិនស្គាល់ថាជានរណាទេសូម្បីតែអ្នកកាសែតក៍ដោយបើថាមេគេបញ្ជាថាមិនឲ្យទៅគឺមិនអាចទៅបានទេ។ក្រុមនេះបានប្រើពាក្យសំដីគំរោះគំរើយបំផុតសូម្បីតែព្រះក៍គេមិនគោរពផងមិនថាឡើយនារីឬអ្នកកាសែតគេស្តាប់តែមេគេម្នាក់គត់ បើបែបនេះតែឲ្យគេមានជំនឿលើអាជ្ញាធរមេចទៅ?។

                ក្រុមនារីដែលបានប៉ះសំដីជាមួយសន្តិសុខបាននិយាយថាហេតុអីបានជាសន្តិសុខបានរាំផ្លូវពួកគាត់មិនត្រឹមជួយសម្រួចរាចរណ៍ទេថែមទាំងបង្កការកកស្ទះទៀតផង។សន្តិសុខមិនគោរពសិទ្ធិនារីទេ សិទ្ធិសេរីភាពត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញា ។អាជ្ញាធរធ្វើបែបនេះមានន័យថាយ៉ាមេចដែរគោរពច្បាប់ឬទេ?។

                លោកអុំ សំអាតប្រធានស៊ើបអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូបាននិយាយថាអាជ្ញាធរទំនងជាមានការភ័យក្លាយដោយថាការហែរក្បួននេះជារឿននយោបាយទៅវិញ។តែលោកថាបើការហែក្បួនម៉ុងសាយឬអ្នកតាចិនបែរជាពួកគាត់មិនចាប់អារម្មណ៍ទេ។កាលណារឿងដែលមានការលានពណ៌ទៅជារឿងនយោបាយនោះជាការបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។

                លោកអុំ សំអាតលើកឡើងថាទិវានេះជាទិវាសិទ្ធិនារីអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័នចុះហត្ថលេខាលើសិទ្ធិសញ្ញានេះដែរ។ក្នុងការរារាំងបែបនេះមានន័យថារដ្ឋភាគីដែលបានចុះហត្ថលេខាតែមិនបានបំពេញកាតព្វកិច្ចទេ។យើងគាំទ្រចំពោះការដាក់ចេញគោលនយោបាលយេនឌ័ររបស់រដ្ឋាភិបាលតែការអនុវត្តមិនបានស៊ីសង្វាក់គ្នានៅឡើងទេអំពើហិង្សានៅតែមានលើស្រ្តីនិងសូមឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ទប់ស្កាត់អំពើហិង្សាលើស្រ្តី៕

Tags:
  • សិទ្ធិនារី
  • ហែក្បួន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥