MENU
គណបក្សខ្មែររួបរួមជាតិប្រកាសថា លើកកម្ពស់សិទ្ធិនារី ធ្វើឲ្យមានសមធម៌រវាងនារី និង បុរស
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៩ មីនា ២០១៦, ០៨:០៧ | ៤៧៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖    ឯកឧត្តម ញឹក ប៊ុន ប្រធានគណបក្សខ្មែររួបរួមជាតិបានមានប្រសាសន៍ថាគណបក្សខ្មែររួមរួមជាតិរបស់លោកបានប្រកាន់ខ្ជាប់នូវការលើកកម្ពស់សិទ្ធិនារី ដោយបានកំណត់និងមានវោធានការធ្វើឲ្យមានសមធម៌យេនឌ័រ ស្មើភាពជាមួយបុរសដោយចាត់វិធានការជាក់ស្តែង​គឺដាក់បេក្ខភាពនារីក្នុងបញ្ជីឈ្មោះ​បោះឆ្នោតក្រុមប្រឹក្សជាតិឲ្យមាន​យ៉ាងតិច២០%នៅ​ដំណាក់​កាលដំបូងនិងដាក់​ក្នុងលំដាប់ថ្នាក់ខ្ពស់ែឆ្លាស់​គ្នាជាមួយបុរស​ដើម្បីឲ្យប្រជារាស្រ្ត​ម្ខាស់​ឆ្នោតជ្រើសរើសក្នុងឆ្នាំ២០១៧។

ការថ្លែងរបស់គណបក្សខ្មែររួបរួមជាតិគឺនៅថ្ងៃទី៨​មិនា ឆ្នាំ​២០១៦​នេះបានចេញសេចក្តី​ប្រ​កាស​ព័ត៌មាន​មួយដែលថ្វាយព្រះពរសម្តេច​ម៉ែ នរោត្តម មុនីនាថសីហនុ​ដែលព្រះ​មហាក្ស​ត្រី​យ៍​​សម្តេច​ម៉ែតែង​តែបានយកចិត្ត​ទុកដាក់ចំពោះនារី​និងព្រះរាជសារចូលរួម​ទិវាសិទ្ធិនារី​អន្តរជាតិ​៨មិនា២០១៦​ក្រោយប្រធាន​បទ”វិនិយោគលើសមភាពយេឌ័រដើម្បីអភិវឌ្ឍប្រកបដោយចិរភាព”។

គណបក្សខ្មែររួបរួមជាត់បានលើកឡើងថាឯកឧត្តម ញឹក ប៊ុនឆៃបានអញ្ជើញចូលរួមជាអធិបតីក្នុបកម្មវិធីប្រារព្វខួបលើកទី១០៥ទិវានារីអន្តរជាតិ៨មិនា​ឆ្នាំ២០១៦។កម្មវិធីនេះបានធ្វើឡើង​នៅ​គេហដ្ឋានរបស់់ឯកឧត្តមប្រធានគណបក្សស្ថិតនៅសង្កាត់ជ្រោយ​ចង្វ​ខណ្ឌ​ជ្រោចង្វា​រាជធានីភ្នំ​ពេញដែលមានអ្នកចូលរួមជាសិស្ស​ និស្សិត​ គ្រូបង្រៀន​ កម្មការិនី​និងស្រ្តីមេ​ផ្ទះប្រមាណ​២០០​នាក់​។

គណបក្សខ្មែររួបរួមជាតិបានប្រកាសពីគោលនយោបាយរបស់ខ្លួនទៀតថាគោលនយោបាយរបស់គណបក្សនេះបានកំណត់យកប្រយុទ្ធប្រឆាំងដាច់ខាតអំពើកេងប្រវ័ញ្ច រត់ពន្ធ អាវីវកម្មនិងរំលោភសិទ្ធិកុមារនិងស្រ្តីភេទដោយជំរុញឲ្យអនុវត្តច្បាប់របស់ព្រះរាជាណាចក្រកម្ពុជានិងអនុសញ្ញាអន្តរជាតិនានាដែលកម្ពុជាជាភាគីហត្ថលេខី។

គណបក្សខ្មែររួបរួមជាតិបានលើកឡើងទៀតថាឯកឧត្តម ញឹម ប៊ុនឆៃប្រធានគណបក្សបានគាំទ្រនិងអបអរសាទរប្រធានបទ វិនិយោគលើកសមភាពយេនឌ័រ ដើម្បីកាអភិវឌ្ឍដោយចិរភាពដោយបានចាត់ទុកថាតួនាទីរបស់នារីក្នុងសង្គមមានសារៈសំខាន់ជាទីបំផុត ដោយស្រ្តីមានចរឹតទន់ភ្លន់និងហ្មតើចត់ក្នុងការសម្រេចកិច្ចការធំៗ ហើយស្រ្តីជាអ្នកទទួលរងបន្ទុកធ្ងន់ធ្ងរក្នុងគ្រួសារជាពិសេសក្នុងកាលៈទេសៈដែលមានការលំបាកដូចជាក្នុងគ្រាសង្រ្គាម ដែលស្រ្តីរ៉ាប់រងជាមេគ្រួសារផង ជាមាតា និងជាអ្នកគាំទ្រគ្រួសារផង។

ប្រធានគណបក្សខ្មែររួបរួមជាតិបានលើកឡើងទៀតថាឯឧត្តមលើកទឹកចិត្តនិងជំរុញស្រ្តីមានសកម្មភាពក្នុងកិច្ចការសង្គមកិច្ចដោយខិតខំប្រមែលប្រមូលនារី ស្រ្តីមកពីគ្រប់មជ្ឈដ្ឋានជាមហាគ្រួសារខ្មែរដោយគ្មានប្រកាន់វណ្ណៈ​សាសនា ។​ដើម្បីចូលរួមគិតគូដោះស្រាយបញ្ហាស្រ្តីដែល​កំពុងប្រឈមក្នុងពេលបច្ចុប្បន្ននេះ។

តំណាងស្រ្តីគណបក្សខ្មែររួបរួមជាតិលោកស្រីប្រាក់​ ចន្ថាបានថ្លែង​ថាលោកស្រីសូម​អបអរ​សាទរចំពោះថ្នាក់ដឹកនាំរបស់គណបក្សដែលបានយកចិត្តទុកដាក់ចំពោះបញ្ហាស្រ្តីកម្ពុជា ហើយបានសន្យាថានិងប្តេជ្ញាចិត្តមោះមុតថានឹងយកអស់បីកម្លាំងកាយចិត្តដើម្បីគាំទ្រគណបក្សខ្មែររួបរួមជាតិក៍ដូចជាជួយខ្លួនឯងដែរ៕

 

Tags:
  • គណបក្សខ្មែររួបរួមជាតិ
  • សិទ្ធិនារី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥