![]() |
MENU
|
ខេត្តបាត់ដំបង÷ ក្រោយពីជួបករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តមិនស្គាល់ផ្លាកលេខបុកបណ្តាលឲ្យលោក ម៉ឹង ចៅកំសត់ ចាងហ្វាងកាសែតសម្លេងចៅកម្សត់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរបាក់ជើងឆ្វេងបាក់ដៃឆ្វេង ហើយបញ្ជូនមកសម្រាកព្យាបាលក្នុងមន្ទីពេទ្យ.Emergency កាលពីកន្លងទៅនោះ រហូតមកដល់ពេលនេះក្រុមគ្រូពេទ្យ ត្រូវយកជម្រើសកាត់ជើងឆ្វេងរបស់គាត់ហើយ។ ហើយនៅពេលនេះលោកម៉ឹង ចៅកម្សត់ត្រូវការការលើកទឹកចិត្តពីសំណាក់មិត្តភ័ក្រជាពិសេសមិត្តៗ រួមអាជីពពត៌មានដូចគ្នា។
ទន្ទឹមនឹងនោះអ្វីដែលគួរឲ្យសង្វេកបំផុតគឺភរិយារបស់ចៅកម្សត់ស្រក់ទឹកភ្នែកហូរជោកផែនផ្ពាល់លើកម្រាមដៃដប់សុំអំពាវនាវដល់សម្តេចទ្រង់ឯកឧត្តមលោកឪកញ៉ាលោក លោកស្រីសប្បុរសជនក្នុងនិងក្រៅប្រទេសមេត្តាជួយចម្លងដល់គ្រួសារគាត់ខណៈស្វាមីរបស់គាត់សម្រាកក្នុងមន្ទីពេទ្យរហូតពេទ្យកាត់ជើងម្ខាងក្លាយជាជនពិការពេញមួយជីវិតដែលក្តីសង្ឃឹមរបស់កូនៗនិងភរិយារបស់លោកគ្មានសល់អ្វីទៀតឡើយ។
សូមបញ្ជាក់ថា លោក ម៉ឹង ចៅកំសត់ ចាងហ្វាងកាសែតសម្លេងចៅកម្សត់បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីល្ងាចថ្ងៃអង្គាទី ១៧ ឧសភា ២០១៦កន្លងទៅនៅលើផ្លូវជាតិលេខ57B បវេល+កំរៀង ត្រង់ចំណុចឃុំតាគ្រីស្រុកកំរៀង ខេត្តបាត់ដំបង។ ខណៈដែលលោកកំពុងចុះយកពត៌មានតាមព្រំដែន កម្ពុជា ថៃ ក៍ត្រូវរថយន្តម៉ាកតូរិសមិនផ្លាកលេខបើកបញ្ច្រាសទិសបុកចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ (បាក់ជើងឆ្វេង និងបាក់ដៃឆ្វេង) ហើយត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ Emergency ស្ថិតនៅក្នុងភូមិរំចេក៣សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រសិនបងប្អូនចង់សួរសុខទុក្ខឬជួយឧបត្ថមការព្យាបាលសូមមេត្តាទំនាក់ទំនង លោក ចៅកម្សត់ 097 82 16 111 ឬទាក់ទងមកខ្ញុំបាទសុខ ផានិត. 017398423/0976787588 សូមអរគុណ៕