ខេត្តកំពង់ឆ្នាំង៖ ផ្ទះស្ត្រីមេម៉ាយក្រីក្រឈ្មោះអ៊ុនគឹមស្រ៊ុនរលំហើយតែសំណាងបានផ្ទះអ្នកជិតខាងទ្រម្លេះគ្មានជំរកស្នានៅឡើយ។ ស្ត្រី អ៊ុន គឹម ស៊្រុន អាយុ៣៥ឆ្នាំមានកូនប្រុស៥នាក់កូនបងអាយុ១៥ឆ្នាំមានមុខរបបដើរស៊ីឈ្នួលបោកខោអាវអោយគេដើម្បីចិញ្ចឹមកូនទាំង៥មានទីលំនៅភូមិឃ្លាំងប្រាក់សង្កាត់ប្អេរក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង។
គ្រួសារនេះរស់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោមដំបូលស្ទើតែប្រកមេឃទៅហើយតែបានកៅស៊ូស្លះស្ទិចគ្របរស់នៅយ៉ាងលំបាកបំផុតនៅសៀលថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៦នេះខ្ញុំបានចុះយកព័ត៌មានដោយផ្ទាល់និងថតរូបដូចបានឃើញស្រាប់ខ្ទមរបស់គាត់រលំទៅលើផ្ទះអ្នកជិតខាង។
ស្ត្រីរូនេះនិងកូនតូចៗទាំង៥នាក់បានលើកដៃសំពះសុំអំពាវនាវដល់សម្តេចឯកឧត្តមលោកជំទាវនិងសប្បុរសជនទាំងអស់ជួយសំរាលការលំបាកក្នុងជីវភាពនិងជួយអោយគាត់មានជំរកតូចមួយសំរាប់រស់នៅដោយក្តីអនុគ្រោះផងចុះ។