ខេត្តព្រះវិហារ៖ ទាហានការពារព្រំដែននៅខេត្តព្រះវិហារគ្រោះថ្នាក់រងរបួសដាច់ជើងស្ដាំដោយសារជាន់មីនកាលពីម្សិលម៉ិញថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៦ ។បានអំពាវនាវរកជំនួយដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ១៦មករា ទីរួមខេត្តព្រះវិហារ។ទីកន្លែងគ្រោះថ្នាក់នៅទិសចាក់ច្រែងតំបន់ជួរមុខខណៈពេលគាត់កំពុងដើរល្បាតសំអាតស្មៅនៅលានដ្ឋានប្រយុទ្ឋ។
មន្ត្រីទាហានដែលរបួសឈ្មោះ ទឿន រកង់ ឋានន្តរសក្កិព្រិន្ទបាលទោអាយុ ២៣ ឆ្នាំ គាត់ជានាយទាហានរងមានចរិកស្លូតបូតគោរពវិន័យបានល្អមានប្រពន្ធនិងកូនពីរនាក់កូនបងអាយុ៤ ឆ្នាំនិងកូនប្រុសពៅអាយុ២ឆ្នាំមានទីលំនៅបច្ចុប្បន្ននៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន ខេត្តព្រះវិហារ។លោក ទឿន រកង់ ឥឡូវពិការជើងស្តាំម្ខាងនាព្រឹកថ្ងៃទី ២៤ វេលាម៉ោង១០ព្រឹក បានអំពាវនាវសូមឲ្យបងប្អូនសប្បុរសជនជួយដល់រូបគាត់និងក្រុមគ្រួសារគាត់ផងព្រោះអីរូបគាត់គ្មានអ្វីជាទីពឹងទៀតទេសម្រាប់ខ្លួនគាត់និងក្រុមគ្រួសារគាត់។
ទំនាក់ទំនងតាមលេខ ០៨៨២៧០៣០០