ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យបាននិយាយនៅថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៧ថាជំនន់ទឹកភ្លៀងប៉ះពាល់ប៉ះពាល់២ស្រុកបណ្តាលខូចខាតផ្លូវ៣ខ្សែរប្រវែង២,៥០០ម៉ែត្រនៅខេត្តបន្ទាយមានជ័យ។
យោងតាមលោក ជា យុទ្ធារុណ ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានប្រាប់ថា៖នៅដើមខែមិថុនាឆ្នាំ២០១៧ខេត្តបន្ទាយមានជ័យនេះនៅតាមបណ្តាស្រុក.ក្រុងមួយចំនួនប៉ះពាល់ជំនន់ទឹកភ្លៀងដែលបណ្តាលខូចខាតផ្លូវប្រវែង២,៥០០ម៉ែត្រមានស្រុកព្រះនេត្រព្រះប៉ះពាល់ផ្លូវ១ខ្សែរប្រវែង១,២០០ម៉ែត្រ និងស្រុកភ្នំស្រុកប៉ះពាល់ផ្លូវ២ខ្សែរប្រវែង១,៣០០ម៉ែត្រ។
លោកបានបញ្ជាក់ថា ផ្លូវ៣ខ្សែរប្រវែង២,៥០០ម៉ែត្រដែលរងការការខូចខាតដោយជំនន់ទឹកភ្លៀងរហូតដល់ពេលនេះមន្ទីអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានកំពុងធ្វើការជួសជុលឡើងវិញជាបណ្តើរៗដើម្បីអោយប្រជាពលរដ្ឋដឹកកសិផលនិងទៅមករបស់សិក្សានុសិស្ស។
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តបានបញ្ជាក់ថា រហូតពេលនេះខេត្តបន្ទាយមានជ័យទទួលបានទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ប្រជាកសិករបង្កបង្កើនផល ហើយមានស្រុក.ក្រុងជាប់ជាយដែនបានប៉ះពាល់រយៈពេលខ្លីដោយជំនន់ទឹកភ្លៀង។ជាក់ស្តែងក្រុងប៉ោយប៉ែតត្រូវបានជនលិចដោយជំនន់ទឹកភ្លៀងតែត្រូវបានដោះស្រាយបានទាន់ពេលព្រោះប្រព័ន្ធទឹកហូរមិនទាន់។
លោកបានបញ្ជាក់ថា ជាក់ស្តែងអាងអូរខៃដនស្ថិតក្រុងប៉ោយប៉ែតជាប់ព្រំដែនថៃពេលនេះទឹកធ្លាក់ពីប្រទេសថៃបានហូរធ្លាក់ចូលហើយនៅយប់មិញគឺស្ថានភាពឃើញឡើងបន្តិចទោះជាយ៉ាងណាមិនទាន់មានការព្រួយបារម្យនៅឡើយទេ៕