រាជធានីភ្នំពេញ៖ បុរសម្នាក់រវល់តែចុចស្ងោកមើលទូរស័ព្ឋដៃ ក៏រេចង្កូតទៅបុករះសំយ៉ាបផ្ទះនិងសំភារះនៅមុខផ្ទះរបស់ប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតជាច្រើន ហើយរថយន្តបង្កបានដាច់ការឡែកង់មុខទៅមុខលេងរួច។គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងបុរីពិភពថ្មី តាមបណ្ដោយផ្លូវ១៩៦២ ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
បើតាមសម្ដីបុរសម្នាក់ដែលជាម្ចាស់រថយន្តបង្កម៉ាកហ្វតរេនជ័រពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-1674 បានប្រាប់ឲ្យដឹងថា រូបគាត់បានបើករថយន្តបង្កខាងលើ ដោយធ្វើដំណើតាមបណ្ដោយផ្លូវ១៩៦២ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនល្មមដោយរូបគាត់បានចុចទូរស័ព្ឋបន្តិចសោះស្រាប់តែងើបមកវិញស្រាប់តែជ្រុលចង្កូតទៅបុករះសំយ៉ាបផ្ទះនិងថូផ្ការួមទាំងការ៉ូឡា ដែលប្រជាពលរដ្ឋទុកនៅមុខផ្ទះបណ្ដាលឲ្យរាយពេញផ្លូវរងការខូចខាតយ៉ាងដំណំ ដោយឡែករថយន្តបង្កក៏បានដាច់កាឡែរកង់មុខផ្នែកខាងស្ដាំទៅមុខលេងរួចផងដែរ ។
ក្រោយកើតហេតុ គេសង្កេតឃើញមានវត្តមានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងធ្វើកំណត់ហេតុផងដែរតែដោយសារភាគីខាងអ្នកបង្កហេតុសុំសម្រួលជាមួយម្ចាស់ផ្ទះរងគ្រោះ និងធ្វើកិច្ចសន្យាថា ជួសជុលនៃការខូចខាតទាំងអស់ដល់ម្ចាស់ផ្ទះរងគ្រោះទើបសមត្ថកិច្ចប្រគល់រថយន្តយកទៅជួសជុលដោយខ្លួនឯងនិងដោះស្រាយជាមួយម្ចាស់តែម្ដង ៕