MENU
|
ប្រធានាធិបតីឌូទើរទេ បានប្រញ៉ាបវិលទ្រឡប់ ពីបំពេញទស្សនកិច្ចរុស្ស៊ី ដោយសារស្ថានភាព អំពើហឹង្សាកាន់តែតានតឹងនៅតំបន់ភាគខាងត្បូងប្រទេសនេះ។
សារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី២៥ខែឧសភាថា លោកឌូទើរទេបានប្រកាស ពីការប្តេជ្ញា ខាងលើ ពេលដែលលោកកំពុងតែ ជិះយន្តហោះវិលត្រឡប់មកពីទស្សកិច្ចរុស្ស៊ីមុនកំណត់ ដោយសារ តែភាពចលាចលនៅទីក្រុង Marawi លើកោះMin danao ។
លោកឌូទើរទេបានបញ្ចាក់នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានដែលអមដំណើរពីទីក្រុងមូស្កូ មកកាន់ទីក្រុង ម៉ានីលវិញ លោលទៅកាន់ប្រទេសរុស្ស៊ី ពេលនៅលើអាកាសវិលត្រឡប់មកប្រទេសវិញថា «លោកសូមផ្ញើរដល់អ្នកស្រុកដែលកំពុងតែប្រឈមនៅច្បាប់អាជ្ញាសឹក ។ នឹងមិនមានអ្វីខុសពីប្រធានាធិបតីMacros ឡើយ ខ្ញុំនឹងធ្វើយ៉ាងចាសដៃទៅលើក្រុមជ្រុលនិយម។
លោកឌូទើរទេបានបញ្ចាក់ថា លោកសូមផ្ញើរទៅកាន់ពលរដ្ឋរបស់លោកថា កំព្រួយបារម្ភខ្លាំងពេល លោកកំពុងតែវិលត្រឡប់មកស្រុកវិញ។ លោកនឹងដោះស្រាយបញ្ហានេះភ្លាមពេលចូលដល់ប្រទេស។ លោកបានបន្តទៀតថានៅពេលនេះមានទាហានពីរនាក់ស្លាប់ និង ១២នាក់រងរបួស នៅក្នុងការប៉ះទង្គិចគ្នានៅទីគ្រុងMarawi ដែលមានពលរដ្ឋរស់នៅប្រមាន២សែននាក់ ភាគច្រើនកាន់សាសនាអិស្លាម។
ក្រុមបះបោរ Maute បានគ្រប់គញរង អាគាធំៗជាច្រើននិង ដុតបំផ្លាញសាលារៀនព្រះវិហារ មន្ទីឃុំឃាំងចាប់តាំងពីថ្ងៃទី២៣ខែឧសភាកន្លងមក។កន្លងមក ហ្វីលីពីនបានអនុម័តច្បាប់អាជ្ញាសឹកចាប់តាំងពីឆ្នាំ១៩៧២-១៩៨១ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Ferdinand Marcos ក្រោយមានការវាយប្រហារគ្រាប់បែកជាច្រើនលើកនៅទីក្រុងម៉ានីល។
ប្រធានាធិបតីហ្វីលីពីន លោកឌូទើរទេក៏បាន ប្រកាសថា លោកនឹងចេញច្បាប់ អាជ្ញាសឹកនៅតំបន់ភាគខាងត្បូង ដោយសារតែក្រុម ម៉ៅទេបានដណ្តើមគ្រប់គ្រងតំបន់ជាច្រើននៅទីក្រុង ម៉ារ៉ាវី។
ក្រុម អាបូសាយ៉ាហ្វ ក្រុម ម៉ៅទេ បានប្តេជ្ញាស្មោះត្រងជាមួយក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី ។ ប្រធានាធិបតីបានប្រកាសថា កោះមីនដាណាវ កំពុងក្លាយទៅជាទីតាំគ្រប់គ្រងដោយក្រុម IS មកពីប្រទេសស៊ីរីនិងអីរ៉ាក់។ ប៉ុន្តែលោកមិនអនុញ្ញាត្តិឲ្យមានក្រុមនេះឈរជើងនៅហ្វីលីពីនឡើយ៕