រាជធានីភ្នំពេញ៖ តារាកំប្លែងជើងចាស់ដែលឆ្លៀតចិញ្ចឹមក្មេងកំព្រាក្រីក្រជាច្រើននាក់ហើយមួយរយៈនេះឈឺជាទម្ងន់សម្រាកព្យាបាលនៅផ្ទះអស់ជាច្រើនថ្ងៃ។យ៉ាងណាអាការៈធ្វើទុក្ខកាន់តែខ្លាំងលោកតាហ្វុយហ្សូត្រូវដឹកបញ្ជូនសង្រ្គោះភ្លាមៗនាមន្ទីរពេទ្យកាល់ម៉ែតដោយមានសម្បុរជនមួយចំនួនបានសួរសុខទុក្ខ។
ភ្លាមៗនេះក៏មានវត្តមានរបស់ លោក ពេជ្រ កែវ មុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ លោក ឧកញ៉ា ឃ្លោក អគ្គនាយកក្រុមហ៊ុន អីវ៉ូ លោក អឹុម ជីវ៉ា និង លោក ប៊ី លីហួរ បានចុះទៅសួសុខទុក្ខទាំងយប់ដល់មន្ទីពេទ្យផងដែរ។ តារាកំប្លែង លោកតា ពុយ ហ្សូកំពុងសង្រោ្គះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រដោយសារជំងឺថ្លើមធ្ងន់ធ្ងរ នេះបើតាមភរិយាលោកតាបានប្រាប់ ។
លោកតាហ្វុយហ្សូបានប្រាប់ថា លោកមិនត្រឹមឈឺជំងឺថ្លើមទេសូម្បីតែផ្នែកក្បាលជង្គង់ក៍មានសភាពខ្សោយទៅៗដើរលេងចងមបានប្រើថ្នាំជំនួយរហូតមក។លោកបានឈឺរយៈពេលយូរខែមកហើយនិងអាណិតក្មេងៗដែលត្រូវរស់នៅមណ្ឌលផងចាយវាយផងបើមួយថ្ងៃហោចណាស់ចំណាយម្ភៃមុឺនរៀលលើម្ហូបអាហារនិងថ្លៃរៀន។បើពេលនេះឈឺធ្ងន់នៅសម្រាកក្នុងពេទ្យទៅហើយតើក្មេងៗទៅជាយ៉ាងណា។
ក្នុងការចុះសួសុខទុក្ខនោះ លោក ពេជ្រ កែវមុនី អភិបាល នៃគណអភិបាលខណ្ឌមានជ័យ បានឧបត្ថម្ភចំនួន ២០០$ ។ លោកឧកញ្ញ៉ា ទុំ សារុត ហៅនាយឃ្លោក អគ្គនាយកក្រុមហ៊ុន អ៊ីវ៉ូ អាហារបំប៉នសុខភាពបានឧបត្ថម្ភចំនួន ១០០$។