MENU
|
ភាពចលាចលនៅក្នុងទីក្រុង Marawi កាន់តែធ្ងន់ធ្ងូរពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យពលរដ្ឋ រាប់សិបពាន់នាក់ បានរត់ចេញពីផ្ទះសម្បែងទៅកាន់តំបន់មានសុវត្ថភាព ដោយសារតែក្រុមភេរវកម្ម មានភាពជិតជាមួយក្រុមភេរវកម្ម IS ដែលដណ្តើមគ្រប់គ្រងទីក្រុងនេះ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុម IS ស្ថិតនៅពីក្រោយភាពចលាចលនៅទីក្រុង Marawi លើកោះ Mindanao ។ ប្រធានាធិបតីហ្វីលីពីនបានប្រកាស អនុវត្តច្បាប់អាជ្ញាសឹកនៅទីនោះដើម្បីរារាំងក្រុមភេរវកម្ម។
អំពើហឹង្សាក្នុងទីក្រុង Marawi កើតឡើងតាំងពីដើមសប្តាហ៍ ក្រោយពេលក្រុម ភេរវកម្មនៅក្នុងតំបន់គឺក្រុម Maute បើកការវាយប្រហារទៅលើ កម្លាំងសន្តិសុខ ហើយប្រកាសគ្រប់គ្រងទីក្រុងនោះ ។ ក្រៅ ម៉ៅទេ បានប្រកាស ស្មោះត្រងជាមួយក្រុម IS ហើយមានបំណងចងបង្កើតទីតាំងគ្រប់គ្រងរបស់ខ្លួននៅក្នុងប្រទេសនេះ។
ខ្មាន់កាំភ្លើង បានដុតបំផ្លាញផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នង និងមន្ទីពេទ្យ រំដោះអ្នកទោស បំផ្លាញវិសាសានា គ្រឹស្ត និងសាលារៀន ។ កាលពីយប់ថ្ងៃទី២៤ខែឧសភា រដ្ឋាភិបាលហ្វីលីពីន បានឲ្យដឹងថា ស្នងការប៉ូលិស នៅទីក្រុងនោះត្រូវបានក្រុម IS សម្លាប់។
កម្លាំងប៉ូលិសទាហានត្រូវបានដាក់ពង្រាយនៅទីក្រុង Marawi តាមបញ្ចាក បង្កើតច្បាប់អាជ្ញាសឹកនៅទីនោះ។ កម្លាំងទាហានបានបង្កើតទីតាំងត្រួតពិនត្យយ៉ាងតឹងតែងនៅជាយក្រុង ក្នុងពេលដែលពលរដ្ឋរាប់សិបពាន់នាក់នៅក្នុងក្រុង បានរត់ភៀសខ្លួនចេញមកក្រៅ។ សារព័ត៌មានរ៉យទ័របានដកស្រងសម្តីមន្ត្រី មួយរូបនៅទីក្រុងMarawi បញ្ចាក់ថា បច្ចុប្បន្ន ទីក្រុង នេះមិនខុសអ្វីពីទីក្រុងខ្មោចឡើយ។
ពលរដ្ឋនៅដែលបានរត់ចេញពីទីក្រុងបានឲ្យដឹងថា ក្រុមភេរវកម្ម ដែលគ្រប់គ្រងនៅទីក្រុងនោះ យកប្រជាជនធ្វើជារនាំការពារគ្រាប់ឲ្យពួគគេ ហើយគំរាមសម្លាប់ពលរដ្ឋជាចំណាប់ខ្មាំងប្រសិនបើរដ្ឋាភិបាលមិនដកទាហានចេញពីទីក្រុងនោះទេ។
ប្រធានាធិបតីហ្វីលីពីនលោក Duterte បានចេញបញ្ចាក់អនុវត្តច្បាប់អាជ្ញាសឹកនៅលើកោះ Mindanao ហើយអាចអូសបន្លាយរយៈពេល១ឆ្នាំ ។មិនតែប៉ុណ្ណោះលោកក៏បានឡើងគម្រោង អនុវត្តបែបនេះនៅតំបន់ ក្បែរនោះផងដែរ។លោកឌូទើរទេបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយក្រុមជ្រុលនិយមនៅទីនោះ ដាក់ទងរបស់ក្រុម IS នៅទីក្រុង Marawi ។
លោកឌូទើរទេ បញ្ចាក់ថា«ខ្ញុំបានត្រៀមលក្ខណ ក្រោយពេលមានវត្តមានទងក្រុម IS បង្ហាញខ្លួននៅលើទឹកដីនេះ ហើយរដ្ឋាភិបាលនឹងបញ្ចប់ស្ថានភាពនេះ។ប៉ុន្តេលោកមិនអាច ភ្នាល់ជាមួយក្រុមភេរវកម្ម IS នេះឡើយដោយសារតែពួកគេមាននៅគ្រប់ទីកន្លែង»។
លោកឌូទើរទេសបានបញ្ចាប់ដំណើរទស្សនកិច្ចរុស្ស៊ីមុនពេលកំណត់ វិលទ្រឡបមកកាន់ប្រទេសវិញដើម្បីដោះស្រាយស្ថានភាព ក្រោយពេលក្រុម IS ប្រកាសគ្រប់គ្រង ទីក្រុង Marawi។
អ្នកនាំពាក្យកម្លាំងទាហានហ្វីលីពីនបានឲ្យដឹងថា មកទលពេលនេះមានទាហាន១៣នាក់ស្លាប់ ចំណែកក្រុមភេរវកម្មវិញ ក៏ត្រូវទាហានសម្លាប់ជាច្រើននាក់ផងដែរ។ កាលពីថ្ងៃ ទី២៤ ខែឧសភា ក្រសួងមហាផ្ទៃហ្វីលីពីនបានឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើង ម៉ៅទេ បានវាយប្រហារ រំដោះអ្នកទោស១០៧នាក់នៅទីក្រុង Marawi៕