MENU
សន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការ សកម្មភាពជាសកលសម្រាប់ការអប់រំនៅកម្ពុជា
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២៥ មេសា ២០១៧, ១៤:០៤ | ៤៣៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ក្រុមអង្គការសង្គមស៊ីវិលចំនួន១៣អង្គភាពដែលធ្វើការងារទាក់ទងនឹងវិស័យអប់រំនៅកម្ពុជាកាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០១៧នេះបានជួបជុំគ្នារៀបចំសន្តិសីទការសែតមួយស្តីពីយុទ្ធនាការសប្តាហ៍សកម្មភាពជាសកលសម្រាប់ការអប់រំ២០១៧”ហិរញ្ញាប្បទានវិស័យអប់រំ”សន្និសីទនេះធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។

វាគ្មិនក្នុងសន្និសីទសារព័ត៌មាននេះបានលើកឡើងថាការចាប់ផ្តើមយុទ្ធនាការសប្តាហ៍សកម្មភាពសកលសម្រាប់ការអប់រំនាថ្ងៃទី២៥ខែមេសាឆ្នាំ២០១៧នេះគឺជាលើកទី២នៃយុទ្ធនាការសប្តាហ៍សកលសម្រាប់ការអប់រំនៅកម្ពុជាដែលផ្តោតទៅលើប្រធានបទលើ”ហិរញ្ញប្បទានវិស័យអប់រំ”។

ក្រុមវាគ្មិនដែលបានចូលរួមសន្និសីទបានលើកឡើងថាយុទ្ធនាការជាសលលសម្រាប់ការអប់រំគឺជាចលនាសង្គមជាសកលមួយ ដែលលើកម្ពស់ការអប់រំគឺជាសិទ្ធិមនុស្សព្រមទាំងធ្វើការស្វែងរកការគាំទ្រមតិដើម្បីធានាថារាជរដ្ឋាភិបាលផ្តល់នូវការអប់រំសាធារណៈមានគុណភាណ បរិយាប័ន្ន សម្រាប់ទាំងអស់គ្នា។

យុទ្ធនាការសម្រាប់ការអប់រំនៅកម្ពុជាបានចូលរួមសហការគ្នាជាមួយសម្ព័ន្ធភាពជាតិនិងតំបន់នៅជុំវិញពិភពលោកដើម្បីអំពាវនាវឲ្យមានការវិនិយោគនៅក្នុងវិស័យអប់រំ ដើម្បីឲ្យមនុស្សទាំងជាពិសេសអ្នកបាត់បង់ឱកាសបំផុតទទួលបានការអប់រំ។

ក្រុមសង្គមស៊ីវិលបានលើកឡើងទៀតថាគោលបំណងចម្បងសម្រាប់យុទ្ធនាការឆ្នាំ២០១៧នេះនេះអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនថវិកាជាតិសម្រាប់វិស័យអប់រំ ដើម្បីធានាថាការអប់រំមានគុណភាព បរិយាប័ន្ន សមធម៌និងលើកម្ពស់ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។

សន្និសីទបានលើកឡើងថា៖តាមរយៈការបង្កើនថវិកាសម្រាប់វិស័យអប់រំយ៉ាងតិច២០%នៃថវិកាជាតិឬ៤%នៃផលិតផលសរុបក្នុងស្រុក។យុទ្ធនាការនេះនឹងដាក់ចេញនូវអនុសាសន៍ជាក់លាក់ដើម្បីពង្រឹងការផ្តល់ហិញ្ញប្បទានលើវិស័យអប់រំនឹងរំលេចចេញនូវផ្នែកណា ដែលត្រូវការវិនីយោគច្រើនបំផុត ដើម្បីលើកកម្ពស់គុណភាពអប់រំ និងពង្រីកទៅដល់ក្រុមដែលបាត់បង់ឱកាស។

សន្និសីទបានលើកឡើងទៀតថាតាមរយៈព្រឹត្តិកាតរណ៍សាធារណៈមួយចំនួន យុទ្ធនាការនេះនឹងរួមគ្នាជាមួយតំណាងសង្គមស៊ីវិលអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍម៍ យុវជននិងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដើម្បីអំពាវនាវឲ្យមានការយកចិត្តទុកដាក់ទៅលើបញ្ហាទាំងនេះនិងចាត់វិធានការដោះស្រាយរួមគ្នា។

សន្និសីទបានបញ្ជាក់ថាសន្និសីទធ្វើឡើងនៅថ្ងៃទី២៥ខែមេសាឆ្នាំ២០១៧។តែកិច្ចការដំណើរការយុទ្ធនាការនៅតាមមូលដ្ឋាននៅខេត្តនានាចាប់ពី ថ្ងៃទី២៦មេសា ។នៅខេត្តកំពង់ធំថ្ងៃទី២៨ខែមេសាឆ្នាំ២០១៧ ខេត្តកោះកុង និងខេត្តឧត្តមានជ័យ ។នៅថ្ងៃទី២៩ខែមេសាឆ្នាំ២០១៧នៅខេត្តកំពង់ឆ្នាំនិងខេត្តព្រះវិហារ៕                                               

Tags:
  • សន្និសីទ
  • យុទ្ធនាការ
  • សកម្មភាព
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥