MENU
|
រាជធានីភ្នំពេញ៖ ស្របពេលតារាកំប្លែងនាងកុយ ជាប្រធានក្រុមកំប្លែងមានការអនុញ្ញាតបញ្ចូលសមាជិកថ្មីនាងឃ្មឹបជាក្រុមឡើងវិញក្រុមមួយនេះកាន់តែមានសភាពលេចធ្លោឡើងវិញសារជាថ្មីហើយកាន់តែផុសឡើងភាពខ្លាំងរបស់ខ្លួនម្តងទៀត។
លោកជួង ជីហៅនាយកុយបានរៀបរាប់សារជាថ្មីថាលោកនៅតែប្រកាន់ជំហររក្សានាងឃ្មឹបចូលជាសមាជិកកំប្លែងរបស់លោកដដែលដោយមិនគិតរឿងអតីតកាលទៀតទេ។រវាងនាងនិងហុងដាក្រោយបានសម្តែងជាមួយគ្នាពីរកម្មវិធីរួមមាន«មន្តស្នេហ៍សំនៀង»របស់ស៊ីធីអិននិងកម្មវិធី«ប្រជុំតារាតន្ត្រី»របស់បាយ័នមកឃើញថាមានអ្នកគាំទ្រខ្លាំងតែម្តងដែលនេះជាផ្លូវថ្មីរបស់នាងឃ្មឹបត្រូវតេចាប់ឱកាសឲ្យបានមិនអាចមើលរំលងទៀតទេ។នាយកុយបន្តទៀតថាគ្រប់សកម្មភាពក្រុមរបស់លោកសម្តែងមិនថាប៉ុស្តីណាឬប៉ុស្តីណានោះទេឲ្យតែជាកម្មវិធីរបស់លោកកាន់ជាអ្នកដឹកនាំគឺលោកត្រូវយកឃ្មឹបចូលរួមទាំងអស់។ពីដំបូងនាយហុងដាគាត់ថាធ្វើចិត្តមិនបានមិនចង់សម្តែងដែរប៉ុន្តែលោកបានពន្យល់ថាសិល្បៈគឺជាសិល្បៈការសម្តែងមិនប៉ះពាល់ដល់រឿងរ៉ាវផ្ទាល់ខ្លួនទេ សម្តែងយ៉ាងណាឲ្យល្អកុំគិតច្រើនសម្តែងចប់ទៅផ្ទះរៀងខ្លួនសំខាន់ត្រូវយកចិត្តអ្នកទស្សនាកំពុងចង់មើលយើងសម្តែង។ម្យ៉ាងទៀតការដែលនាយហុងដាយល់ព្រមឲ្យឃ្មឹបសម្តែងវិញជាមួយលោកនោះគឺជាកាយវិការមួយល្អហាក់ជួយលើកមុខមាត់របស់ហុងដាទៅវិញនោះទេ។
ក្រោយស្តាប់ហេតុផលហុងដាក៍មានការឯកភាពឲ្យសម្តែងរហូតត្រូវបងប្អូនជាច្រើនសប្បាយចិត្តដែលហុងដាបើកចិត្តបេះដូងកសាងផលល្អជួយឃ្មឹបដើម្បីរួចផុតពីការលង់ទឹកធ្វើល្អបានល្អ។នាងឃ្មឹបគាត់មានទេពកោសល្យគ្រាន់តែឡើងឆាកភ្លាមនិយាយមកចង់សើចក្រមិចក្រមើមបើច្រៀងវិញបទបុរាណភ្លេងការអីគឺបានព្រោះបានលោកឪពុកនាយវ៉ាន់ស៊ុយជាអ្នកបណ្តុះនិងច្រៀងកំប្លែងបែបរដឺន។
ចំណែកលោកវិញនៅពេលសួរថាយកឃ្មឹបទៅកាត់សក់ការជាមួយឬអត់លោកមិនដែលប្រកាន់តួស្រីកំប្លែងណានោះទេឲ្យតែគេពេញចិត្តឬម្ចាស់ដើមការពេញចិត្តគឺទទួលទាំងអស់ចំពោះដៃគូកាត់សក់ការ។កន្លងមកលោកកាត់សក់ការជាមួយខាត់ សុឃីម គ្រត ឬអ្នកផ្សេងទៀតទាំងអស់ពឹងលើតម្រូវចិត្តអ្នកដើមការ។
ចំពោះឃ្មឹបលោកមិនដឹងថាយ៉ាងម៉េចដែរបើគេមិនត្រូវការក៍អត់បានសម្តែងដែរតែបើគេពេញចិត្តលោកពិតជាធ្វើតាមតួនាទីច្រៀងកាត់សក់ការជាមួយឃ្មឹបមិនរើសអើងឡើយ។យ៉ាងណាលោកសប្បាយចិត្តដែលកូនក្រុមកំប្លែងរបស់លោកទាំងអស់គេចេះបើកចិត្តទូលាយរហូតសហការគ្នារួមសម្តែងដើម្បីបម្រើប្រិយមិត្តដែលនេះលោកចង់ឲ្យអ្នកសិល្បៈទាំងអស់ចេះរួបរួមគ្នាដើម្បីឲ្យគេមើលមកសិល្បៈចេះត្រូវគ្នាស្រឡាញ់គ្នាមានការអីចេះជួយគ្នា។ចំពោះឃ្មឹបលោកនៅតែយកថវិកាជាចំណែករបស់លោកមកកាត់ទៅឲ្យឃ្មឹបដោយមិនបានយកប្រាក់ពីសមាជិកក្រុមណាមួយមកប៉ះពាល់នោះទេដើម្បីកុំឲ្យមានការថ្នក់ចិត្តនឹងគ្នា។