តារាកំប្លែងនាយចឺមដោយសារតែការកៀកកើយតារាស្រីបែបស្និតៗនោះបែរជារងនូវពាក្យលេចឮថាចង់កេងចំណេញលើមនុស្សស្រីគ្រាដែលវ័យរបស់តារារូបនេះមានការលូតទៅមុខមិនមែនជាកូនក្មេងប្រុសដូចមុនបណ្តោយឲស្ទាល់អង្អែលបាន។
តារាកំប្លែងវ័យក្មេងទើបពេញកម្លោះស្តូកល្មមមានស្នេហានាយចឺមកាន់តែល្បីឈ្មោះក្នុងសិល្បៈហើយក៍លេចឮថាតារាវ័យក្មេងរូបនេះក៍មានមន្តស្នេហ៍ស្រីៗចូលចិត្តរាប់អានស្និតស្នាលនៅក្រៅឆាកមិនធម្មតាដែរ។បែបនេះហើយមានគេលើកឡើងថាតារានេះអាចកេងចំណេញលើស្រីៗគ្រាបានប៉ះសម្តែងជាមួយ។
ក្រៅពីតម្លៃខ្លួនកំពុងហក់ឡើងខ្លាំង តារាច្រៀងរូបនេះក៏ត្រូវបានគេលើកឡើងថា សម្តែងជាមួយតួស្រីជាច្រើន ដោយការ សម្តែងស៊ុបខ្លាំងរហូតមានការលើកឡើងថា តារាវ័យក្មេងរូបនេះលេងបន្លំឱបថើប តួស្រីៗជាច្រើន។តារាកំប្លែងនាយ ចឺម ចាប់ផ្តើមប្រឡូកសិល្បៈចាប់តាំងពីនៅកុមាររហូតដល់ ពេញវ័យកំលោះ។
កាន់តែពេញវ័យការ សម្តែងរបស់នាចឺម កាន់តែមានវិវឌ្ឍន៍ ឈានឡើងរហូត នាយអាចចាប់បានទាំងឱកាសច្រើនឲ្យផលិតកម្មសាន់ដេផងដែរ។ ក្នុងឈុតឆាកបទចម្រៀងនិងភាពយន្តជាច្រើននាយចឺមបានប្រឡូកខ្លាំង ជាមួយនឹងឈុតឆាកស្នេហាបូករួមទាំងឈុតឆាកឱបថើបតួស្រីរហូតមានតារា និងទស្សនិកជនច្រណែននាយមិនតិច ទេ។ តារាសម្តែងរូបនេះនិយាយថា រឿង មួយចំនួនពិតជាតម្រូវឲ្យលោកលេងឈុតឆាកស្នេហាមែនរហូតមានឈុតខ្លះបានប៉ះពាល់រាងកាយ និងឱបថើមមែន។ នាយនិយាយដូចលេងសើចថា ពេលខ្លះឈុត ឱបថើបដើម្បីឲ្យស្និទ្ធិនិងដូចការពិតនាយត្រូវហ៊ានលេងឲ្យដល់រហូតពេលខ្លះអ្នក ដឹកនាំឲ្យឈប់ ហើយលោកមិនឮនៅតែ បន្តសកម្មភាពសម្តែងដដែល។ ទោះជាយ៉ាងណានាយចឹមបញ្ជាក់ថា មិនមានអារម្មណ៍ និងបំណងកេញចំណេញណា មួយពីតួស្រីណាម្នាក់ឡើយ។ នាយថា ចឹមមានដៃគូសម្តែងដែលលោកបានលេងឈុតសាសងស្នេហាច្រើនដែលរាប់ទាំង នីឡា នាងភីម នាងអីត ខាងខ្ញុង និងយាយតយដែលជាសមាជិកក្រុមសម្តែងកំប្លែងរួមគ្នា។
ទោះជាយ៉ាងណាតារាកំប្លែងរូបនេះទទួលស្គាល់ថា ពិតជាចូលចិត្តសម្តែងឈុតឆាកស្នេហាផ្អែមល្ហែមជាមួយតួស្រីវ័យក្មេងច្រើនជាងតួវ័យចាស់ ប៉ុន្តែលោកនៅតែព្យាយាមសម្តែង បើទោះបីជាពេលខ្លះមិនសមទំនងនិងមានការលើកឡើងថាច្រឡឺមបន្តិចក្តី គឺវាជាការសម្តែង ហើយក៏មិនមែនកើតមានតែចំពោះរូបនាយដែរ។លោកថាបន្តទៀតថានេះជាចំនុចសិល្បៈទាំងអស់បើឲថាជាការលេងបន្លំដូចជាធ្ងន់ពេកព្រោះលោកក៍មានអារម្មណ៍គិតថារឿងណាល្អឬមិនល្អដែលប៉ះពាល់គេដែរ។លោកសូមបញ្ជាក់ថាលោកក៍មានម្តាយជាស្រីមីងជាស្រីបងប្អូនស្រីដូចគេឯងដែរដែលស្រឡាញ់កិត្តិយសហើយលោកក៍យល់ដែរហើយកើតមានបានកន្លងមកគ្រាន់តែជាសិល្បៈនោះប៉ុណ្ណោះ។