MENU
|
រាជធានីភ្នំពេញ៖ ដោយអារម្មណ៍មិនល្អនាងឃ្មឹបបានប្រើភាសាមិនសមរម្យពេលមកភ្នំពេញជួបកូន។ក្នុងពេលនាយហុងដាប្រតិកម្មឃ្មឹបបានសុំការអធ្យាស្រ័យចំពោះកំហុសពាក្យសំដីដែលប្រើមិនបានគិតដិតដល់នាំឲហុងដាមិនសប្បាយចិត្ត។
តារាកំប្លែងអភ័ព្ទនាងឃ្មឹបបានសារភាពថានាងចង់សម្តែងជាមួយហុងដាហើយចង់រាប់អានគ្នាជាមិត្តភាពបើមិនកុំងើយដាក់គ្នា។ជាពិសេសរឿងដែលនិយាយបង្ខូចឈ្មោះថាអតីតស្វាមីជាមនុស្សមិនល្អនាងសុំទោសផងដែរដោយមិនមែនជាការណ៍ពិតឡើយ។
តារាកំប្លែងនាងឃ្មឹបបានសារភាពសុំទោសដល់នាងហុងដានិងជាអតីតស្វាមីរបស់នាងដោយសុំទោសជាមួយការលើកដៃសំពះគ្រាដែលនាងប្រើពាក្យខ្លាំងចោទហុងដាថាញៀនល្បែងនិងស្រីថាជាពាក្យនិយាយមិនបានពិចារណាឡើយ។ ការប្រកាសសុំទោសជាសាធារណៈបែបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៧នាភោជនីយដ្ឋានបាយ័នបឹងស្នោដើម្បីទទួលយកអំណោយមួយចំនួនពីសម្បុរសជនរួមមានក្រុមអ្នកនាងចន ច័ន្ទលក្ខិណា ម្ចាស់ហាងបាយ័នបឹងស្នោ និងកញ្ញាហង្ស ម៉ារិនីផងដែរ។
អ្នកនាងរ៉េន សុធារីហៅឃ្មឹបបានរៀបរាប់ឲ្យដឹងថាសម្រាប់អ្នកនាងពេលនេះមិនចង់បកស្រាយអ្វីតទៅទៀតទេជាមួយការសួរនាំពីបណ្តាសារព័ត៌មានជប់ដេញដោលរឿងនាងជាមួយលោកហុងដាតទៅទៀតដែលនាំឲ្យមានសភាពឆ្គាំឆ្គងទាំងអស់គ្នាហើយវែងឆ្ងាញស្របពេលដែលម្ខាងៗមានវិបត្តិទាំងអស់គ្នា។នាងថារឿងដែលនាងបានរៀបរាប់ទាំងប៉ុន្មានកាលពីពេលថ្មីៗនេះចំពោះលោកហុងដាជាការមិនបានគិតដិតដល់ឡើយដែលនេះជាកំហុសនាងធ្វើឲ្យប៉ះពាល់អារម្មណ៍បងហុងដាណាស់នេះមកពីនាងគិតច្រើនដែលនិយាយមិនសមរម្យសមគួរទៅគាត់។
យ៉ាងណាមិញនាងបានបន្តថាសុំដល់លោកហុងដារាប់អានគ្នាជាមិត្តភាពជាបងប្អូនទៅវិញទៅមកបើអាចសុំដល់ក្រុមលោកពូកុយបាននាងទៅសម្តែងវិញជាមួយក្រុមរបស់លោកពូដែលមានហុងដាសម្តែងផងដែរ។នាងគ្មានគិតអ្វីក្រៅពីមិត្តភាពការចងគ្នាដោយសន្តិវិធីនោះទេនេះចិត្តនាងពេលនេះដោយគ្មានគិតអ្វីក្រៅពីមូលហេតុនេះឡើយ។
នាងសុំតែម្យ៉ាងទេគឺសុំចូលសិល្បៈក្នុងក្រុមកំប្លែងពូកុយក៍បានក្រុមណាក៍បានពោលចាប់ពីពេលនេះទៅនាងតាំងចិត្តតាំងជំហរវិលចូលសិល្បៈឡើងវិញមិនទៅនៅខេត្តទៀតទេ។ការសម្រេចចិត្តបែបនេះព្រោះយល់ថាមានតែសិល្បៈនោះទេដែលអាចវែកផ្លូវឲ្យនាងបានរកប្រាក់បានដោយបំណងចង់បានប្រាក់ចេញពីការងារចិញ្ចឹមកូនពិសេសកូនប្រុសជាប់ទោស។នាងអាណិតកូនប្រុសចង់នៅភ្នំពេញក្បែរគាត់ជាកម្លាំងចិត្តដល់គាត់ខ្លាចគាត់គិតខ្លីពេលមានរឿងចឹងណាមួយនៅក្មេងទៀត។ដូចនេះសុំកុំរំលឹករឿងណាមួយជាមួយលោកហុងដាទៀតនេះនាងសុំចិត្តតែម្តងហើយពេលនេះជគឺសុំតែម្យ៉ាងខំតស៊ូនិងតាំងចិត្តថានាងនឹងងើបឈរឡើងដើម្បីសិល្បៈរបស់នាងដោយការសន្យាថានឹងធ្វើឲ្យល្អសមការជួយលើកទឹកចិត្តពីសម្បុរជនដោយមិនលេងល្បែងឬប្រព្រឹត្តអំពើណាមួយមិនគប្បីដល់សង្គមឡើយ។
អ្នកនាងចន ច័ន្ទលក្ខិណាបានយកអំណោយឲ្យឃ្មឹបបានផ្តល់កម្លាំងចិត្តឲឃ្មឹបតស៊ូឡើងវិញជាមួយការតស៊ូនឹងសិល្បៈព្រោះជាតារាមានទេពកោសល្យចេះច្រៀងភ្លេងការកំប្លែងអាចកាត់សក់ការបាន។ដូចនេះត្រូវខំតាំងចិត្តដើម្បីកូននិងជាតារាល្អម្នាក់នៅក្នងសង្គមសិល្បៈផងដែរ។
ថៅកែស្រីបាយ័នសំរងធម្មជាតិបានជូនអំណោយដែរនោះបានជួយលើកទឹកចិត្តឃ្មឹបក្នុងនាមមនុស្សដូចគ្នាហើយខំតស៊ូពេលចូលសិល្បៈវិញ។ក្រោយភ្លៀងមេឃស្រឡះដើម្បីកូនត្រូវតែជម្នះឲបាន។