MENU
|
រាជធានីភ្នំពេញ៖ បន្ទាប់ពីបានដឹងថាកូនប្រុសរបស់ខ្លួនមានទោសធ្ងន់ក្រោយពីកាត់ក្តីនិងចោទប្រកាន់ជាឃាតកអ្នកនាងឃ្មឹបបានតាំងជំហរមុតមាំក្រោកឈដើម្បីមកចូលសិល្បៈ។ការគិតដល់ចំនុចនេះដោយសារតែអាចរកប្រាក់បានខ្លះស្របពេលនាងមានវិជ្ជាមួយនេះស្រាប់ដើម្បីបានលុយទុកទិញអង្ករឲកូនជាប់ទោសផងដែរ។
អ្នកនាងឃ្មឹបបានសន្យាសារជាថ្មីឡើងវិញម្តងទៀតថានាងនឹងតស៊ូពីបាតដៃទទេរឡើងវិញដើម្បីក្រសោបការងារសិល្បៈដូចជាចូលកំប្លែងនិងសម្តែងនានា។ការយល់សេចក្តីបែបនេះមកពីនាងឃើញកូននៅតុលាការមានការតក់ស្លត់និងមានអារម្មណ៍អាណិតកូនបើទៅឆ្ងាយទៀតមិនកើតមានតែយ៉ាប់ធ្លាក់ដុនដាបប៉ុណ្ណោះ។
អតីតតារាកំប្លែងធ្លាប់សាងស្នាដៃកំប្លែងយូរឆ្នាំកន្លងមកនាងឃ្មឹបបានឲ្យដឹងថានាងលែងទៅខេត្តបន្ទាយមានជ័យវិញហើយម្តងនេះនាងនឹងប្រើជីវិតម្តងទៀតតស៊ូជាមួយសិល្បៈលែងទៅជីកក្តាមខ្យងធ្វើស្រូបរាវខ្យហខ្ចៅទៀតហើយ។នាងមិនអាចដកថយឱបទុក្ខតទៅទៀតដូចពេលកន្លងមកឡើយនាងនិងព្យាយាមកវែកកឆ្នាំងឡើងវិញក្នុងសិល្បៈដើម្បីបានប្រាក់កម្រៃខ្លះជួយកូនទាំងមិនជាប់ឃុំនិងជាប់ទោស។
តារាដែលធ្លាប់ចែងចាំងបែរជាស្រអាប់ជីវិតរូបនេះបន្តថានាងសូមអរគុណដល់បងប្អូនទាំងអស់ដែលបានជួយលើកទឹកចិត្តអាណិតអាសូរនាងមានអំណោយជាច្រើនឧបត្ថម្ភដល់ដៃនាងក្រោយដឹងថានាងធ្លាក់ខ្លួនខ្វះខាតជីវភាពនេះជាមហាកម្លាំងចិត្តមួយដែលនាងកាន់តែរំភើបឃើញខ្មែរជួយខ្មែរ។លើសពីនេះអរគុណដល់បណ្តាសារព័ត៌មាននានាបានផ្សព្វផ្សាយជួយពាំនាំដំណឹងដើម្បីឲ្យគេដឹងហើយជួយនាងផងដែរ។មកភ្នំពេញលើកនេះនាងស្នាក់នៅផ្ទះបងស្រីបង្កើតនៅទួលសង្កែជាផ្ទះជួលដើម្បីចេញទៅសម្តែងរ៉ាប់រងជីវិតឡើងវិញក្នុងសិល្បៈ។រាល់អំណោយដែលបងប្អូនជួយនាងពេលនេះនិងថវិកានាងយកមួយផ្នែកផ្ញើទៅជួយលោកពូអ្នកមីងនៅខេត្តបន្ទាយមានជ័យព្រោះពួកគាត់អត់ហើយជាអ្នកជួយឲ្យកន្លែងស្នាក់នៅពេលនាងលំបាកគ្រាដែលពួកគាត់ទាំង២ចាស់ៗអស់ហើយ។នាងគ្មានអ្វីទេពេលនេះបានជួបកូនគ្នាជួបទោសធំមួយជីវិតមានតែពាក្យឲ្យកូនតស៊ូខំថែរក្សាខ្លួនហើយនាងតាំងជំហរមើលថែរកូនផ្សេងទៀតឲ្យល្អដែលនាងមិនត្រូវដកថយតទៅទៀតបានទោះជាលំបាកក៍ស៊ូទ្រាំ។
តាមរយៈការប្រកាសចូលសិល្បៈនេះក៍សូមអំពាវនាវដល់បណ្តាស្ថានីយ៍ទូរទស្សន៍ទាំងអស់អាចផ្តល់ឱកាសឲនាងឃ្មឹបបានសម្តែងឡើងវិញគួរតែទទួលយកដើម្បីបានបុណ្យកុសលទាំងអស់គ្នាគ្រាដែលនាងកំពុងលង់ទឹក។