MENU
នៅព្រឹកនេះ គ. ជ.ប ធ្វើសន្និសីទស្តីពីការសាកល្បងទឹកខ្មៅ សម្រាប់ជ្រលក់ម្រាមដៃអ្នកបោះឆ្នោតចំនួន៤៦៥០០ដប ក្នុងទំហំទឹកប្រាក់៧៩៣២៤០ដុល្លារអាមេរិក
ព័ត៌មានជាតិ | ថ្ងៃពុធ ទី១៧ ឧសភា ២០១៧, ១០:៤៦ | ៦០៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  នៅព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៧នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបធ្វើសន្និសីទសារព័ត៌មាន ស្តីពីការបង្ហាញនិងធ្វើការសាកសល្បង គុណភាពទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។សន្និសីទនេះប្រព្រឹត្តទៅក្រោមអធិបតីលោកស៊ិក ប៊ុនហុកប្រធានគ.ជ.បដែលកម្មវិធីនេះធ្វើឡើងនៅក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ការធ្វើសន្និសីទកាសែតរបស់ប្រធាន គ.ជ.ប នាពេលនេះបានកើតមានឡើងបន្ទាប់ពីមានអង្គការសង្គមស៊ីវិលមួយចំនួនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងលើបញ្ហាទឹកខ្មៅលុបជ្រះក្រោយមានការពិសោធន៍របស់ គ.ជ.ប កាលពីពេលថ្មីៗនេះ។

មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្លាប់បានបញ្ជាក់ថា ទឹកខ្មៅយកមកពីប្រទេសឥណ្ឌា ដែលពិសោធន៍ឃើញលុបជ្រះ បានដោះស្រាយរួចរាល់អស់ហើយ គ្មានបញ្ហាចោទនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ទឹកខ្មៅលុបជ្រះ គ្មានឥទ្ធិពលដល់ការបោះឆ្នោតទេ គ.ជ.ប នៅតែមានយន្តការជាច្រើនទៀត ដែលអាចធានាការ បោះឆ្នោតដោយសេរី និងយុត្តិធម៌បាន។

លោក ហង្ស ពុទ្ធាអ្នកនាំពាក្យ(គជប) បានថា ប្រាប់អ្នកកាសែតថា ទឹកខ្មៅយកមកពីប្រទេសឥណ្ឌា ដែល គ.ជ.ប ពិសោធន៍ឃើញថា លុបជ្រះ បានយកទៅឲ្យក្រុមហ៊ុន ធ្វើទឹកថ្នាំនោះ ពិសោធន៍ជាថ្មី ចំនួនហ្នឹងគឺតិចតួចទេ ដែលពិសោធន៍ឃើញថា លុបជ្រះ ក្រោយពីបញ្ចូនទៅឲ្យក្រុមហ៊ុន វិញយើងបានពិសោធន៍ទឹកខ្មៅដែលឥណ្ឌា បញ្ចូនមកកម្ពុជាអាចំនួនច្រើនហ្នឹងមកវិញគឺបានពិសោធន៍ឃើញថា មិនអាចលុបជ្រះបានទេ។

គួរបញ្ជាក់ថា ទឹកខ្មៅសម្រាប់ជ្រលក់ដៃពលរដ្ឋនៅពេលបោះឆ្នោតនោះ គ.ជ.ប បានបញ្ជាទិញពីប្រទេសឥណ្ឌា និងបានបញ្ចូនមកដល់ប្រទេសកម្ពុជា រួចរាល់ហើយចំនួន៤៦៥០០ដប ក្នុងទំហំទឹកប្រាក់៧៩៣២៤០ដុល្លារអាមេរិក។ គំរូទឹកថ្នាំពណ៌ខ្មៅ ដែល គ.ជ.ប គ្រោងនឹងប្រើប្រាស់សម្រាប់ការបោះឆ្នោត ឃុំ-សង្កាត់ ខាងមុខនេះ។ គ.ជ.ប មានគម្រោងនឹងបញ្ជាទិញទឹកខ្មៅនេះ ពីបណ្តាប្រទេសមួយចំនួនរួមមាន ប្រទេសឥណ្ឌា ប្រទេសដាណឺម៉ាក និងប្រទេសចិនជាដើម៕

Tags:
  • គ. ជ.ប
  • សន្និសីទ
  • បោះឆ្នោត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥