រាជធានីភ្នំពេញ៖ តារាសម្តែងនិងបង្ហាញម៉ូដលោកធីរាជ្យ ទឹត្យាបានបាត់មុខពីសិល្បៈមួយរយៈដោយជាប់ការងាររកស៊ីផ្ទាល់ខ្លួនទោះជាចិត្តមិនចង់ផ្តាច់សិល្បៈបែបណា។យ៉ាងណាមិញលោកទទួលបានការងារសម្តែងឡើងវិញក្រោយពេលសម្រេចចិត្តមកម្តងទៀតដោយផលិតករភាពយន្តផ្តល់ទីផ្សារការងារជូនផងដែរ។
គ្រាន់តែស្បើយដៃពីការងារជំនួញលោកធីរាជ្យ ទឹត្យាងាកភ្លែតវិលមករកទីផ្សារសិល្បៈទីដែលលោកធ្លាប់តស៊ូបំពេញការងារដើរប្រឡងកម្មវិធីមួយទៅមួយរហូតក្លាយជាតួសម្តែងសម្រាប់ផលិតកម្មមួយចំនួនផងដែរ។លោកទឹត្យាតារាខ្ពស់ស្រឡះរាងសង្ហារបានឲដឹងថាលោកចូលសិល្បៈតាំងពីចុងឆ្នាំ២០០៨មកម្ល៉េះដោយពេលនោះថតជាតួខារ៉ាអូខេជូនផលិតកម្មKHប្រូម៉ូសិនដោយបានថតចម្រៀងកាយវិការជាច្រើន។លុះចូលដល់ឆ្នាំ២០១០លោកបានទៅប្រឡងក្នុងកម្មវិធី«យុវសិល្បករពេជ្រកំពុងច្នៃ»របស់ទូរទស្សន៍អាសុីអាគ្នេយ៍ហើយបន្តដល់ឆ្នាំ២០១១ចូលប្រឡងហ្វ្រេសស៊ីនៅប៉ុស្តីលេខ៣ដល់វគ្គផ្តាច់ព្រត្រដូចគ្នា។
ក្រោយមកក៍ចូលថតរឿងឲ្យទទកនិងម៉ាយធីវីជាតួរងរួចបន្តថតខារ៉ាអូខេឲផលិតកម្មអឹមស្ទឹងសែនផងដែរ។បន្ទាប់មកលោកផ្អាកសិល្បៈមួយរយៈប្រមាណជិត៤ឆ្នាំទើបត្រឡប់មកវិញថតរឿងឲខាងសុីធីអិនក្នុងតំណែងតួឯកក្នុងរឿង«ផ្កាបួនទង»និងរឿង«ខូចចិត្តអាជីព»ជាដើម។សម្រាប់ការវិលត្រឡប់មកវិញលើកនេះគឺលោកបានកំណត់ថានឹងមិនបន្តបាត់មុខដូចមុននោះទេដើម្បីបានកសាងស្នាដៃសារជាមួយសិល្បៈឡើងវិញដោយរំពឹងថាទស្សនិកជនជួយគាំទ្ររូបលោកនិងជួយជាកម្លាំងចិត្ត។លើសពីនេះលោកក៍រំពឹងលើបណ្តាផលិតកម្មនានានិងជួយផ្តល់ទីផ្សារសិល្បៈឲលោកផងដែរ។