រាជធានីភ្នំពេញ៖ ព្រោះតែភាពជិតស្និតថៅកែភោជនីយដ្ឋាន«វីហ្វ្រេន»ត្រូវបានតារាជាច្រើនចាប់អារម្មណ៍ហើយបានមកជួបជុំគ្នាបង្អួតសម្រស់ក្នុងហាងថ្មីនៅកោះពេជ្រយ៉ាងណែនពេញហាងសុទ្ឋតែជាតារាស្អាតៗល្បីឈ្មោះតែម្តង។
តារាជាច្រើនបានចូលរួមសម្ពោធហាងវីហ្វេ្រនសាខាថ្មីទើបតែចាប់បើកដំណើរការនាទីតាំងកោះពេជ្រកាលពីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧។
នាឱកាសនោះគេឃើញមានវត្តមានតារាល្បីៗប្រុសស្រីជាច្រើនដួងបានមកកាន់ហាងថ្មីនេះក្នុងសណ្ឋានសំលៀកបំពាក់ស្រស់ស្អាតធ្វើឲ្យម្ចាស់កម្មវិធីដែលបើកថ្មីរីករាយចិត្តដែលបានពង្រីកមុខជំនួញ។
លោកវណ្ណាដែលជាថៅកែហាងវីហ្វេ្រនសាខាថ្មីនៅកោះពេជ្របានឲ្យដឹងថាដោយសារតែលោកមានទំនាក់ទំនងល្អជាមួយអ្នកសិល្បៈនិងបណ្តាអតិថិជនជាច្រើនទើបអាចរក្សាអតិថិជនបានក្នុងការរកស៊ីជំនួញហាងមានមុខម្ហូបបែបខ្មែរនិងការប្រគំភ្លេងសម័យអមដោយតារាល្បីៗជាច្រើនចេញពីកម្មវិធីប្រឡងខេមបូឌានអាយឌលឬដឹវ៉យផងដែរ។
លោកថាព្រោះតែការស្រឡាញ់រាប់អានគ្នានិងការមកទទួលទាននៅទីនេះមានអាហារឆ្ងាញ់ការចុះតម្លៃមួយចំនួនទើបទាំងតារានិងភ្ញៀវទាំងអស់នៅតែគាំទ្រហាងវីហ្វេ្រនរបស់យើងតាំងពីសាខាទី១រហូតមកទល់សាខាថ្មីនេះ។ សម្រាប់តារាដែលបានចូលរួមនារាត្រីនោះមានអ្នកនាងគង់ សុជាតិនិងស្វាមី សូដា នីតា យ៉ែម សំអូន អេឡិច ចិន្ត្រា ណាខុន ទឹម រដ្ឋា ទេព បូព្រឹក្ស ណាតាហ្សា ចាន់ណារ៉ូណាន ជា វណ្ណារិទ្ លីម៉ារីណានិងស្វាមីឋព្រមទាំងតារាជាច្រើនដួងទៀតយ៉ាងច្រើនកុះករ។ភោជនីយដ្ឋានវីហ្វ្រេនសាខាកោះពេជ្រនេះបានចំណាយក្នុងទឹកប្រាក់ប្រមាណជា១០ម៉ឺនដុល្លារផងដែរ។