MENU
|
រាជធានីភ្នំពេញ៖ មេក្លោងជួញដូរគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ កម្លាំងអធិការដ្ឋានខណ្ឌពោធិសែនជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកអធិការខណ្ឌ បើកប្រតិបត្តិការបង្ក្រាបចាប់ខ្លួនបាន ដកហូតបានថ្នាំញៀងជិត១គីឡូក្រាម និងសម្ភារៈមួយចំនួនទៀត។
ក្នុងប្រតិបត្ដការណ៍ចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលំ ភូមិថ្មគោល៣ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ជនសង្ស័យមានឈ្មោះ ជា យ៉េង ហៅ ជា ពៅ ហៅធីភេទប្រុសអាយុ៣១ឆ្នាំរស់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ក្រៅពីឃាត់ខ្លួនមេក្លោងជួញដូរថ្នាំញៀននគរបាលដកហូតបានថ្នាំញៀនចំនួន៨កញ្ចប់ធំស្មើនិងជិត១គីឡូក្រាមនិងកញ្ចប់តូច១កញ្ចប់ជញ្ជីងថ្លឹងថ្នាំញៀន១ សម្ភារៈវិចខ្ចប់មួយចំនួនធំ ឧបករណ៍ ដបសម្រាប់ជក់ រថយន្តឡិចស៊ីស១គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យមានប្រសាសន៍ក្នុងកិច្ចប្រតិបត្តិការណ៍បង្ក្រាបខាងលើឲកយដឹងថា កម្លាំងនគរបាលរបស់លោក មានកម្លាំងប៉ុស្តិ៍រដ្ឋបាលចោមចៅ កម្លាំងជំនាញខណ្ឌ ធ្វើការសើបអង្កេត ស្រាវជ្រាវអស់រយៈពេលច្រើនថ្ងៃមកហើយ ឈានដល់បើកប្រតិបត្តិការបង្ក្រាប ក្រោមការសម្របសម្រួល ពីលោក ស្រី មុន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្កនរាបចាប់មេក្លោងជួញដូរបានម្នាក់ រួមជាមួយថ្នាំញៀន ជាច្រើនកញ្ចប់ ។ ក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចឆែកឆេររកឃើញ ឯកសារពាក់ព័ន្ធ មានកន្ទុយប័ណ្ឌផ្ញើរលុយ វេលុយ សរុបជាទឹកប្រាក់ ដែលជនសង្ស័យ លក់ដូរ ប្រើប្រាស់សេវា តាមវីង ជាង១មុឺនដុល្លា និងរកឃើគបញ្ជីឯកសារ ឈ្មោះម៉ូត ដែលទិញយកទៅចែកចាយបន្ត ។
ជនសង្ស័យក្រោយពីឃាត់ខ្លួនបានរួមជាមួយ សម្ភារដកហូតបាននាំយកទៅកាន់ផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីបន្តការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការទៅតាមផ្លូវច្បាប់ ៕