![]() |
MENU
|
រាជធានីភ្នំពេញ៖ ដោយកំម្លាំងជំនាញ កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនកូននាយ ហុង ដា បានហើយនៅមុននេះបន្តិច នៅក្រោយវត្តចាស់ សង្កាត់ជ្រោយចង្វារ ។
មន្ដ្រីអាវុធហត្ថរាជធានីភ្នំពេញបានប្រាប់ជាទូទៅឲ្យដឹងថា នៅពេលនេះជនដៃដល់ត្រូវបាននាំខ្លួនភ្លាមៗ ទៅកាន់ទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំបន្ដទៀត។ យ៉ាងណាក៏ដោយ មូលហេតុនៃការសម្លាប់ម្ដាយ ចុងរបស់ខ្លួន មិនទាន់ត្រូវបានមន្ដ្រីអាវុធហត្ថ បញ្ជាក់នៅឡើយទេ ដោយបាន និងកំពុងសួរនាំជាមុនសិន។
កូនប្រុស២នាក់ គឺកូនទី១-ឈ្មោះថារី សុខខេន គិតមកដល់២០១៧នេះ អាយុប្រហែល១៦ឆ្នាំ និងទី២-ឈ្មោះថារី សុខខេម អាយុ៩ឆ្នាំ ។
ការលែងលះគ្នានេះ នាងឃ្មឹបនិយាយថា ពួកគេមិនបានលែងលះដល់តុលាការទេ គឺសំរេចចិត្ដត្រឹមតែភូមិ-ឃុំ-សង្កាត់ប៉ុណ្ណោះ ។ នាងឃ្មឹបនិយាយថា ក្រោយពីលែងលះជាមួយប្ដី ៦ទៅ៧ខែមក នាងមិនទាន់ជាប់ពាក់ព័ន្ធស្នេហាជាមួយបុរសណាម្នាក់ទេ តែចំណែកនាយហុងដា អតីតប្ដីរបស់នាងវិញ មានស្រីថ្មីទៀតហើយតាំងពីមិនទាន់លែងលះគ្នាម្ល៉េះ ។ ការលែងលះនេះ គឺមកពីរស់មិនចុះសំរុងនឹងគ្នាដោយសារការប្រចណ្ឌ ។
ក្រោយពីលែងលះគ្នារួចហើយ លោកអឿន សុខា ហៅនាយ ហុងដា បានជួបនឹងប្រពន្ធទី២របស់លោកមានឈ្មោះថា ស៊ឹម ចន្ធី ហៅអាកា ភេទស្រី អាយុ១៩ឆ្នាំ ប្រពន្ធក្រោយទើបបង្កើតបានកូនស្រីម្នាក់ អាយុ៦ខែ ។ នាងក៏ត្រូវឃាតករឹត.កសម្លាប់នឹងខ្សែឆ្នាំងអ៊ុត ក្នុងបន្ទប់គ្មានលេខ អគារខុនដូរ ជាន់ទី៥ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីម៉ោង១១និង៤១នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ ៕
ហុង ដាបើទោះជាដឹងថាកូនប្រុសប្រពន្ឋមុនជាឃាតកបែបណាលោកស្រឡាញ់ទាំងពីរហើយបានអំពាវនាវនិងសំណូមពរដល់សមត្ថកិច្ចចាត់ចែងតាមផ្លូវច្បាប់របស់យើងលោកសុំត្រឹមតែយុត្តិធម៍ប៉ុណ្ណោះ។យ៉ាងណាហុងដាថាខ្លួនក្មេងលុយធ្វើបុណ្យសពប្រពន្ឋទេល្បីតែឈ្មោះតែលោកជិះម៉ូតូកញ្ចាស់ប៉ុណ្ណោះដោយកន្លងមកលោកមិនដែលថ្ងូរទេខំរកតាមលទ្ឋភាពរាល់ថ្ងៃ។