MENU
|
រាជាធានីភ្នំពេញ៖ លោកជួន អមរិទ្ធ ដែលជាតារាមួយដួងធ្លាប់ទទួលបានការងារសិល្បៈជាច្រើនមកហើយដោយក្តាប់ទាំងការសម្តែងនិងការច្រៀងហើយមុននេះលោកចេញមុខមាត់ច្រើន។ដោយសារតែមុខរបរក្រៅសិល្បៈរាងល្អលោកអម្រិតនឹងមិនទុកពេលចោលទេដោយប្រកាសស្តារឡើងវិញ។
ក្រោយបន្ថយការងារសិល្បៈមួយរយៈពេលខ្លី តារាប្រុស ជួន អមរិទ្ធ បានសំរុកការងារសិល្បៈ៣ព្រមៗគ្នា ទាំងការចេញ បទចម្រៀងថ្មីOriginal Song ការសម្តែងភាពយន្តថ្មី និងការងារជាពិធីករក្នុងស្ថានីយទូរទស្សន៍មួយផងដែរ។
ម្ចាស់ពានផ្នែក សុឆន្ទៈ ក្នុងកម្មវិធីប្រឡងយុវតារា ឆ្នាំ២០០៩ លោក ជួន អមរិទ្ធ បានបង្កើតស្នាដៃសិល្បៈជាច្រើនទាំងការច្រៀង និងសម្តែង។ ភាពយន្តដែលធ្វើឲ្យទស្សនិកជនបានស្គាល់លោកច្រើនមានដូចជារឿង”កូនឥតខាន់ស្លា””មាស់គំនុំម្ចាស់ស្នេហ៍” និងរឿង អច្ឆរិយៈស្នេហ៍”ជាដើម។ ថ្មីៗនេះលោកស្រាប់តែចាប់បានតំណែងការងារជាច្រើនបន្តបន្ទាប់គ្នាក្រោយពីលោកសម្រេចចិត្តទទួលយកការងារសិល្បៈជាប់លាប់ជាងមុន។ លោកថា កន្លងទៅលោកមមាញឹកជាមួយនឹងការងារខាងក្រៅទើបមិនសូចជាទទួលការងារសិល្បៈច្រើនជាប់លាប់។ ប៉ុន្តែថ្មីៗនេះលោកបានសម្រេចចិត្តក្តាប់ឱកាសការងារជាច្រើនព្រោះតែមិនចង់ឲ្យវារបូតចេញពីដៃ។
ការងារជាតារាសម្តែង លោកទទួលបានតំណែងតួឯកក្នុងភាពយន្តភាគថ្មីរបស់ទូរទស្សន៍CTN គឺរឿង”បណ្តោងខ្សែកពេជ្រ” ដោយសម្តែងរួមជាមួយតារាស្រីកញ្ញា ប៉ែន ស្រីពេជ្រ។ ក្រៅពីការសម្តែងលោកក៏ទើបនឹងទទួលបានតំណែងជាពិធីករក្នុងកម្មវិធីដំណើរផ្សងព្រេងបែបទេសចរណ៍របស់ស្ថានីយទូរទស្សន៍My TV គឺកម្មវិធី”ទិដ្ឋភាពថ្មីលើទឹកដីសុវណ្ណភូមិ”។ អ្វីដែលគេចាប់អារម្មណ៍ជាមួយស្នាដៃសិល្បៈថ្មីផងដែរនោះគឺការបញ្ចេញបទចម្រៀងថ្មីOriginal Song ដែលោកបាននិពន្ធទំនុកច្រៀងដោយខ្លួនឯងគឺបទ”លះបង់” ។ តារាប្រុសវ័យ២៧ឆ្នាំរូបនេះបញ្ជាក់ដែរថា ការសំរុកបញ្ចេញស្នាដៃជាច្រើនផ្នែកព្រមគ្នានេះគឺដើម្បីបំពេញការសំណូមពររបស់អ្នកគាំទ្រ ហើយវាមិនមែនជាឧបសគ្គសម្រាប់លោកទេព្រោះកន្លងមកលោកធ្លាប់ចូលរួមប្រឡង និងធ្វើការហ្វឹកហាត់ការងារសិល្បៈគ្រប់ផ្នែករួចរាល់មកហើយដែរ។
លោកថា ស្នាដៃថ្មីៗទាំងបទចម្រៀងការសម្តែង និងជាពិធីករនេះនឹងអាចបម្រើអារម្មណ៍ទស្សនិកជនបានច្រើន។ ទោះជាយ៉ាងណាលោកក៏ពិតជាមានការព្រួយបារម្ភខ្លះដែរជុំវិញការបំបុកស្នាដៃជាច្រើនព្រមគ្នាទើបពេលខ្លះលោកមិនចង់ទទួលយកការសម្តែងជាច្រើនរឿងព្រមៗគ្នានោះ។