MENU
|
រាជធានីភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូ ZOOMER-X មួយគ្រឿងសុខៗក៏មានរថយន្តTACOMA មួយគ្រឿង បើកវ៉ារថយន្តមួយគ្រឿងផ្សេងទៀតមកបុកចំពីមុខម៉ូតូរបស់បុរសខាងលើពេញទំហឹងខ្ទៀតទៅចញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំសំណាងល្អណាស់ដែលបុរសខាងលើបានលោតចេញពីម៉ូតូទាន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង៣០នាទីយប់ថ្ងែទី២១ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុតតាមបណ្តោយផ្លូវលេខ ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុង ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមសម្ដីពីបុរសរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GG-7447 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៣៧១ ក្នុងទិសដៅពីលិចទៅកើត ខណ:ពេលមកដល់កន្លែងកើតហេតុក៏មានរថយន្តមួយគ្រឿងម៉ាកTOYOTA TACOMA ពណ៍ស ដែលមានពាក់ស្លាក ភ្នំពេញ2Q-9708 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៣៧១ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿនបានវ៉ារថយន្តមួយគ្រឿងផ្សេងទៀតដែលមិនចាំម៉ាក ក៏ជ្រុលចូលមកខាងម៉ូតូរបស់គាត់ ហើយបុកចំពីមុខម៉ូតូរបស់គាត់ពេញទំហឹងតែម្តង ប៉ុន្តែសំណាងល្អ ដែលរូបគាត់លោតចេញពីម៉ូតូទាន់ បណ្តាលអោយម៉ូតូរបស់ជនរងគ្រោះ ខូចខាតស្ទើតែទាំងស្រុង ចំណែករថយន្តបង្កវិញបានបែកកង់ខាងឆ្វេង ធ្វើដំណើរទៅមុខលែងរួច ក៏បានឈប់នៅមួយកន្លែង ហើយភ្លាមៗនោះ ពេលដែលរថយន្តបង្កទៅមុខលែងរួច អ្នកបើកបររថយន្តក៏បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្តងទៅ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរ បានចុះមកធ្វើការវាស់វែងយកម៉ូតូនឹងរថយន្តទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំម្ចាស់រថយន្តមកដោះស្រាយតាមផ្លូវច្បាប់៕