MENU
|
រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជាង៤០០នាក់មកពីខេត្តក្រុងនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ម៉ោង៧និង០០នាទីតវ៉ាដាក់ញត្តិចូលតុលាកាដំបូងរាជធានីភ្នំពេញ។ពួកគាត់ មកពីតាមបណ្តាលខេត្តចំនួន២៤ខេត្តមនុស្សប្រហែល៣០០ទៅ៤០០នាក់តំណាងឲ្យប្រជាពលរដ្ឋជាង៥០០០០នាក់រងគ្រោះដោយសារចាញ់បោកក្រុមហ៊ុនEBCបាននាំគ្នាប្រមូលផ្តុំយកញាតិមកដាក់។
នៅវេលាម៉ោង៨និង០០នាទីខាងសាលាដំបូងបានអនុញ្ញាតអោយតំណាង៥នាក់ចូលដាក់ញាត្តិ ១.លោក សេងចាន់ ទ្រី ២.លោកសុខារ៉ូយ ៣. អ្នកស្រីឡេងមាលីនណានិង២នាក់មិនស្គាល់ឈ្មោះចូលដាក់ញាតិប្តឹងប្រធានក្រុមហ៊ុន៣នាក់ ។ឈ្មោះ១.លោក ហួត សុវណ្ណ(ប្រធានអង្គកាAIS២.លោក ជី ហ្គោសាឡីប្រធានសមាគមន៍ICA៣.លោក សន តាន់ប្រធានក្រុមហ៊ុនEBCពីបទឆរបោកប្រាក់ហើយរត់គេចខ្លួនបាត់។
សំណូមពររបស់ប្រជាពលរដ្ឋ ស្នើសុំឲ្យតុលាការទាមទារប្រាក់របស់ពួកគាត់មកវិញ។ដាក់ញាតិរួចចេញមកវិញនៅម៉ោង៨ៈ៤០នាទីពួកគាត់បាននាំគ្នាបន្តទៅដាក់ញាតិនៅរដ្ឋសភាទៀត។
ប្រជាពលរដ្ឋដែលបានមកដល់មុខតុលាការនៅព្រឹកនេះបានអះអាងថាពួកគាត់មកពីរួមមានរាជធានីភ្នំពេញកំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត កែប កណ្តាល កោះកុង ក្រចេះ មណ្ឌលគីរី រតនគីរី ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង សៀមរាប ព្រះសីហនុ ស្ទឹងត្រែង ព្រៃវែង ស្វាយរៀង តាកែវ បន្ទាយមានជ័យ ឧត្តមានជ័យនិងប៉ៃលិនពួកគាត់រងគ្រោះតំណាងឲ្យ៥៦៧៤គ្រួសារ។
ពលរដ្ឋបានលើកឡើងថាពួកគាត់បានដាក់ពាក្យប្តឹងក្រុមហ៊ុនចំនួន៣ពីបទឆបោកនិងទាមទារប្រាក់ជាង៤៦លានដុល្លារព្រមទាំងសំណងជម្ងឺចិត្តនិងការខាតបង់ពេលវេលាប្រចាំថ្ងៃចំនួន២០លានដុល្លារ។ទាមទារពីឈ្មោះ ស៊ាន គាន អាយុ៣២ឆ្នាំជនជាតិម៉ាឡេស៊ី ឈ្មោះហួត សុវណ្ណភេទប្រុសអាយុ៣១ឆ្នាំ ឈ្មោះ ជិ ហ្គោសាលី អាយុ៣៣ឆ្នាំ ។