កាលពីថ្ងៃទី៥ខែឧសភាឆ្នាំ២០១៧ អ្នកទោសហ្វីលីពីនប្រមាណ២០០នាក់ ស្ថិតនៅក្នុងមន្ទីឃុំឃាំង លើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ីបាន នាំគ្នាហែកគុករតចេញ នៅពេលដែលទទួលបានការអនុញ្ញាត្តិឲ្យចេញពីបន្ទាប់ឃុំខ្លួនទៅបួងសួង ថ្ងៃសុក ។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ហេតុការខាងលើកើតឡើង នៅពេលដែលឆ្មាំគុកបានប្រមូលផ្តុំ ក្រុមអ្នកទោសចូលទៅជិតព្រះវិហា ដែលបានសាងសង់នៅខាងក្នុងមន្ទីឃុំឃាំ ស្ថិតនៅទីក្រុង Pekanbaru ខេត្ត Riau ប្រទេសឥណ្ឌូនេស៊ី ។នៅពេលដែលត្រៀម បួងសួងក្រុមអ្នកទោសក៏បានរុញទ្វាមន្ទីឃុំឃាំងហើយរតចេញក្រៅតែម្តង។
អ្នកនា ពាក្យស្នងការប៉ូលិស Riau បានឲ្យដឹងថា កម្លាំងសន្តិសុខ ចាប់បានមកវិញ៧៧នាក់ក្នុងចំណោមអ្នកទោសជាង ២០០នាក់ដែលរត់គេចខ្លួន។
មន្ទីឃុំឃាំង ដែលជនល្មើសរត់គេចនោះ អាចផ្ទុកបានអ្នកទោសតែ៧០០នាក់ប៉ុណ្ណោះ ប៉ុន្តែ អ្នកទោស អ្នកដាក់ឃុំនៅទីនោះមានរហូតដល់ទៅ១៨០០នាក់ ។ មុនពេលហេតុការខាងលើកើតឡើង អ្នកទោស បានត្អូនត្អែថា ដាក់អ្នកទោសច្រើនហួសហេតុ ហើយអ្នកទោសជាច្រើនត្រូវបានឆ្មាំគុកធ្វើបាបទៀតផង។