ពលរដ្ឋឥណ្ឌូនេស៊ីដែលជាអ្នកកាន់សាសនាអិស្លាមរាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួនធ្វើបាតុកម្មនៅទីក្រុងចាការតានាថ្ងៃតី២ខែធ្នូឆ្នាំ២០១៦ ទាមទារដ្ឋាភិបាលចាប់ខ្លួនអភិបាលក្រុង ដែលមានដើមកំណើតជនជាតិចិនកានសាសនាគ្រឹស្ត ដោយរងការចោទប្រកាន់ថាបានមើលងាយដល់ សាសនាអិស្លាម។
ក្រុមបាតុករទាមទាឲ្យចាប់ខ្លួនអភិបាលក្រុង Basuki Tjahaja Purnama ដែលគេស្គល់ឈ្មោះថាAhok ។ ប៉ូលិសឥណ្ឌូនេស៊ីបានឲ្យដឹងថា មានបាតុកររហូតដល់ជាង ១៥០ពាន់នាក់ចូលរួម។ នៅពេលនេះដែរ ទាហាននិងប៉ូលិសជាង ២២ពាន់នាក់បានដាក់ពង្រាយការពារសន្តិសុខ នៅទីក្រុងចាការតា ដើម្បីរក្សាសណ្តាប់ធ្នាប់ដោយខ្លាចមានអំពើហឹង្សាដូចកាលពីបាតុកម្មកាលពីថ្ងៃទី៤ខែវិច្ឆិកា។
លោកRicky Subagia អាយុ២៦ឆ្នាំបានបញ្ចាក់ថា «អ្វីដែលខ្ញុំចង់បាននោះគឺយុត្តិធម៌ ហើយដើមម្បីអនុវត្តយុត្តិធម៌នោះលោក Ahok ចាំបាច់ត្រូវតែចុះចេញពីដំណែង។ លោក Ricky Subagia ធ្វើដំណើរចម្ងាយផ្លូវជាង២០០គីឡូម៉ែត្រដើម្បីមចូលរួមធ្វើបាតុកម្ម។
លោក Basuki Tjahaja Purnamaជាអភិបាលក្រុងចាការតា មានដើមកំណើតជាចនជាតិចិនការសាសនាគ្រឹស្ត ដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ លោកទទួលរងការស្រាវជ្រាវពីបទ មើលងាយដល់គម្ពី កូរ៉ានដែលជាគម្ពីធម៌ដ៏សកសិទ្ធនៅក្នុងសាសនាអិស្លាម។ឥណ្ឌូនេស៊ីជាប្រទេសដែលមានពលរដ្ឋកាន់សាសនាអិស្លាមច្រើនជាងគេបំផុតលើពិភពលោក។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ដែលជាសម្ព័ន្ធមិត្តយូឆ្នាំរបស់លោក Basuki Tjahaja Purnama បានបញ្ចាក់ថា មានក្រុមអ្នកនយោបាយកំពុងតែប្រើប្រាសឧកាសដើម្បីគោលដៅនយោបាយរបស់ខ្លួន ។ប៉ូលិសឥណ្ឌូនេស៊ីក៏បានប្រមានថា ក្រុមអិស្លាមជ្រុលនិយមអាចនិងប្រើប្រាស់ហេតុការខាងលើដើម្បីបង្ករអសន្តិសុខ និងផ្តួលរំលំរដ្ឋាភិបាលរបស់លោក វីដូដូ៕