ប្រធានាធិបតី ឥណ្ឌូនេស៊ីលោកJoko Widodo បានបញ្ចាក់ថា គ្រឿងញៀនកំពុងតែគម្រាមកំហែងដល់ប្រទេសជាតិ ខ្លាំងជាងក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរីទៅទៀត។នៅពេលនេះឥណ្ឌូនេស៊ីចាប់ផ្តើម ដើរតាមកន្លងរបស់ហ្វីលីពីនក្នុងការបោសសម្អាត់ក្រុមជួញដូរគ្រឿងញៀនដ៏គ្រោះថ្នាក់ទាំងនោះ។
បើទោះបីមានការប្រឆាំងពីគោលនយោបាយប្រឆាំងគ្រឿងញៀនរបស់ហ្វីលីពីនដែលបានសម្លាប់មនុស្សជាង២ពាន់នាក់ ប៉ុន្តែការបង្ក្រាបបែបនេះនាំមកនៅជោគជ័យជាច្រើន ដល់សន្តិសុខសុខជាតិ។ ចាប់តាំងពីខែមិថុនាមកទលពេលនេះ មានក្រុមជួញដូរគ្រឿងញៀនរាប់រយនាក់ត្រូវបានកម្ចាត់ ចំណែកអ្នកញៀនថ្នាំក៏បានកែខ្លួន ដោយចេញទៅសារភាពចំពោះមុខប៉ូលិស។
ដោយមើលឃើញនៅភាពជោគជ័យទាំងនោះ ប្រទេសជិតខាង ឥណ្ឌូនេស៊ីក៏បានឡើងគម្រោង កម្ចាត់ក្រុមជួញដូរគ្រឿងញៀន នៅទូទាំងប្រទេស។ កាលពីថ្ងៃទី៨ខែកញ្ញាអ្នកទទួលបន្ទុកប្រឆាំងគ្រឿងញៀនរបស់ឥណ្ឌូនេស៊ី លោកBudi Waseco បានបញ្ចាក់ថា ស្ថាប័ននេះកំពុងតែបង្កើនកម្លាំងនិងអាវុធសម្រាប់ប្រតិបត្តិការទ្រងទ្រាយធំកម្ចាត់គ្រឿងញៀន ។
លោក Budi Waseco បញ្ចាក់ទៀតថាស្ថានភាពគ្រឿងញៀននៅក្នុងប្រទេសនេះអាក្រក់ចូចជាហ្វីលីពីនអីចឹងដែរ ដូច្នេះត្រូវតែមានប្រតិបត្តិការកម្ចាត់ខ្លាំងបំផុតទើបអាចរក្សាសណ្តាប់ធ្នាប់ប្រទេសបាន។លោកបានបន្តទៀតថា ក្រុមជួញដូរគ្រឿងញៀនបានសម្លាប់មនុស្សជាច្រើន ដូច្នេះគ្មានហេតុផលអ្វីដែលត្រូវលើកលេងនោះឡើយ។ ប៉ុន្តែឥណ្ឌូនេស៊ីនិងមិនធ្វើដូចជាហ្វីលីពីនឡើយ ដោយប្រទេសនេះនឹងដាក់ទោសទៅតាមច្បាប់៕