MENU
|
រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន៧នាក់ សង្ស័យជាមេខ្យល់ បើកក្រុមហ៊ុន នាំពលករខ្មែរទៅធ្វើការនៅបរទេសដោយខុសច្បាប់ ត្រូវបានក្រសួងការងារ រួមសហការណ៍ជាមួយ កម្លាំងនគរបាលប៉ុស្តិ៍កាកាប ចុះបង្ក្រាបចាប់ឃាត់ខ្លួនយកទៅសួរនាំ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅ ផ្ទះល្វែងមួយកន្លែងមុខព្រលានយន្តហោះ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
តាមមន្រ្តីក្រសួងការងារ បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនខាងលើ ឈ្មោះ GIB ដែលមានទីតាំងស្ថិតនៅ កន្លែងខាងលើសង្ស័យគ្មានច្បាប់បើកទទួលចុះឈ្មោះជ្រើសរើសពលករខ្មែរដោយខុសច្បាប់ ដើម្បីនាំទៅធ្វើការងារនៅបរទេស ហើយបន្ទប់ពីមានជនរងគ្រោះជាច្រើននាក់ ចាញ់បោកក្រុមហ៊ុនខាងលើ ប្តឹងទៅក្រសួងការងារ រហូតដល់រសៀលថ្ងៃទី០៥ ខែឧសភា នេះមន្រ្តីក្រសួងការងារ ចុះសហការណ៍ជាមួយនគរបាកខណ្ឌពោធិសែនជ័យ ចុះអន្តរាគមន៍ ស្រាវជ្រាវ ដល់ទីតាំងក្រុមហ៊ុន ឃាត់ខ្លួនបុគ្គលិកចំនួន៧នាក់ ប្រុស២នាក់ ស្រី៥នាក់ យកទៅសួរនាំនៅប៉ុស្តិ៍កាកាប ។
តាមសម្តីបុរសជនរងគ្រោះម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា គាត់មានទីលំនៅខាងខេត្តកំពង់ឆ្នាំងបានមកចុះឈ្មោះ នៅក្រុមហ៊ុនខាងលើ ដោយបង់ប្រាក់ ម្នាក់២០០ដុល្លា ហើយការជ្រើសរើសទាំង៣ប្រភេទដើម្បីនាំទៅធ្វើការងារ នៅប្រទេសជប៉ុន ដោយការងារដ៏សំបូរបែប។ តាមកម្មករបានឲ្យដឹងទៀតថា ចុះឈ្មោះនៅក្រុមហ៊ុន អាសាន អេភី ហើយពេលចេញវិក័យប័ត្រ បែជាក្រុមហ៊ុន G I B ទៅវិញ ខ្លះចេញដោយក្រុមហ៊ុន លីមីតធីត ខូអិល ធីឌី បណ្តុះបណ្តាលវិជ្ជាជីវៈពលករ ហើយខាងក្រុមហ៊ុន នេះទៀតសោត អះអាងថា គ្រប់ពលករទាំងអស់ដែលចុះឈ្មោះ មិនចាំបាច់ សម្ភាសន៍អ្វីឡើយ សំខាន់សុខភាព លទ្ធភាព ធ្វើការឲ្យគេ ។
ប្រភពបន្តទៀតថា ដោយមានភាពមិនប្រក្រតី ក្រុមហ៊ុនម្តងថាចេញដំណើរទៅថ្ងៃនេះ ម្តងថាចេញថ្ងៃនោះ ទើបផ្ទុះរឿង ប្តឹងទៅក្រសួងការងារ ចុះស្រាវជ្រាវ ចាប់ឃាត់ខ្លួន ជនប្រុសស្រីសង្ស័យជាមេខ្យល់ បាន៧នាក់ នាំទៅសាកសួរនៅប៉ុស្តិ៍កាកាប ខណ្ឌពោធិសែនជ័យ ។