MENU
|
រាជធានីភ្នំពេញ៖ នៅទីបញ្ចប់តុលាការចេញដីកាបញ្ជូនទៅកាន់នគរបាលយុត្តិធម៌ដើម្បីតាមចាប់ខ្លួនលោក ហួត ឃីនវុទ្ធី ហៅជុនច័ន្ទបុត្រអាយុ៥៤ឆ្នាំអនុប្រធានវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ។ ការចេញដីកានេះនៅបន្ទាប់ពីលោកមេធាវីការពារសិទ្ធិជនសង្ស័យដាក់ឯកសារភស្តុតាងជូនតុលាការ។
យោងតាមដីកានាំខ្លួនរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងចុះថ្ងៃទី២ខែឧសភាបានលើកឡើងថាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនឈ្មោះហួត ឃិនវុទ្ធី ហៅជុន ច័ន្ទបុត្រ អាយុ៥៤ឆ្នាំជនជាតិខ្មែរអនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរមកបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរហូតដល់មានសម្រេចជាថ្មីដើម្បីសាកសួរពីដំណើររឿងផ្តល់សេចក្តីប្រកាសដោយភូតកុហកបន្លំខ្លួនចូលក្នុងពន្ធនាគារ ប្រព្រឹត្តទៅនៅមណ្ឌលកែប្រែ១កាលពីថ្ងៃទី១៩ខែមេសាឆ្នាំ២០១៧៕
លោកឌុន វិបុល មេធាវីការពារលោកហួត ឃិនវុទ្ធីនៅព្រឹក ថ្ងៃទី២ខែ ឧសភាឆ្នាំ២០១៧ នេះបានចូលដាក់ឯកសារជូនលោកសៀង សុខព្រះរាជអាជ្ញារង អមសាលា ដំបូង រាជ ធានី ភ្នំពេញ បន្ទាប់ពីកូនក្តីមិនហាន ចូលបំភ្លឺ តុលាការតាម ដីកាកោះតាមដំណើររឿង ផ្តល់សេចក្តីប្រកាសភូតកុហកបន្លំចូលពន្ធនាគារកាលពីថ្ងៃទី១៩ខែមេសាឆ្នាំ ២០១៧ ជាមួយអ្នក តំណាងរាស្រ្តបក្សប្រឆាំង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧និងទី២៨ខែមេសា ឯកឧត្តម ឡុង រី និងលោកស្រីមួរ សុខហួរ បានចូលបំភ្លឺ តុលាការតាមការកោះក្នុងរឿងដូចគ្នាក្នុងនាមជាសាក្សី។បន្ទាប់ពីសាកសួរតុលាការបានឲ្យវិលត្រឡប់ទៅផ្ទះវិញ។តែតំណាងរាស្រ្តទាំងពីររូបមិនបាននិយាយប្រាប់អ្នកកាសែតនៅក្រោយពេលចេញពីបន្ទប់តុលាការវិញ។
តំណាងអយ្យការលោកសៀងសុខកាលពីថ្ងៃទី២១ខែមេសាឆ្នាំ២០១៧បានចេញដីកាកោះមនុស្សចំនួន៣នាក់។ ក្នុងនោះ២នាក់ជាសាក្សី(ឯកឧត្តម ឡុងរី,លោកស្រី មួរ សុខហួរ និងម្នាក់ជាជនសង្ស័យលោកហួត ឃិនវុទ្ធីជាអនុប្រធានវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរដែលបានបន្លំចូលពន្ធនាគារព្រៃស។
លោកមេធាវីឌុន វិបុលបានថ្លែងថាកូនក្តីរបស់លោកមិនអាចចូលបំភ្លឺតុលាការនោះទេ។ ដោយលោកបានមកជូនដំណឹងដល់តុលាការពីការអវត្តមានរបស់កូនក្តីរបស់លោកនិងបានដាក់ឯកសារបដិសេធដែលកូនក្តីលោកបានផ្ញើមកតាមអ៊ីម៉ែលដូចជាកូនក្តីរបស់លោកបដិសេធដោយផ្ទាល់ដែរ។
លោកមេធាវីបានលើកឡើងថា ឯកសារទាំងនោះមានដូចជាភស្តុតាងដោះបន្ទុកខ្លះមានអត្តសញ្ញាណប័ណ្ណរបស់គាត់ ឈ្មោះហួតវុទ្ធីនេះដែរ។តាមអង្គហេតុដូចជាគាត់បានចូលតុលាការដែរតែដាក់តាមរយៈមេធាវី។លោកមេធាវីថាលោកបានចូលជួបតំណាងអយ្យការដោយនិយាយត្រង់ទៅត្រង់មកពីមូលហេតុដែលកូនក្តីរបស់លោកមិនបានចូលបំភ្លឺតុលាការជារឿងមូលហេតុផ្ទាល់ខ្លួន។
លោកមេធាវីបានលើកឡើងថាក្នុងមេធាវីលោកនៅតែបន្តតាមដានសំណុំរឿងក្តីនេះរហូត។តែខាងព្រះរាជអាជ្ញាបានលើកឡើងថាលោកនឹងបន្តនីតិវិធីបន្តបន្ទាប់តែមិនបានប្រាប់ថានីតិវិធីនោះជាអ្វីនោះទេ។
លោកមេធាវីបានលើកឡើងក្នុងលិខិតដាក់ជូនតុលាការថាដោយសារតែបញ្ហាផ្ទាល់ខ្លួនកូនក្តីរបស់លោកឈ្មោះ ហួត វុទ្ធីហៅជុន ច័ន្ទបុត្របានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសទី២និងប្រទេសទី៣មិនអាចចូលបំភ្លឺតុលាការនៅថ្ងៃទី២ខែឧសភាឆ្នាំ២០១៧បានទេ។មុនពេលចាកចេញលោកជុន ច័ន្ទបុត្របានពឹងលោកមេធាវីការពារសិទ្ធិនិងប្រយោជន៍ស្របច្បាប់របស់ខ្លួនដែលច្បាប់បានចែង។
តាមរយៈលិខិតរបស់លោកជុន ច័ន្ទបុត្របានសរសេរថាលោកពិតជាបានចូលទៅក្នុងពន្ធនាគារមែនក្នុងបំណងជួបលោកគឹម សុខ។ពេលចូលទៅអ្នកយាមប៉ារាស់ទី១គេបានសួរលោកថាចង់ជួបអ្នកទោសណាដែរគាត់ថាចង់ជួបលោកគឹម សុខគេក៍ឲ្យចូលទៅ។តែនៅប៉ារាស់ទី២អ្នកយាមសួរថាទៅចង់ជួបអ្នកណាដែរគាត់ថាចង់ជួបលោកគឹម សុខ។ពេលនោះគេសួរគាត់ថាត្រូវយ៉ាងម៉េចដែរ។គាត់ថាស្គាល់គ្នាធ្លាប់សម្ភាសន៍នៅវិទ្យុអាស៊ីសេរី។ពេលឮឈ្មោះគឹម សុខអ្នកថាមិនអាចជួបបានទេ។
លោកជុន ច័ន្ទបុត្របានលើកឡើងថាគ្មានការអនុញ្ញាតជួបឈ្មោះគឹមសុខទេតែអ្នកផ្សេងអាចជួបបាន។គាត់ក៍ដើរចេញក្រៅក៍អ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិលោកឡុង រីនិងលោកស្រីមួរ សុខហួរមកដល់។ពេលនោះគាត់ក៍បានដើរចូលទៅជាមួយអ្នកតំណាងរាស្រ្តនិងសហការី២នាក់ទៀត។
លោកជុន ច័ន្ទបុត្របានលើកឡើងថាមុនពេលចោលទៅក្នុងពន្ធនាគារលោកពិតជាបានទាក់ទងជាមួយលោកឡុងរីនិងលោកស្រី មួរសុខហួរមែន។ពេលនោះលោកឡុងរីមិនហានសម្រេចសួរទៅលោកស្រីមួរ សុខហួរ ។ពីដំបូងលោកស្រី មួរ សុខហួរស្ទាក់ស្ទើរក្រោយមកក៍យល់ព្រម។លោកបានអះអាងថារយៈ៥០នាទីដែលបានជួបជាមួយអ្នកទោសនិងបានចេញមកវិញមិនមានអ្វីរំខានទេ។
លោកជុនច័ន្ទបុត្របានលើកឡើងថាការចូលទៅក្នុងពន្ធនាគារនេះក្នុងបំណងពិនិត្យមើលស្ថានភាពអ្នកទោសទាំង១៦នាក់របស់គណបក្សសង្រ្គោះជាតិដោយសារតែចង់ដឹងពីព័ត៌មានពិតពីស្ថានភាពអ្នកទោស។លោកបន្តថាក្នុងបេសកកម្មស្វែងរកព័ត៌មានពិតជូនអ្នកស្តាប់ពេលខ្លះគាត់ត្រូវរិះរកវិធីសាស្រ្តផ្សេងៗមានតែសុំចូលជាមួយប្រតិភូដុចជាពេលនេះជាដើម៕