MENU
|
ថ្ងៃទី១ខែឧសភា មានបាតុកម្មក្លាយទៅជាអំពើរហឹង្សា កើតឡើងនៅទីក្រុងប៉ារីស ប្រទេសបារំាង ក្នុងទិវាពលកម្មអន្តរជាតិ ។ អំពើហឹង្សាខាងលើកើតឡើងនៅពេលដែលមិនដល់មួយសប្តាហ៍ទៀត មានការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីជាលើកទីពីរ ។
ពេលដំបូងក្រុមកម្មករបាននាំគ្នាដង្ហែក្បួនបាតុកម្មដោយសន្តិវិធី ប៉ុន្តែក្រោយមក ក្រុមបាតុករក៏បានគប់ដប់សាំង ដំថ្ម និងវត្ថុជាច្រើនទៀតទៅលើកម្លាំងសន្តិសុខ បង្ខំឲ្យសន្តិសុខត្រូវ ប្រើដំបងនិងគ្រាប់បែកផ្សែង ដើម្បីទប់ទលវិញ។
ក្រុមសន្តិសុខបានឲ្យដឹងថា ក្រុមបាតុកម្ម មកពីក្រុមជ្រុលនិយមដែលធ្លាប់ធ្វើបាតុកម្ម ជាច្រើនលើកប្រឆាំងរដ្ឋាភិបាលបារាំងនាពេលកន្លងមក។
ក្រុមសហជីបកម្មករ មួយចំនួនក៏បានធ្វើបាតុកម្មដាច់ដោយឡែកពីគ្នា ប៉ុន្តែ ប៉ូលិសបង្ខំឲ្យផ្អាក់សកម្មភាព ដើម្បីត្រួតពិនិត្យ ទៅលើសម្ភារៈរបស់បាតុករ ថាតើមានយក ដបសាំងទៅជាមួយដែរឬទេ ។
ចំណែកនៅក្នុងប្រទេសតួគីវិញ ក្នុងទីក្រុង អិស្តានបូល ប៉ូលិសបានចាប់ខ្លួនមនុស្ស ១៦៥នាក់ នៅក្នុងសកម្មភាព នៃទិវាពលកម្មអន្តរជាតិ។ ភាគច្រើនអ្នកដែលចាប់ខ្លយន គឺមានបំណងដង្ហែរក្បួនបាតុកម្ម នៅទីលាន Taksim ដែលជាទីកន្លែងដែលរដ្ឋាភិបាលបានហាមប្រាំ។ តួគីបានហាមធ្វើបាតុកម្ម នៅទីនោះ លើកលេងតែក្រុមសហជិបធំៗ រៀបចំទិវាពលកម្មអន្តរជាតិនៅទីនោះដោយសន្តិភាព ក្រោមការ រៀបចំរបស់រដ្ឋាភិបាល។
ក្រៅពីនេះប៉ូលិសតួគីបានចាប់ខ្លយនមនុស្ស ១៨នាក់ ផ្សេងទៀត ដែលសង្ស័យឡើងគម្រោង បាតុកម្មខុសច្បាប់ និងបង្ករឲ្យមានអំពើហឹង្សាកើតឡើងនៅថ្ងៃទី១ខែឧសភា។
នៅក្នុងប្រទេសប៉ូឡូញវិញ សហជីបកម្មករ បានរៀបចំដង្ហែរក្បួន ប្រឆាំងនិងរដ្ឋាភិបាល បច្ចុប្បន្ន ដែលទុកឲ្យពលរដ្ឋជាច្រើនគ្មានការងារធ្វើ។
ក្នុងពេលជាមួយគ្នានោះ នៅក្នុងប្រទេសអេស្បាញវិញ ក្រុម សហជីបកម្មករ បានអំពាវនាវឲ្យ កម្មករទាំងអស់ធ្វើបាតុកម្មនៅលើទីក្រុង ទាំង៧០នៅទូទាំងប្រទេស ទាមទាឲ្យរដ្ឋាភិបាលបង្កើនប្រាក់ខែ និងកែទម្រង ច្បាប់ការងារ ដោយកន្លងមកបានរំសាយ ពលករជាច្រើន ដោយមិនទទួលបានផលប្រយោជនពីសំណង ដោយការរំសាយនោះឡើយ។
ក្នុងថ្ងៃជាមួយគ្នានោះដែរ ក្រសួងការបរទេសអាមេរិកបាន ប្រមានដល់ពលរដ្ឋរបស់ខ្លួន កាត់បន្ថយការធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប ខ្លាចរងការវាយប្រហារភេរវកម្ម ដោយ ក្រុមភេរករអាចបន្លំខ្លួននៅក្នុងក្រុមបាតុករ បំផ្ទុះគ្រាប់បែកសម្លាប់មនុស្សច្រើន ។
ក្រសួងការបរទេសអាមេរិកបានបញ្ចាក់ថា ក្រុមភែរវកម្ម IS និងអាលកៃដា អាចបើកការវាយប្រហារភេរវកម្មនៅតំបន់អឺរ៉ុប ក្នុងពេលដែលស្ថាភាព អំពើរហឹង្សាកើតឡើង ដោយការធ្វើបាតុកម្ម៕