MENU
|
ប្រធានាធិបតីហ្វីលីពីន លោក Duterte ដែលមានភាពល្បីល្បាញនៅលើពិភពលោក ក្រោយឡើងកាន់អំណាច ដោយសារតែសង្គ្រាមប្រឆាំងគ្រឿងញឿន គ្មានត្រាប្រណី «ជួបសម្លាប់» ដោយអនុញ្ញាត្តិឲ្យកម្លាំងប៉ូលិស ទាហាន ឬពលរដ្ឋ ដែលមានអាវុធ សម្លាប់ អ្នកជួញដូរនឹងប្រើប្រាស់គ្រឿងញឿនដោយមិនជាប់ទោស បានធ្វើឲ្យប្រទេសជាច្រើនថ្កោលទោសយ៉ាងខ្លាំង។ នៅពេលនេះប្រធានាធបិតីបានស្នើរ អន្តរជាតិ មិនត្រូវជ្រៀតជ្រេកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសដែលមានអធិបតេយ្យពេញលេញដូចហ្វីលីពីន។
ពេលថ្មីៗនេះ សារព័ត៌មាន The Guardian បានផ្សព្វផ្សាយនៅការប្រកាសរបស់ប្រធានាធិបតីហ្វីលីពីនលោកឌូទើទេ ដែលអំពាវនាវដល់ សភាអឺរ៉ុបមិនត្រូវជ្រៀតជ្រេក ទៅលើបញ្ហាផ្ទៃក្នុងរបស់ហ្វីលីពីននោះឡើយ។
អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបានបញ្ចាក់ថា ទីក្រុងម៉ានីលថ្កោលទោសយ៉ាងខ្លាំង ទៅលើទៅលើការជ្រៀតជ្រេកពីខាងក្រៅមកលើប្រទេសនេះក្នុងនោះមានការសម្រេចរបស់សភាអឺរ៉ុបដែលបានថ្កោលទោសលោកឌូទើតេ ពីគម្រោងអនុវត្តច្បាប់ប្រហាជីវិតជាថ្មីទៅលើអ្នកទោសគ្រឿងញៀន។
មានប្រសាសន៍ពេលបំពេញទស្សនកិច្ចមីយ៉ានម៉ា ប្រធានាធិបតីហ្វីលីពីនបញ្ចាក់ថា « សូមកំដាក់គំនៀប វិប្បធម៌ ឬ សីលធម៌ របស់ខ្លួនទៅលើប្រទេសដទៃ ពិសេសមកលើប្រទេសខ្ញុំ។ ហេតុអ្វីបានជាអស់លោកមិនធ្វើការងាររបស់ខ្លួនទៅ? ហេតុអ្វីបានជាអស់លោកចង់តែលើកអង្គុយលើក្បាលខ្ញុំចឹង?»។
សូមបញ្ចាក់ផងដែរថាកាលពីថ្ងៃទី១៦ខែមីនាកន្លងមកក្រុមអ្នកបង្កើតច្បាប់អឺរ៉ុបបានអនុម័តទៅលើសេចក្តីសម្រេចថ្កោលទោសរដ្ឋាភីបាលហ្វីលីពីនដេលបានសម្លាប់មនុស្សជាច្រើនក្រៅប្រព័ន្ធតុលាការក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក។
នៅក្នុងសេចក្តីសម្រេចរបស់សភាអឺរ៉ុបបានបញ្ចក់ថា អឺរ៉ុបគាំទ្រទៅលើសង្គ្រាមប្រឆាំងគ្រឿងញៀននៅហ្វីលីពីន ប៉ុន្តែត្រូវតែមាន មូលដ្ឋានច្បាស់លាសទៅ អ្នកញៀននឹងអ្នកជួញដូរ មិនត្រូវវាយប្រហារសម្លាប់ពាសវាលពាសកាលនោះឡើយ។
ក្រោយការសម្រេចភ្លាមៗរបស់អឺរ៉ុបក្រសួងការបរទេសហ្វីលីពីនបានច្រានចោលការសម្រេចទាំងនោះដោយបញ្ចាក់ថា អឺរ៉ុបគ្មានសិទ្ធ វិភាគជុំវិញសកម្មភាពរបស់ប្រទេស ដែលមាន ដែលអធិបតេយ្យពេញលេញនោះឡើយ។
លោកឌូទើរតេ បានក្លាយជាប្រធានាធិបតីហ្វីលីពីនកាលពីខែកក្កដាឆ្នាំ២០១៦ ។ ចាប់តាំងពីលោកឡើងកាន់តំណែង ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ លើសង្គ្រាមប្រឆាំងគ្រឿងញៀនក៏ដូចជាការប្រមានទៅលើអតីតប្រធានាធិបតីអាមេរិក លោកបារ៉ាក់អូបាម៉ា ជាដើម៕