MENU
មេធាវីរបស់លោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺតុលាការជំនួសកូនក្តី ដាក់ឯកសារជូនតុលាការ
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០២ ឧសភា ២០១៧, ១១:២៧ | ៨៧៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ លោក ឌុន វិបុល មេធាវីការពារលោកហួត ឃិនវុទ្ធីនៅព្រឹកថ្ងៃទី២ខែឧសភាឆ្នាំ២០១៧នេះបានចូលដាក់ឯកសារជូនលោកសៀង សុខព្រះរាជអាជ្ញារង អមសាលាដំបូង រាជ ធានីភ្នំពេញ បន្ទាប់ពីកូនក្តីមិនហាន ចូលបំភ្លឺ តុលាការតាម ដីកាកោះតាម ដំណើររឿងផ្តល់សេចក្តីប្រកាសភូតកុហកបន្លំចូលពន្ធនាគារកាលពីថ្ងៃទី១៩ខែមេសាឆ្នាំ ២០១៧ជាមួយអ្នក តំណាងរាស្រ្តបក្សប្រឆាំង។

កាលពីថ្ងៃទី២៧និងទី២៨ខែមេសាឯកឧត្តម ឡុង រី និងលោកស្រីមួរ សុខហួរ បានចូលបំភ្លឺតុលាការតាមការកោះក្នុងរឿងដូចគ្នាក្នុងនាមជាសាក្សី។បន្ទាប់ពីសាកសួរតុលាការបានឲ្យវិលត្រឡប់ទៅផ្ទះវិញ។តែតំណាងរាស្រ្តទាំងពីររូបមិនបាននិយាយប្រាប់អ្នកកាសែតនៅក្រោយពេលចេញពីបន្ទប់តុលាការវិញ។

លោកសៀងសុខកាលពីថ្ងៃទី២១ខែមេសាឆ្នាំ២០១៧បានចេញដីកាកោះមនុស្សចំនួន៣នាក់។ក្នុងនោះ២នាក់ជាសាក្សី(ឯកឧត្តម ឡុងរី,លោកស្រី មួរ សុខហួរ និងម្នាក់ជាជនសង្ស័យលោកហួត ឃិនវុទ្ធីជាអនុប្រធានវិទ្យុ អាស៊ីសេរីផ្នែកភាសាខ្មែរដែលបានបន្លំចូលពន្ធនាគារព្រៃស។

លោកមេធា វីឌុន វិបុល បានថ្លែងថាកូនក្តីរបស់លោកមិនអាចចូលបំភ្លឺតុលាការនោះទេ។ដោយលោកបានមកជូនដំណឹងដល់តុលាការពីការអវត្តមានរបស់កូនក្តីរបស់លោកនិងបានដាក់ឯកសារបដិសេធដែលកូនក្តីលោកបានផ្ញើមកតាមអ៊ីម៉ែលដូចជាកូនក្តីរបស់លោកបដិសេធដោយផ្ទាល់ដែរ។

លោកមេធាវីបានលើកឡើងថា ឯកសារទាំងនោះមានដូចជាភស្តុតាងដោះបន្ទុកខ្លះមានអត្តសញ្ញាណប័ណ្ណរបស់គាត់ ឈ្មោះហួតវុទ្ធីនេះដែរ។តាមអង្គហេតុដូចជាគាត់បានចូលតុលាការដែរតែដាក់តាមរយៈមេធាវី។លោកមេធាវីថាលោកបានចូលជួបតំណាងអយ្យការដោយនិយាយត្រង់ទៅត្រង់មកពីមូលហេតុដែលកូនក្តីរបស់លោកមិនបានចូលបំភ្លឺតុលាការជារឿងមូលហេតុផ្ទាល់ខ្លួន។

លោកមេធាវីបានលើកឡើងថាក្នុងមេធាវីលោកនៅតែបន្តតាមដានសំណុំរឿងក្តីនេះរហូត។តែខាងព្រះរាជអាជ្ញាបានលើកឡើងថាលោកនឹងបន្តនីតិវិធីបន្តបន្ទាប់តែមិនបានប្រាប់ថានីតិវិធីនោះជាអ្វីនោះទេ។

Tags:
  • ជុន ច័ន្ទបុត្រ
  • មេធាវី
  • កូនក្តី
  • តុលាការ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥