MENU
សេចក្តីប្រកាសព័ត៌មានពី ក្រសួងបរិស្ថាន
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី២០ ឧសភា ២០១៦, ១១:៥៧ | ៧១២ ដង | ចុចបញ្ចេញមតិ (០)

ក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឱ្យបានជ្រាបអំពីលទ្ធផលសិក្សាថ្មីៗបន្ថែមទៀត លើករណីទឹកសមុទ្រប្រែពណ៌ទៅជាបៃតងមួយរយៈពេលកន្លងមកនៅឆ្នេរសមុទ្រខេត្តកែប បន្ទាប់ពីក្រសួងបានបញ្ជូនមន្រ្តីជំនាញធ្វើសហការជាមួយអ្នកជំនាញអង្គការ ភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា (PEMSEA) ដោយមានជំនួយផ្នែកបចេ្ចកទេសពីWestern Pacific ( WESTPAC) បានចុះពិនិត្យ និងអង្កេតតាមដានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់នៅតាមបណ្តាទីតាំងកើតហេតុ ព្រមទាំងយកទឹកសំណាក់សមុទ្រមកធ្វើការវិភាគរកអត្តសញ្ញាណពួកប្លង់តុង និងសារធាតុគីមីពុលផ្សេងៗ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៦។ លទ្ធផលនៃការសិក្សានេះបានបង្ហាញដូចលទ្ធផលដែលមន្ត្រីជំនាញនៃក្រសួងបរិស្ថានរកឃើញនាពេលកន្លងទៅផងដែរ គឺ៖

១-ពពួកប្លង់តុងដែលពិនិត្យឃើញនៅក្នុងទឹកសមុទ្រជាប្រភេទធម្មតានិងពុំមានវត្តមានប្រភេទប្លង់តុងដែលបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វឡើយ។

២-មិនមានសារធាតុគីមីពុលនៅក្នុងទឹកសមុទ្រទេ។

យោងទៅលើលទ្ធផលនៃការស្រាវជ្រាវខាងលើនេះ ក្រសួងបរិស្ថានសន្និដ្ឋានបានថា ការលេចឡើងបាតុភូតទឹកសមុទ្រប្រែព៌ណនេះ (Red tide) ជាបាតុភូតធម្មជាតិ ដែលកើតឡើងដោយសារការប្រែប្រួលអាកាសធាតុនៃការកើនឡើងកម្តៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់ដែលជាហេតុធ្វើឱ្យកើតឡើងពពួកប្លង់តុង (Plankton)  ហើយដែលវាបានវិវត្តបំបែកខ្លួន និងផ្តុំគ្នាទៅជាសារ៉ាយពណ៌បៃតង

ពាសពេញទឹកសមុទ្រ។ ប៉ុន្តែការងាប់វារីសមុទ្រមួយចំនួនតូចកន្លងមក បណ្តាលមកពីទឹកឡើងកម្តៅ ការបាត់បង់អុកស៊ីសែនក្នុងទឹក បង្កឡើងដោយការកើនឡើងនៃពពួកប្លង់តុងទាំងនោះ ដែលជាមូលហេតុធ្វើឱ្យវារីសមុទ្រមួយចំនួនតូចដែលនៅក្នុងទឹករាក់ងាយនឹងងាប់។

អាស្រ័យដូចនេះ ក្រសួងបរិស្ថានសូមជម្រាបជូនដល់សាធារណជនឈប់បារម្ភពីបញ្ហាគុណភាពទឹកសមុទ្រសម្រាប់ការងូតទឹកកម្សាន្ត និងការបរិភោគគ្រឿងសមុទ្រនៅខេត្តកែបចាប់ពីពេលនេះតទៅ។

ចំណែកបងប្អូនប្រជានេសាទក៏អាចបន្តមុខរបរតាមតំបន់គោលដៅនេសាទបានតាមធម្មតាវិញផងដែរ៕

Tags:
  • សេចក្តីប្រកាស
  • ក្រសួងបរិស្ថាន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥