MENU
|
រាជធានីភ្នំពេញ៖ គណៈកម្មាការមានបទពិសោធន៍បានមកជួបជុំគ្នាដើម្បីចម្រាញ់ទៅលើបេក្ខជនជាច្រើនបានមកដាក់ពាក្យប្រឡងចម្រៀង«ចង់ក្លាយជាតារា»របស់ទូរទស្សន៍អប្សរ៉ាដែលទើបតែចាប់ផ្តើមបង្កើតឡើងក្រោយអំឡុងចូលឆ្នាំថ្មីនេះដោយរំពឹងថាមានទស្សនិកជនគាំទ្រនិងការទាក់ទាញពីសំណាក់បេក្ខជន។
លោក សុភេន អ្នករៀបចំកម្មវិធី«ចង់ក្លាយជាតារា»ប្រចាំស្ថានីយ៍ទូរទស្សន៍អប្សរ៉ាបានឲ្យដឹងថាសម្រាប់កម្មវិធីចង់ក្លាយជាតារាជាកម្មវិធីដែលផលិតឡើងដើម្បីជ្រើសរើសយកសមត្ថភាពទេពកោសល្យបេក្ខជនបេក្ខនារីនៅលើការច្រៀងនិងចម្រៀងដែលមានការចូលរួមពីបេក្ខជនបេក្ខនារីទូទាំងប្រទេសជិត១ពាន់នាក់ដោយជម្រខាងក្រោមឆាក២វគ្គនិងសល់២០០នាក់សម្រាប់ឡើងឆាក។លក្ខណៈនៃការប្រកួតប្រជែងនេះគឺជាការប្រកួតប្រជែងមួយដែលយើងសម្រេចយកបេក្ខជនមានសមត្ថភាពចុងក្រោយ៤៨នាក់បានចាប់ផ្តើមយកទៅប្រកួតប្រជែងជាបន្តបន្ទាប់ទៅតាមសប្តាហ៍នីមួយៗទៀតដើម្បីសម្រេចយកបេក្ខជន១២រូបរួចបន្តចម្រាញ់រហូតនៅសល់តែ៣រូបប៉ុណ្ណោះ។អ្នករៀបចំដដែលនេះបានបន្តថាកម្មវិធីនេះមានការប្រកួតប្រជែងលើគ្រប់ទម្រង់ចង្វាក់នៃចម្រៀងមានសម័យបុរាណពោលគ្រប់ចង្វាក់ទាំងអស់។លក្ខណៈនៃកម្មវិធីនេះគឺការច្រៀងនូវបទចម្រៀងរួមគ្នាដោយបេក្ខជននឹងទទួលបានវិញ្ញាសាមួយបទពីរនាក់ដើម្បីប្រៀបធៀបសំឡេងជាមួយគ្នាបានកម្រិតណា។ប្រិយមិត្តអាចនឹងបានទស្សនាកម្មវិធីថ្មីមួយនេះចាប់ពីថ្ងៃទី៦ ឧសភា ឆ្នាំ២០១៧ខាងមុខនេះតទៅនិងបញ្ចាំងរាល់ថ្ងៃសៅរ៍ម៉ោង៧យប់ដល់៩យប់។
ការប្រឡងមានរយៈពេល៨ខែក្នុងនោះ៤ខែជាវគ្គជម្រុះសប្តាហ៍និង៣ខែជាវគ្គបង្ហាញជូនសមត្ថភាពបេក្ខជនដែលពីសប្តាហ៍ទៅខែនិងបន្ត១ខែចុងក្រោយជាវគ្គផ្តាច់ព្រត្រ។ពានរង្វាន់អ្នកឈ្នះមានម្នាក់និងរងឆ្វេងស្តាំហើយអ្នកជាប់ទាំង៣រូបនឹងក្លាយជាតារាចម្រៀងប្រចាំផលិតកម្មរបស់ទូរទស្សន៍អប្សរ៉ាហើយបក្ខជនដែលមាននៅសល់៦រូបចុងក្រោយក៍ក្លាយជាតារាសម្តែងកុនភាគប្រចាំទូរទស្សន៍អប្សរាផងដែរ។គណៈកម្មាការមានចំនួន៣រូបមានអ្នកស្រីសួន ចន្ថា ឌីជេណាណា និងឌីជេប៉ុយនុយចំណែកពិធការិនីមានលោកសុខ រ៉ាស៊ីនិងកញ្ញានៅ សូនីតា។
អ្នកស្រី សួន ចន្ថាគណៈកម្មាការឆ្នើមដែលគ្រងការងារនេះនៅអប្សរ៉ាអស់ជាច្រើនឆ្នាំបានបន្តដែរថាអ្នកស្រីនឹងព្យាយាមរើសយកបេក្ខជនដ៍មានទេពកោសល្យមកបង្ហាញទស្សនិកជនឆ្លងកាត់ការមានបទពិសោធន៍លើវិថីចម្រៀងនេះឲ្យបានល្អសមតាមការសរសើរចំពោះទស្សនិកជនដែលឲ្យតម្លៃអ្នកស្រីលើរបៀបវាយតម្លៃការច្រៀងរបស់ប្អូនៗទោះជាមានការពិបាកកម្រិតណាអ្នកស្រីនឹងមិនដកថយនោះទេដើម្បីរកបេក្ខជនមានសមត្ថភាពជូនទស្សនិកជនឲ្យបាន។លោកឌីជេប៉ុយនុយដែលទើបតែក្លាយជាអ្នកដាក់ពិន្ទុដែរនោះបានបញ្ជាក់ដែរថាលោកមានបទពិសោធន៍ច្រើនក្នុងការចាក់ភ្លេងចឹងលោកមានការស្តាប់កាដុងភ្លេងដែលអាចឲ្យលោកស្វែងរកអ្នកចេះច្រៀងបាន។លើសពីនេះលោកអរគុណដល់ក្រុមការងារអប្សរាមានលោកស្រីសួន ចន្ថា លោកភេនដែលអនុញ្ញាតិឲ្យលោកបង្ហាញស្នាដៃបែបគណៈកម្មាការដោយលោកនឹងព្យាយាមឲ្យអស់ពីលទ្ឋភាពសម្រាបការងារថ្មីនេះ។