រាជធានីភ្នំពេញ៖ មើលរូបស្អុិតផ្អិបគ្នាបែបនេះហាក់កាន់តែកញ្ជ្រោលខ្លាំងហើយនៅពេលកើតជាចម្ងល់ថារវាងតារាសម្តែងរះថ្មីនិងថៅកែផលិតកម្មបដិហារ្យដែលរួមសម្តែងជាមួយគ្នា។យ៉ាងណាមិញការធ្លាយរូបភាពបែបនេះបានការចាប់អារម្មណ៍របស់មហាជនហើយក៍ចង់ដឹងថាពួកគេបកស្រាយបែបណាដែរ។
គេមិនដឹងថាទំនាក់ទំនងខាងក្រៅសិល្បៈរវាងតារាសម្ដែងនាង ណាថាយ៉ា និងម្ចាស់ផលិតកម្មបដិហារ្យមានកម្រិតស៊ីជម្រៅបែបណានោះទេប៉ុន្តែយោងតាមរូបថតប៉ុន្មានសន្លឹកដែលទើបឃើញបែកធ្លាយ គឺមានការសង្ស័យថាអ្នកទាំងពីរមានទំនាក់ទំនងខុសប្លែក ដែលធ្វើអោយមានការជជីកដេញដោលក្នុងរង្វង់សិល្បៈ។ យ៉ាងណាក៏ដោយភាគីខាងប្រុសបានចេញមុខអះអាងថានោះមិនមែនជារូបដូចអ្វីដែលមានការយល់ច្រលំនោះឡើយ។
ឆ្លើយតបនឹងការបែកធ្លាយរូបថតជាច្រើនសន្លឹក ដែលតារាសម្ដែងស្រីនាង ណាថាយ៉ា និងលោកស៊ុម ភារិន ម្ចាស់ផលិតកម្មបដិហារ្យ កៀកកើយគ្នានៅទីតាំងមាត់ជ្រោះ ដែលធ្វើអោយម្នាក់ៗយល់ថាជារូបភាពឆ្លុះបញ្ចាំងពីទំនាក់ទំនងខុសប្លែក លោកស៊ុម ភារិននិយាយថា នោះជារូបភាពក្នុងការសម្ដែងតែប៉ុណ្ណោះ។ លោកថាតារាសម្ដែងស៊ិចស៊ី នាងណាថាយ៉ា ត្រូវបានជ្រើសអោយសម្ដែងជាតួឆ្នាស់ និងស៊ិចស៊ីក្នុងរឿង«រាជិនី»ដែលគ្រោងនឹងដាក់បញ្ចាំងនៅតាមរោងកុនក្នុងពេលខាងមុខ ហើយដោយក្នុងរឿងនោះលោកក៏បានរួមសម្ដែងជាតួអង្គមួយមានទំនាក់ទំនងស្នេហាជាមួយនាងផង ទើបលោក និងនាង ត្រូវសម្ដែងឈុតរួមស្នេហ៍នៅឯមាត់ជ្រោះ ដែលរូបនោះក្រោយការបែកធ្លាយមានការយល់ច្រលំ។
លោកថារូបថតដែលត្រូវគេបង្ហោះនោះ មិនមែនជារូបភាពកៀកកើយដូចការយល់ច្រលំឡើយ ដោយលោកនៅតែអះអាងថារវាងលោក និងតារាសម្ដែងនាងណាថាយ៉ា មិនលើសពីមេកើយ និងកូនចៅ។ លោកថាគឺជារឿងភាន់ច្រលំសុទ្ធសាធ នៅពេលមានការចែកចាយរូបថតទាំងនោះ ហើយម្នាក់ៗមានការយល់ច្រលំថា តារាសម្ដែងណាថាយ៉ា គឺជានារីដែលមានទំនាក់ទំនងក្រៅឆាកយ៉ាងពិសេសជាមួយខ្លួន។
គួរបញ្ជាក់ដែរថារឿង«រាជិនី»ដែលនឹងដាក់បញ្ចាំងនៅតាមរោងកុងក្នុងពេលខាងមុខសូមបងប្អូនជួយគាំទ្រនិងចង់ដឹងតាមដានថារវាងតួអង្គសម្តែងដែលធ្លាយរូបភាពស្និតបែបនេះសុីជម្រៅបែបណា។ពិសេសបានលើកទឹកចិត្តផលិតកម្មបដិហារ្យដែលតែងតែរកវិធីសាស្ត្រជួយលើកស្ទួយវិស័យភាពយន្តខ្មែរតាំងពីដើមមក។