MENU
|
រាជធានីភ្នំពេញ៖ វគ្គបណ្តុះបណ្តាលនេះមានរយះពេល៣ថ្ងៃចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០១៧ដោយមានសិក្ខាកាមចូលរួមប្រមាណជាង១០០នាក់ដែលជាអ្នកសារព័ត៏មានដែលបានមកពីស្ថាប័នផ្សេងៗគ្នា វគ្គបណ្តុះបណ្តាលនេះមានគោលដៅបំប៉នបន្ថែមលើវិស័យសារព័ត៏មានកិច្ចការអ្នកនាំពាក្យកិច្ចការបោះឆ្នោតនិងការដឹកនាំស្ថាប័នផ្សព្វផ្សាយដល់សិក្ខាកាមទាំងអស់ដែលបានចូលរួម ដែលបានប្រារព្ធធ្វើនៅថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០១៧ នាទីស្នាក់ការសហព័ន្ធសហភាពសារព័ត៏មានស្ថិតក្នុងសង្កាត់បឹងរាំង ខណ័្ឌដូនពេញ ក្រុងភ្នំពេញ។
ជាកិច្ចចាប់ផ្តើមកម្មវិធីអ្នកសម្របសម្រួលកម្មវិធីបានអញ្ជើញប្រធានក្រុមសិក្ខាកាមដែលមានលោក ស្រីសុខា សុធាវី ឡើងមានចំណាប់អារម្មណ៏ចំពោះអង្គពិធីក្នុងនោះលោក ស្រីក៏បានមានចំណាប់អារម្មណ៏ថា យើងខ្ញុំពិតជារីករាយណាស់ដែលបានមានឱកាសចូលរួមក្នុងវគ្គបំពាក់បំប៉ននេះ ហើយបន្ទាប់ពីបញ្ចាប់ការសិក្សាលើវគ្គនេះមកយើងខ្ញុំយល់ឃើញថាវាពិតជាមានសារះសំខាន់សំរាប់យើងខ្ញុំជាសិក្ខាកាមដែលជាអ្នកសារព័ត៏មានទាំងអស់ក្នុងការយកទៅប្រើក្នុងវិស័យរបស់ខ្លួននិងសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅសំពោះវាក្មិនទាំង៩រូបដែលបានខិតខំទាំងកំលាំងកាយ និងកំលាំងចិត្តក្នុងការបង្ហាត់បង្ហាញបកស្រាយក្បោះក្បាយក្នុងរយះពេល៣ថ្ងៃកន្លងមកនេះដែលពួកយើងខ្ញុំពិតជាគ្មានអ្វីតបស្នងសងគុណបានឡើយជាពិសេសឯកឧត្តម ហ៊ុយ វណ្ណះក្នុងនាមជាប្រធានសហភាពសហព័ន្ធសារព័ត៏មានដែលបានផ្តួចផ្តើមបង្កើតអោយមានវគ្គបណ្តុះបណ្តាលនេះឡើងដែលធ្វើអោយពួកយើងខ្ញុំមានឱកាសបានសិក្សារៀនសូត្របន្ថែមទៀត។
ថ្លែងនៅក្នុងពិធីនោះដែរឯកឧត្តម ហ៊ុយ វណ្ណះ ក្នុងនាមជាប្រធានសហភាពសហពន្ធ័សារព័ត៏មាន ខ្ញុំពិតជាមានការសប្បាយរីករាយណាស់ដែលវគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ទៅដោយភាពជោគជ័យនេះដោយសារមានការខិតខំប្រឹងប្រែងពីវាក្មិនទាំងអស់និងការសហការយ៉ាងល្អពីសិក្ខាមក៏ដូចជាបុគ្គលិករបស់ ស.ស.ស.កទាំងអស់ផងដែរ។ បន្ថែមលើនេះទៀតឯកឧត្តមក៏សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ឯកឧត្តម ខៀវ កញ្ញា រិទ្ធ ដែលបានផ្តល់កិត្តិយស់ជាគណអធិបតីក្នុងកម្មវិធីថ្ងៃនេះនិងការចែកវិញ្ញាបន័បត្រដល់សិក្ខាកាមទាំងអស់ហើយជានិច្ចជាកាលឯឧត្តមតែងតែបានចូលរួមគ្រប់កម្មវិធីអ្នកសារព័ត៏មានទាំងអស់នេះសបញ្ជាក់អោយឃើញថា ឯកឧត្តមពិតជាបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារនេះក្នុងនាមឯកឧត្តមជាថ្នាក់ដឹកនាំលើវិស័យនេះ ហើយកន្លងមកឯកឧត្តមក៏ជាអ្នកជំរុញនិងគាំទ្រអោយស្ថាបន័សហភាពសហពន្ធ័សារព័ត៏មានកើតចេញជារូបរាងបានរហូតមកដល់សព្វថ្ងៃនេះផងដែរ។ បន្ថែមលើនេះទៀត ឯកឧត្តម ហ៊ុយ វណ្ណះ បានថ្លែងបន្តទៀតថានឹងបន្តអោយមានវគ្គបណ្តុះបណ្តាលបែបនេះបន្ថែមទៀតនៅទីនេះហើយបើមានលទ្ធភាពនឹងបើកអោយមានវគ្គបណ្តុះបណ្តាលបែបនេះនៅតាមមន្ទីព័ត៏មាននានាតាមបណ្តាខេត្ត។
ក្នុងនាមជាគណអធិបតី ឯកឧត្ត ខៀវ កញ្ញារិទ្ធបានមានចំណាប់អារម្មណ៏កោតសរសើរដល់ប្រធានសហភាពសហពន្ធ័ក៏ដូចជាវាក្មិននិងសិក្ខាកាមទាំងអស់ដែលបានខិតខំប្រឹងប្រែងបញ្ចាប់វគ្គបណ្តុះបណ្តាលនេះបានដោយជោគជ័យ។ ឯកឧត្តមក៏បានមានប្រសាសន៏បន្តទៀតថា ពិតណាស់វគ្គនេះវាជាមានសារះសំខាន់សំរាប់អ្នកទាំងអស់គ្នាដែលជាអ្នកសារព័ត៏មាន ប៉ុន្តែវាក៏មិនទាន់គ្រប់គ្រាន់សំរាប់យើងយកទៅប្រើប្រាស់អោយបានទូលំទូលាយនោះទេ វាគ្រាន់តែជាមូលដ្ថានគ្រឹសក្នុងការសិក្សាស្រាវជ្រាវបន្ថែមទៀតលើវិស័យនេះដើម្បីចង់ក្លាយខ្លួនទៅជាអ្នកសារព័ត៏មានល្អ ត្រូវផ្សាភ្ជាប់ជាមួយការសិក្សារៀនសូត្របន្ថែមទៀតលើមូលដ្ថានគ្រឹសនៃមុខវិទ្យាផ្សេងៗព្រមជាមួយការមានទំនាក់ទំនងល្អជាមួយនឹងមជ្ឈដ្ឋានទូទៅដែលអាចធ្វើអោយយើងមានសមត្ថិភាពផលិត រឺ សរសេរព័ត៏មានបានយ៉ាងល្អសំរាប់មហាជនទូទៅក៏ដូចស្ថាប័នសាធារណះរឺឯកជនយកទៅប្រើប្រាស់ដើម្បីធ្វើការសំរេចចិត្តអោយបានត្រឹមត្រូវព្រោះអ្នកសារព័ត៏មានល្អផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៏សង្គមជានិច្ច។
បន្ទាប់ពីកម្មវិធីចំណាប់អារម្មណ៏របស់គណអធិបតីបានបញ្ចប់ពេលនោះក៏មានកម្មវិធី ចែកវិញ្ញាបនបត្រ័ថតរូបទុកអនុស្សាវរីយ៌ ការពិសារអាហារជួបជុំគ្នា និងការរាំលេងកម្សាន្តសប្បាយរហូតដល់បិទបញ្ចប់កម្មវិធី។