MENU
ក្រុមហ៊ុននំស្រួយ “ លីលី ” ធ្វើសន្និសិទ្ធិព័ត៌មានបដិសេធជុំវិញព័ត៌មានថា នំរបស់ខ្លួនញុំារួចអាចប៉ះពាល់ដល់សុខភាព
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២៥ មេសា ២០១៧, ១៣:៤៨ | ៧,៨៦៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧នេះ លោកស្រីឧកញ៉ា កែវ មុំ ប្រធាន ក្រុមហ៊ុន LyLy Food Industry Co.Ltd បានធ្វើសន្និសិទ្ធិសារព័ត៌មានមួយ បង្ហាញពីស្តង់ដារ បច្ចេកទេស ពិសេសគុណភាពទំនិញរបស់ខ្លួន ក្រោយលិចចេញនូវព័ត៌មានមួយចំនួនចោទប្រកាន់មក លើផលិតផលនំរបស់ខ្លួន ថាគ្មានគុណភាពបង្កផលប៉ះពាលដល់សុខភាព ក្រោយហូបវារួច ។

ក្នុងសន្និសិទ្ធិខាងលើនេះ លោកស្រីឧកញ៉ា កែវ មុំ អោយដឹងថា កាលពីវេលាថ្មីៗនេះ មានវេបសាយ ក្នុងស្រុកមួយចំនួន ពិសេសប្រព័ន្ធបណ្តាញសង្គមហ្វេសបុកបានចុះផ្សាយព័ត៌មាន ធ្វើអោយប៉ះពាល់ ដល់កិត្តិយសរបស់ក្រុមហ៊ុន ពិសេសចោទប្រកាន់មកលើនំស្រួយលីលីថា មានការផលិតមិនបានត្រឹម ត្រូវល្អ បង្កអោយមានមនុស្សកើតអាការៈរាគរុស ឬសន្លប់ជាដើម ។ ឆ្លើយតបបញ្ហានេះ លោកស្រីជំទាវ បានធ្វើការបដិសេធដាច់ខាតចំពោះ អ្វីដែលព័ត៌មានមួយចំនួនបានចុះផ្សាយ ផ្ទុយទៅវិញលោកស្រី បានរៀបរាប់ ពីស្តង់ដារបច្ចេកទេសនិងធាតុផ្សំនៃការផលិតមួយចំនួន ដែលអាចបញ្ជាក់ថា នំស្រួយ លីលី ពិតជា មិនមានភាពមិនប្រក្រតីដូចព័ត៌មានដែលបានលិចឡើង ។

លោកស្រីជំទាវបញ្ជាក់ថា ក្រុមហ៊ុន LyLy Food Industry Co.Ltd ដែលពលរដ្ឋទូទៅស្គាល់ថាជា ក្រុមហ៊ុនផលិតនំស្រួយ លីលី បានបង្កើតឡើងតាំងពី ឆ្នាំ ២០០២មកម្លេះ បើគិតមកត្រឹមបច្ចុប្បន្នវាមាន រយៈពេលជាង ១៥ឆ្នាំមក។ ក្រុមហ៊ុនបានបង្កើតឡើងដោយមានការអនុញ្ញាតិត្រឹមត្រូវតាមប្រព័ន្ធច្បាប់ ពិសេសក្រសួងសិប្បកម្ម និងឧស្សាហកម្ម រួមទាំង មន្ទីរជំនាញពាក់ព័ន្ធ ស្តីពីការឯកភាពលើការផលិតនំស្រួល លីលី ដែលមានគុណភាពត្រឹមត្រូវល្អ គ្មាន ផលប៉ះពាល់ដល់សុខភាពមនុស្សដែលបាន បរិភោគ ។ នៅក្នុងរយៈពេល ៣ខែម្តង ក្រុមហ៊ុនបានអនុញ្ញាត្តិអោយមន្ត្រីជំនាញ នៃមន្ទីរ និងក្រសួង ពាក់ព័ន្ធតែងចុះមកពិនិត្យមើលជាប្រចាំ លើសង្វាក់ផលិតកម្ម ទាំងធាតុផ្សំដើម នៃការផលិត ការវេចខ្ជប់ ប្រព័ន្ធម៉ាស៊ីនផលិតផ្សេងៗ ជាច្រើនទៀត ដើម្បីធានាបាននូវ គុណភាព សោភ័ណ្ឌភាព និង ភាពស្អាត ល្អ មុនពេលដាក់លក់ចេញទៅលើទីផ្សារខាងក្រៅបាន ។

លោកស្រីឧញ៉ា ប្រធានក្រុមហ៊ុនដដែលបន្ថែមថា ចាប់តាំងពីក្រុមហ៊ុនបើកដំណើរការមកទល់បច្ចុប្បន្ន គឺមានរយៈពេល១៥ឆ្នាំហើយ ដូច្នេះ ប្រសិនបើផលិតផលរបស់ក្រុមហ៊ុន គ្មានគុណភាពឬមានផលប៉ះ ពាល់ដល់សុខុមាលភាពរបស់អ្នកហូប ប្រហែលក្រុមហ៊ុនមិនអាចដំណើរការបានមកទល់បច្ចុប្បន្នឡើយ ប៉ុន្តែផ្ទុយទៅវិញ ក្រុមហ៊ុនអាចដំណើរការចរាចរលក់លើទីតាំងបច្ចុប្បន្នបានយ៉ាងល្អ ទាំងក្នុងរាជធានី តាមស្រុក ខេត្ត នៅក្នុងប្រទេស ពិសេសអាចនាំចេញទៅទីផ្សារក្រៅប្រទេស និងមានគាំទ្រយ៉ាងខ្លាំង ពី គុណភាពផងដែរ ។

ក្នុង១ថ្ងៃ ក្រុមហ៊ុន អាចលក់នំស្រួយលីលី បានរហូតអស់ ១០តោន ស្មើរនឹង៦៦ម៉ឺនកញ្ចប់តូចធំនេះបើគិតតែការដាក់លក់នៅក្នុងស្រុក ។ ដោយឡែកការចរាចរចេញទៅក្រៅប្រទេសគឺក្នុង១ខែ ក្រុមហ៊ុន នាំចេញ៧ ទៅ ៨លើក ដែលក្នុង១លើកអាចដឹកចេញម្តង១០ ទៅ ២០តោន ។

សូមបញ្ជាក់ថានាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុននំស្រួលលីលី បានចរាចរលក់ទៅប្រទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិច មីយ៉ាន់ម៉ា វៀតណាម កាណាដា កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី ចិន និងកូរ៉េជាដើម ដែលសុទ្ធសឹងតែមានការគាំល្អយ៉ាងល្អបំផុត ពីប្រជាជនក្នុងប្រទេសដែលមានរៀបរាប់ទាំងនេះ ៕                                                                                         

Tags:
  • ក្រុមហ៊ុន
  • សន្និសិទ្ធិ
  • បដិសេធ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥