MENU
|
រាជធានីភ្នំពេញ៖ គណបក្សសង្រ្គោះជាតិនៅល្ងាចថ្ងៃទី២ខែមីនាឆ្នាំ២០១៧នេះសម្រេចដកពាក្យស្លោក”ដកមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្រ្ត”ចេញពីគោលនយោបាយអាទិ៥ចំណុចរបស់ខ្លួនបន្ទាប់ពីកិច្ចប្រជុំគណៈកម្មការធិការនាយករបស់គណបក្សធ្វើឡើងនៅស្នាក់ការគណបក្សសង្កាត់ចាកអង្រែលើខណ្ឌមានជ័យដែលកិច្ចប្រជុំដឹកនាំដោយលោកកឹមសុខា លោកប៉ុល ហំម និងអេង ឆៃអ៊ាង។
យោងតាមសេចក្រីប្រកាសព័ត៌មាននៃលទ្ធផលប្រជុំបានលើកឡើងថា ១.ផ្តល់ការគាំទ្រជាថ្មីម្តងទៀតដល់សមាសភាពអនុប្រធានគណបក្សគឺលោកប៉ុល ហំម លោក ស្រី មួរ សុខហួរនិងលោកអេង ឆៃអ៊ាងស្របតាមប្រការ៤៧ថ្មីនៃលក្ខន្តិកៈគណបក្ស។
២.ដកចំណងជើង”ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្រ្ត”ចេញពីគោលនយោបាយអាទិភាព៥ចំណុចរបស់គណបក្សសង្រ្គោះជាតិសម្រាប់ការបោះឆ្នោតជម្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ឆ្នាំ២០១៧។
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិនៅថ្ងៃទី២ខែមេសាឆ្នាំ២០១៧លើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖ ក្នុងរដូវ “បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ” ជិតចូលមក ដល់នេះ ចូរអ្នកទាំងអស់គ្នាគិតផងថា ឱកាសដែលអ្នកទទួលបាននូវសេចក្តីសុខសប្បាយ ជួប ជុំក្រុមគ្រួសារ ប្រពន្ធ កូន ចៅ គ្មានអ្នកណារំលោភបំពាននោះ “អ្នកដទៃក៏ប្រាថ្នាចង់បាន ដូចគ្នា ដែរ”។
លោកប្រធានគណបក្សប្រឆាំងបានលើកឡើងថា ដូច្នេះ ខ្ញុំសុំឲ្យខ្មែរគ្រប់រូបមេត្តាអត់ឱន អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ជាពិសេសអ្នកដឹកនាំ ជាអ្នកនយោបាយ ក៏ដូចជាអ្នកបើកបរផងដែរ។ នេះជាកុសលផលបុណ្យដ៏ធំធេងណាស់ បើលោកអ្នកអាចធ្វើបានក្នុងឱកាសនេះ។ខ្ញុំក៏ចូលរួម និងសារទរនូវគុណធម៌នេះ។
គួរបញ្ជាក់ថា កិច្ចប្រជុំនៅរសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ គណបក្សសង្រ្គោះជាតិ គឺជាកិច្ចប្រជុំគណៈកម្មាធិការនាយកមួយ ដើម្បីរៀបចំកែសម្រួលក្បាលម៉ាស៊ីនរបស់ខ្លួនឡើងវិញ ឱ្យស្របតាមលក្ខន្តិកៈថ្មី ដែលតម្កល់ទុក និងទើបទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។
កាលពីព្រលប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃ បានទទួលស្គាល់ ការធ្វើ វិសោធនកម្មលើប្រការ៤៥ និងប្រការ៤៧ នៃលក្ខនិ្តកៈ ដែលបាន អនុម័តដោយ សមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ។ក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យគណបក្សសង្រ្គោះជាតិ បន្តយកចិត្តទុកដាក់ អនុវត្ត ឱ្យបានត្រឹមត្រូវលក្ខនិ្តកៈថ្មីរបស់ខ្លួននេះ។