MENU
|
រាជធានីភ្នំពេញ៖ យោងតាមឯកឧត្តមអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្កោះជាតិបានឲ្យដឹងនៅថ្ងៃទី៩ខែមេសាថាលោកស្រីលីស្រីវីណាអ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញបានចេញសេចក្តីជូនដំណឹងថា ”នាងខ្ញុំ លី ស្រីវីណា តំណាងរាស្ត្រមណ្ឌលភ្នំពេញ សូមជំរាបជូនមតិសាធារណៈជាតិអន្តរជាតិ និងអាជ្ញាធរមានសមត្ថកិច្ចឲ្យបានជ្រាបថា កាលពីវេលាម៉ោង14និង30នាទីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ អ៊ីម៉ែលខ្ញុំ ឈ្មោះ lysreyvyna@gmail.com ត្រូវចោរព័ត៌មានវិទ្យា(hackers) បានលួចយក(hack) “។
លោកស្រីបានពញ្ជាក់ថាដូច្នេះ ខ្ញុំ សូមបដិសេធមិនទទួលខុសត្រូវរាល់ព័ត៌មានដែលផ្ញើចេញពីអ៊ីម៉ែលឈ្មោះ lysreyvyna@gmail.com ទៀតឡើយ ។អាស្រ័យហេតុនេះ សូមមតិសាធារណៈ និងអាជ្ញាធរមានសមត្ថកិច្ចជ្រាបជាព័ត៌មាន ។
ចំណែកឯកឧត្តមឡុងរីក៍បានប្រកាសបដិសេធចំពោះអ៊ីម៉ែលរបស់ខ្លួនដែរថាមានគេលួចប្រើប្រាស់ឬហេកចូល។ឯកឧត្តមបន្តថា” ខ្ញុំ ឡុង រី តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាប្រធានក្រុមការងារខេត្តកំពង់ចាម សូមជំរាបជូនសាធារណមតិ និងអាជ្ញាធរមានសមត្ថកិច្ច ឲ្យបានជ្រាបថា ថ្មីៗនេះ មានជនខិលខូចបានវាយលុក និងលួចយក (hack ) គណនីអ៊ីម៊ែល (Email Account) របស់ខ្ញុំ ដែលមានអាសយដ្ឋាន (longry38@gmail.com)”។
ឯកឧត្តមឡុងរីបានបដិសេធថា”ដូច្នេះ ខ្ញុំ សូមបដិសេធមិនទទួលខុសត្រូវចំពោះការទំនាក់ទំនងតាមរយៈគណនីអ៊ីម៊ែល (longry38@gmail.com) នោះឡើយគិតចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះតទៅ។អាស្រ័យហេតុនេះសូមសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចជ្រាបជាព័ត៌មាន។
ទោះបីយ៉ាងណាអ្នកតំណាងរាស្រ្តទាំងពីររូបខាងលើមិនបានបញ្ជាក់ថាតើគេបានបង្ហោះព័ត៌មានបែបណាខ្លះក្នុងគណនេយ្យអ៊ីម៉ែលនោះទេឬបង្ហោះទៅអ្នកណាឡើយ។
អ្នកបច្ចេកវិទ្យាជំនាញផ្នែកអ៊ីម៉ែលនិងហ្វេសប៊ុកបាននិយាយថាគេមិនចង់ជឿថាមានគេលួចចូលឬវាយលុកក្នុងគណនេយ្យ(Account )អ៊ីម៉ែលអ្នកតំណាងរាស្រ្តណាស់។កាលណាមានគេស្គាល់លេខសម្ងាត់ឬ(Password )ទើបគេចូលបាន។
គេបានដឹងថាពីមុនមានគេវាយលុកហ្វេសប៊ុកនិងគេហទំព័រស្ថាប័ននានាឬវេបសាយ។តែឥឡូវចូលដល់អ៊ីម៉ែល។កាលពីប៉ុន្មានឆ្នាំមកនេះមនុស្សមួយចំនួនត្រូវបានចាប់ខ្លួនបន្ទាប់ពីសង្ស័យថាបានវាយលុកចូលវេបសាយក្រសួងមហាផ្ទៃដែលក្រុមនោះជានិស្សិត។បន្ទាប់ពីកាត់ទោសត្រូវបានលើកទឹកចិត្តចូលបម្រើការងារជាមន្រ្តីនៅក្រសួងមហាផ្ទៃផ្នែកព័ត៌មាននិងបច្ចេកវិទ្យា៕