MENU
លោក ប៉ែន សារ៉ាវ បញ្ចេញបទថ្មីOriginal Song
សិល្បៈនិងកំសាន្ត | ថ្ងៃសុក្រ ទី២១ មេសា ២០១៧, ០៨:២០ | ៩៥១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ដោយចូលរួមលើកស្ទួយវិស័យចម្រៀងស្នាដៃកូនខ្មែរតារាចម្រៀងប៉ែន សារ៉ាវបានខិតខំរិះរកវិធីបង្ហាញស្នាដៃរបស់ខ្លួនរហូតសម្រេចគោលដៅរបស់ខ្លួនដោយទទួលបានលទ្ឋផលចេញជាបទចម្រៀងស្នាដៃកូនខ្មែរចែកដល់អ្នកគាំទ្រឬអ្នកនិយមស្តាប់បទចម្រៀងបែបអូរីជីណលសង។

តារាចម្រៀងនិងសម្តែងលោកប៉ែន សារ៉ាវបានបង្ហាញស្នាដៃជាច្រើននៅក្នុងសិល្បៈមិនថាការច្រៀងនិងសម្តែងព្រមជាមួយសកម្មភាពមនុស្សធម៌ផងដែរ។ដោយចិត្តស្រឡាញ់សិល្បៈលោកបានចំណាយទុនផ្ទាល់ខ្លួនផលិតបទOriginal Songបានជាច្រើនបទចែកដល់អ្នកគាំទ្រនិងជាចំណែកលើកស្ទួយស្នាដៃចម្រៀងខ្មែរផងដែរ។

ដោយសារតែជាតារាចម្រៀងដែលជាប់ជ័យលាភី ក្នុងកម្មវិធីប៊យបែប៉ែន សារ៉ាវរមែងចូលច្រៀងតាមវេទិកានានាទាំងក្នុងស្ថានីយ៍ទូរទស្សន៍ផងនិងវេទិកាសាធារណៈនានារួចក៍បន្តមកទទួលការងារសម្តែងច្រើនទើបមហាជនអត់ដឹងថាគាត់ដារាចម្រៀងទេបែជាថាតារាសម្តែង។

លោកប៉ែន សារ៉ាវបានបញ្ជាក់ថាលោកអាជីពដំបូងជាអ្នកចម្រៀងមុនគេព្រោះធ្លាប់ប្រឡងចម្រៀងដោយកាលនោះលោកខេមក៍ជាសមាជិកក្រុមប៊យបែនដែរដោយម្នាក់ចេញចាប់ការងាររៀងៗខ្លួនក្រោយរំសាយក្រុម។លុះការសម្តែងរបស់លោកចេះតែស្ទុះទៅមុខក៍មានការថតរឿងជាច្រើននៃខ្សែភាពយន្តខ្មែរបន្តពីមួយទៅមួយរហូតស្ទើរតែគេយល់ថាលោកជាតួកុនតែយ៉ាងណាលោកសប្បាយចិត្តដែរគេយល់ថាលោកជាអ្នកសម្តែងនឹងចង់ចាប់ការងារទាំងពីរនេះឲល្អតែម្តងព្រោះអាចធ្វើទាំងពីរ។តារាចម្រៀងនិងសម្តែងរូបនេះបន្តទៀតថារឿងដែលធ្លាប់សម្តែងរឿង«ស្នេហ៍ពនេចរ»រឿង«  និទានស្នេហ៌តម្រាសូត្រ»  និង រឿងភាគថ្មីកំពុងតែថត អោយ LD សម្រាប់ចាក់ផ្សាយនៅសុីធីអិនគឺរឿង«ក្រមុំបេះដូងដែក ប៉ះអង្គរក្សចិត្តខ្លាំង»ក្នុងចំណោមការថតរឿងលោកធ្លាប់សម្តែងជាតួឯកក្នុងរឿង«អ្នកប្រដាល់ឡឺកឺរ»ផងដែរ។

ដោយមានទឹកដមសំឡេងល្អលោកប៉ែន សារ៉ាវនៅពេលឆាប់ៗខាងមុខនេះលោកនឹងចេញបទចម្រៀងបែបOriginal Songដែលផលិតរួចរាល់ជាស្ថាពរនឹងបង្ហោះនៅតាមបណ្តាញសង្គមនិងនៅតាមប្រព័ន្ឋយូធូបចែកជូនដល់មិត្តៗយុវវ័យដែលគាំទ្រដែលធ្លាប់ចូលចិត្តសំឡេងរបស់លោកផងដែរ។

លោកសារ៉ាវប្រាប់ថាការផលិតចម្រៀងនេះលោកបានចំណាយដើមទុនផ្ទាល់ខ្លួនក៍ព្រោះតែស្រឡាញស្នាដៃកូនខ្មែរមិនចង់ឲ្យគេថាខ្មែរចម្លងតែបទបរទេសណាមួយចង់ឲចម្រៀងខ្មែរយើងសម្បូរបែបបន្តទៀតជាមួយផលិតកម្មផ្សេងៗផងដែរ។លោករំពឹងថានៅពេលចេញផ្សាយលើបណ្តាញសង្គមបងប្អូននឹងជួយគាំទ្រលោកស្ទួយបទចម្រៀងដែលលោកបានសម្រាំងនេះជាបន្តទៀតដើម្បីបានជាកម្លាំងចិត្តធ្វើនៅបទថ្មីៗទៅមុខទៀតដែរ។                                               

Tags:
  • ប៉ែន សារ៉ាវ
  • បញ្ចេញ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥