MENU
|
រាជធានីភ្នំពេញ៖ រហូតមកទល់ពេលនេះស្ថានភាពជំងឺមហារីករបស់ភរិយាតារាចម្រៀងមុខស្ងួតសំឡេងក្រអួនលោករិន សាវ៉េតនៅបន្តការជួយសង្រ្គោះពីសំណាក់លោកគ្រូពេទ្យជំនាញផ្នែកមហារីកប្រចាំពេទ្យរូស្សីយ៉ាងយកចិត្តទុកដាក់ធ្វើឲលោកសាវ៉េតកក់ក្តៅបើទោះជាអ្នកជំងឺកាន់តែយ៉ាប់បែបណា។
នាព្រលប់ថ្ងៃទី១៩ មេសា ឆ្នាំ២០១៧បណ្តាសម្បុរសជនមួយចំនួនរួមមានលោកអភិបាលខណ្ឌមានជ័យពេជ្រ កែវមុនី នាយឃ្លោកអតីតតារាកំប្លែងល្បីឈ្មោះនិងជាអគ្គនាយកក្រុមហ៊ុនអាហារបំប៉នអុីវ៉ូ លោកអុឹម ជីវ៉ាតារាសម្តែងនិងពិធីករដែលលេចមុខឥតល្ហែក្នុងសកម្មសកម្មភាពសម្បុរស លោកលីហួរ និងអ្នកស្រីសុខាតារាសម្តែងជើងចាស់បានចុះសួរសុខទុក្ខផ្ទាល់ដល់មន្ទីរពេទ្យរូស្សុីដល់លោករិន សាវ៉េតដែលជួបទុក្ខភរិយាសង្រ្គោះបន្ទាន់អស់ជាច្រើនថ្ងៃមកហើយថែមទាំងពាំនាំថវិកាមួយចំនួនជូនលោករិន សាវ៉េតបានប្រើការខ្លះៗសម្រាប់ដោះទាល់មួយគ្រាៗ។
ទោះបីជាយ៉ាងណាលោករិន សាវ៉េតបញ្ជាក់ថា លោកសម្រេចចិត្តមិនយកភរិយាចេញទៅពេទ្យក្រៅប្រទេសនោះទេដោយទុកជូនក្រុមលោកគ្រូពេទ្យខ្មែរនៃពេទ្យរូស្សុីជាអ្នកព្យាបាលដែលមានជំនាញហើយកន្លងមកគឺបានជួយព្យាបាលប្រពន្ឋរបស់លោកយ៉ាងយកចិត្តទុកដាក់បំផុតដែលនេះជាកាយវិការល្អនិងជាគុណធម៌ប្រពៃមួយផងដែរ។លោកថាប្រពន្ឋលោកកម្លាំងខ្សោយណាស់ទៅព្យាបាលស្រុកគេមិនបាននោះទេផ្លូវវែងឆ្ងាយលោកមានតែពេទ្យខ្មែរយើងប៉ុណ្ណោះ។ការព្យាបាលមួយរយៈនេះខាងមន្ទីរពេទ្យគេជួយខាងកន្លែងស្នាក់នៅមិនបង់ប្រាក់បូករួមថ្នាំខ្លះគេជួយហើយថ្នាំខ្លះយើងក័ត្រូវទិញដោយខ្លួនឯងដែលនេះចាត់ទុកថាជួយយើងច្រើនដែរ។
តាមការបញ្ជាក់ពីលោក រិន សាវ៉េត បានឲ្យដឹងថា ភរិយាដោយដំបូងឡើយអាការមិនសូវជាធ្ងន់ធ្ងរឡើយប៉ុន្តែក្រោយបានចាក់ថ្នាំគីមីបន្ថែមដើម្បីសម្លាប់មេរោគមហារីកដែលមានពីមុនមកជំងឺកាន់តែធ្វើទុក្ខឡើងៗ។
លោកថា មិនត្រឹមតែមានជំងឺមហារីកត្រង់សុដន់១មុខឡើយ ភរិយារបស់លោកត្រូវបានមេរោគនោះរីករាលដាលស្ទើរពេញខ្លួនទាំងអស់ហើយ ពោលគឺនៅត្រង់ខួរក្បាល និងសួតជាដើម ក៏មានដែរ។ លោកបានរៀបរាប់បន្តថា ភរិយារបស់ខ្លួនបន្ទាប់ពីចាក់ថ្នាំគីមីលើកទី៤មក បានធ្វើទុក្ខដល់ខួរក្បាល ក្បាលចាប់ផ្ដើមឈឺកាន់តែខ្លាំងស្ទើរផ្ទុះសន្លប់ ដោយទ្រាំមិនបានក៏នាំមកសម្រាកនៅមន្ទីរពេទ្យ។
បន្ទាប់មកគ្រូពេទ្យបានយកទៅស្គែនមើលក្បាលក៏ឃើញមេរោគមហារីកនោះនៅក្នុងខួរក្បាលទៀត។ បន្ទាប់មកចាក់ថ្នាំគីមីព្យាបាលនៅត្រង់ខួរក្បាលក៏នាំឲ្យហត់ គ្រូពេទ្យពិនិត្យសួតមើល ឃើញមានមហារីកនៅត្រង់សួតទៀត។លោកថាពេលនេះមានតែពឹងលើពេទ្យទេលោកគ្មានអ្វីជួយបានក្រៅតែពីកម្លាំងកាយចិត្តនៅក្បែរគាត់ទោះហត់នឿយយូរបែបណាក៍លោកនៅតែក្រាញននៀលស៊ូជាមួយភរិយាជានិច្ច។
តារាកំប្លែងនាយឃ្លោកដែលឆ្លៀតពេលមកសួរសុខទុក្ខក្នុងនាមជាអ្នករៀមច្បងសិល្បៈបានឲដឹងថាលោកបានមកសួរសុខទុក្ខប្រពន្ឋលោករិន សាវ៉េតជាមួយលោកអភិបានខណ្ឌមានជ័យដែលតែងតែជួយសង្គមច្រើនមិនថាតែផ្នែកសិល្បពឡើយ។លោកមានតែការសួរសុខទុក្ខនិងពិតជាបារម្ភណាស់ចំពោះស្ថានភាពជំងឺប្រពន្ឋលោកសាវ៉េតដែលស្ថិតក្នុងដំណាក់កាលមួយមិនសូវអំណោយផលឡើយ។គ្មានអ្នកណាមួយចង់លំបាកឡើយនិងគ្មានអ្វីជាអមតៈដែរមានតែអំពើល្អប៉ុណ្ណោះដែលស្តែងឲឃើញពីតម្លៃ។