MENU
ទីបំផុតប្រពន្ឋ រិន សាវ៉េត ទទួលមរណៈភាពក្នុងវ័យ៣៧ឆ្នាំ
សិល្បៈនិងកំសាន្ត | ថ្ងៃអាទិត្យ ទី២៣ មេសា ២០១៧, ១៧:៥៧ | ៧៨៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  នៅទីបំផុតមច្ចរាជបានឆក់យកជីវិតប្រពន្ឋ រិន សាវ៉េត ហើយក្រោយសម្រាកព្យាបាលអស់ជាច្រើនខែបង្កឲមានការតក់ស្លត់ទាំងមជ្ឈដ្ឋានសិល្បៈនិងក្រៅសិល្បៈផងដែរ។

ភរិយាលោករិន សាវ៉េតដែលរងនូវជំងឺមហារីកសុដន់កម្រិតធ្ងន់ធ្ងរបានព្យាបាលតាំងពីចុងឆ្នាំ២០១៦រហូតមកទល់ពេលនេះបានលាចាកលោកនេះហើយដោយធ្វើឲស្វាមីលោករិន សាវ៉េតតក់ស្លត់និងសោកស្តាយយ៉ាងខ្លាំងព្រមទាំងសិល្បករមហាជនទាំងអស់ចូលរួមសោកស្តាយដំណឹងអកុសលនេះផងដែរ។

ប្រពន្ឋតារាចម្រៀងនេះទទួលនូវមរណៈភាពកាលពីរសៀលថ្ងៃទី២៣មេសាឆ្នាំ២០១៧វេលាម៉ោង៣ជាងនៅមន្ទីរពេទ្យរូស្សី។ លោករិន សាវ៉េតប្រាប់ថាសពរបស់ភរិយាលោកនឹងដឹកតាមឡានពេទ្យយកទៅធ្វើបុណ្យនៅស្រុកត្រាំកក់ខេត្តតាកែវឃុំខ្វាវដោយពេទ្យចាក់ថ្នាំបារ៉តទុករយៈពេល៥ថ្ងៃតែការធ្វើបុណ្យមិនទានមដឹងថារៀបចំឲបានប្រាប់ថ្ងៃនោះទេ។

នេះជាដំណឹងសម្រាប់អំពាវនាវដល់សិល្បករមហាជនបានជ្រាបជាដំណឹងនិងចូលរួមរំលែកទុក្ខទាំងអសមគ្នាផងដែរ។

តាមការបញ្ជាក់ពីលោក រិន សាវ៉េត បានឲ្យដឹងថា ភរិយាដោយដំបូងឡើយអាការ មិនសូវជាធ្ងន់ធ្ងរឡើយ ប៉ុន្តែក្រោយបានចាក់ថ្នាំគីមី បន្ថែមដើម្បីសម្លាប់មេរោគមហារីកដែលមានពីមុនមក ជំងឺកាន់តែធ្វើទុក្ខឡើងៗ។

លោកថា មិនត្រឹមតែមានជំងឺមហារីកត្រង់សុដន់១មុខឡើយ ភរិយារបស់លោកត្រូវបានមេរោគនោះរីករាលដាលស្ទើរពេញខ្លួនទាំងអស់ហើយ ពោលគឺនៅត្រង់ខួរក្បាល និងសួតជាដើម ក៏មានដែរ។ លោកបានរៀបរាប់បន្តថា ភរិយារបស់ខ្លួនបន្ទាប់ពីចាក់ថ្នាំគីមីលើកទី៤មក បានធ្វើទុក្ខដល់ខួរក្បាល ក្បាលចាប់ផ្ដើមឈឺកាន់តែខ្លាំងស្ទើរផ្ទុះសន្លប់ ដោយទ្រាំមិនបានក៏នាំមកសម្រាកនៅមន្ទីរពេទ្យ។

បន្ទាប់មកគ្រូពេទ្យ បានយកទៅស្គែនមើលក្បាល ក៏ឃើញមេរោគមហារីកនោះនៅក្នុងខួរក្បាលទៀត។ បន្ទាប់មកចាក់ថ្នាំគីមីព្យាបាលនៅត្រង់ខួរក្បាលក៏នាំឲ្យហត់ គ្រូពេទ្យពិនិត្យសួតមើល ឃើញមានមហារីកនៅត្រង់សួតទៀត។

Tags:
  • រិន សាវ៉េត
  • មរណៈភាព
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥