MENU
លោក សុខ ដែន និងចេន រ៉ូហ្វើ សហការគ្នាចេញបទOriginal Song កាដូចូលឆ្នាំថ្មី
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី១២ មេសា ២០១៧, ០៧:៥៧ | ១,២៩៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោកសុខ ដែនដែលស្រឡាញ់សិល្បៈទាំងសម្តែងនិងច្រៀងបានពុះពារខិតខំកសាងសមត្ថភាពរបស់លោកជាបន្តបន្ទាប់បើទោះជាហត់នឿយបែបណាក៍ដោយ។ថ្មីនេះដោយសារតែព្យាយាមយូរមកហើយលោកបានចាប់ដៃគូជាមួយតារាចម្រៀងលោកចេនរ៉ូហ្វើចេញបទស្នាដៃកូនខ្មែរកាដូបុណ្យចូលឆ្នាំ។

តារាសម្ដែងល្បីខាងក្បាច់គុណ និងទើបតែអភិវឌ្ឍន៏ខ្លួន ក្លាយជាអ្នកដឹកនាំសម្ដែងរឿងវ័យក្មេង លោក សុខ ដែន ថ្មីៗនេះ បានបន្ថែមនូវអាជីពថ្មីមួយទៀតគឺបានចាប់ដៃគូជាមួយនឹងតារាចម្រៀង Original Song លោក ចេន រ៉ូហ្វើ ចេញបទចម្រៀង ដើម្បីអបអរ និងរាំលេងកម្សាន្ត ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលជាបទចម្រៀងលើកដំបូង របស់ខ្លួន ក្នុងការបញ្ជ្រៀតចូលទៅកាន់ទីផ្សារចម្រៀងបន្ថែមទៀត។

អ្នកដឹកនាំសម្ដែងរឿង និងជាតារាសម្ដែង លោក សុខ ដែន បានថ្លែងឲ្យដឹងថា តាមការពិតលោកបានដឹងពីសមត្ថភាពរបស់ខ្លួនថា មានសំឡេងច្រៀងក្នុងកម្រិតណា ប៉ុន្តែដើម្បីបំពេញសេចក្ដីត្រូវការ ក្នុងទីផ្សារសិល្បៈ ដែលចាំបាច់តម្រូវឲ្យអ្នកសិល្បៈចេះច្រើនជំនាញ ពង្រីកទីផ្សាររបស់ខ្លួន លោកបានចាប់ផ្ដើមថតបទចម្រៀង មានទាំងបទមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍ ដោយបានចាប់ដៃគូជាមួយតារាចម្រៀង Original Song និងក៏មានបទផ្ទាល់ខ្លួននោះដែរ។

លោកបន្តថា ឱកាសនៅក្នុងការជ្រៀតចូលក្នុងទីផ្សារចម្រៀង ហាក់បីដូចជាមានច្រើនសម្រាប់រូបលោក ក្នុងនោះលោកត្រូវបានគេទាក់ទង ឲ្យច្រៀងតាមឆាកតន្រ្តីតូចធំនានានិងតាមរយៈស្ថានីយទូរទស្សន៍ទៀតផង។ ការបង្ហាញវត្តមានជាមួយតារាចម្រៀង Original Song នេះ គឺមានបទជាចង្វាក់ញាក់ មានចំណងជើងថា «រាំ Stye ពស់វែក» ជាសំនៀងរួមគ្នា បទ «សុំយកប្រពន្ធធម៌  ជួបស្នេហ៍ក្នុងក្លឹបរាត្រី» និងកំពុងត្រៀមចេញបទ «មនុស្សអាក្រក់» មួយបទទៀត។

លោកចេន រ៉ូហ្វើបានបញ្ជាក់ដែរថាលោករំពឹងថាបងប្អូនជួយគាំទ្រការចេញបទចម្រៀងនេះដើម្បីជាការសុំជួយលើកទឹកចិត្តជាបន្តទៀតគ្រាដែលពួកយើងបានខិតខំសម្រិតសម្រាំងយ៉ាងខ្ពស់ទៅតាមទីផ្សារដែលនិយមលើបទស្នាដៃកូនខ្មែរ។ពួកយើងនឹងបន្តបង្កើតបទថ្មីជាបន្តទៀតហើយក៍សង្ឃឹមថាបណ្តាស្ថានីយ៍ទូរទស្សន៍នានាជួយផ្តល់ឱកាសសម្រាប់បង្ហាញដល់ទស្សនិកជនបានទស្សនានិងស្តាប់កម្សាន្ត។                            

Tags:
  • ចេន រ៉ូហ្វើ
  • សុខ ដែន
  • ចូលឆ្នាំថ្មី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥