![]() |
MENU
|
រាជធានីភ្នំពេញ៖ ដោយមាននិស្ស័យស្រឡាញ់គ្នាគ្រាដែលអ្នកនាងសុជាតាកំពុងតែសម្រាកព្យាបាលជំងឺដុំសាច់ក្នុងខួរក្បាលជាមួយព្រះសង្ឃដែលយល់ដឹងពីក្បួនជំងឺបែបបុរាណរហូតធ្វើឲ្យស្វែង សុជាតាមានមានឧប្បនិស្ស័យឆ្លងដល់ជីវិតស្នេហា។យ៉ាងណាមិញអ្នកនាងស្វេង សុជាតាបានកំណត់ភាពច្បាស់លាស់ស្ទើរតែ១០០%ហើយដោយអ្នកពិតជាចង់រួមរស់ជាមួយអតីតព្រះសង្ឃដែលបានបួសរៀនវិន័យធម៌ព្រះហើយបានចាកសិក្ខាបទចេញមកប្រោសសត្វលោកតាមរយៈការបើកមុខរបរជាម្ចាស់ឱកាសបុរាណផ្សំថ្នាំខ្មែរសញ្ញាព្រហ្មព័ន្ឋនៅក្រុងភ្នំពេញ។
បញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងទាំងមានជំនឿចិត្តថានឹងបានសុខក្នុងស្នេហាថ្មីអ្នកនាងស្វែង សុជាតាបានឲ្យដឹងថាជាការណ៍ពិតនាងគឺពិតជាមានផែនការរៀបការជាមួយលោកថោង សុខុមជាគ្រូផ្សំថ្នាំខ្មែរសញ្ញាព្រហ្មព័ន្ឋពិតមែនក្រោយពីមាននិស្ស័យត្រូវចិត្តគំនិតគ្នាយ៉ាងច្រើនស្ទើរតែរូបមួយជីវិត២ទៅហើយ។តាំងពីនាងជាស្រឡះពីជំងឺដុំសាច់មកកុំតែបានអតីតស្វាមីនាងគាត់ចេះក្បួនផ្សំថ្នាំខ្មែរផ្នែកដុំសាច់ច្បាស់កុំអីនាងគ្មានជីវិតរស់មកដល់សព្វថ្ងៃនេះឡើយ។អ្នកនាងថាស្វាមីរបស់នាងគឺមានខ្សែជីវិតតស៊ូគាត់លំបាកតាំងពីក្មេងពោលជីវិតគាត់គឺពិតជាអស្ចារ្យមិនគួរណាគាត់ចេះអត់ធ្មត់រហូតបានរស់រានដល់ដំណាក់កាលនេះទេ។
គាត់មានជីវិតតស៊ូមិនខុសពីនាងប៉ុន្មាននោះទេ។ហើយអ្វីដែលនាងមិនអាចទប់ចិត្តអាណិតគាត់នៅពេលនាងឈឺធ្ងន់ធ្លាក់ខ្លួនអត់អ្វីក្នុងដៃគាត់សុខចិត្តតស៊ូទៅធ្វើការរោងចក្រយកលុយមកទំនុកបម្រុងនាងនេះហើយជារូបភាពដក់ក្នុងចិត្ត។អ្នកនាងបានទម្លាយរឿងទៀតថាពួកយើងបានរួមរស់នៅជាមួយគ្នាប៉ុន្មានឆ្នាំមកហើយតាំងពីបើកមុខរបរគ្រូខ្មែរមកហើយយើងបានលៃលកពេលចូលរោងការពីរខែខាងមុខទៀតយ៉ាងប្រាកដ។បុរសរូបនេះគឺជាស្វាមីចុងក្រោយរបស់នាងប្រសិនបើថ្ងៃណាមួយមានរឿងអ្វីកើតឡើងនាងមិនបន្តយកគ្រួសារទៀតនោះពោលគឺបិទគូជីវិតតែម្តងសុំនៅរស់តែម្នាក់ឯងរហូតទាល់តែអស់សង្ខា។តែទោះជាយ៉ាងណានាងរំពឹងថាជីវិតប្តីប្រពន្ឋរបស់នាងនឹងរស់នៅមើលថែគ្នាដោយក្តីស្រឡាញ់ដល់ចាស់ព្រឹកចាស់ព្រេងតទៅ។