MENU
|
បើទោះផ្ទៃក្នុងនៃក្រុមគ្រួសាររបស់ស្វែង សុជាតានិងប្តីក្មេងងារជាគ្រូខ្មែរនិងធ្លាប់បួសមានសភាពបែបណាទេដែលបង្កការវាយតប់គ្នារហូតតារាសម្តែងល្បីឈ្មោញស្វែង សុជាតាត្រូវរកហឹង្សាអស់ជាច្រើនលើកមកហើយធ្វើឲអ្នកស្រឡាញ់តារារូបនេះគ្រប់គ្នាហួសចិត្តក្រោយជីវិតនៅតែអភ័ព្ទដដែល។
នេះមិនមែនជាលើកទី១ទេ ដែល ស្វែង សុជាតា ទទួលរងនូវអំពើហឹង្សា ពីប្ដីក្មេងរបស់ខ្លួន ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ប្ដីក្មេងរបស់នាង បានវាយនាង ខៀវភ្នែក និងបែកថ្គោម ផ្អើលអ្នកតាខ្មៅមកជួយទាន់ពេល កុំអីកាន់តែធ្ងន់ធ្ងជាងនេះទៅទៀត តែនាងមិនបានដាក់ពាក្យប្ដឹង ទៅលើប្តីក្មេងរបស់នាងឡើយ ដោយនាងចង់ទុកឱកាស ឲ្យប្តីកែប្រែខ្លួន គឺគ្រាន់តែធ្វើកិច្ចសន្យាបញ្ឈប់ការប្រើអំពើហឹង្សាមកលើរូបនាង។
មិនបានប៉ុន្មានថ្ងៃផង នៅថ្ងៃនេះ ខណៈ ស្វែង សុជាតា ដេកស្រែកថ្ងូរនៅក្នុងបន្ទប់ដោយសារមុខរបួសចាស់ មិនទាន់ជាសោះផង ស្រាប់តែថាប្តីក្មេងជេរ និងប្រមាថដល់នាងថា ម្ដេចមិនឆាប់ស្លាប់ទៅ ធ្វើឲ្យរូបនាងតមាត់បង្កជម្លោះ ប៉ុនប៉ងសម្លាប់ដោយយកកាំបិតចង់អារ ក កូនស្រីរបស់ខ្លួន តែមិនបានសម្រេចព្រោះនាងស្រែកឲ្យគេជួយទាន់។ ប្តីក្មេងរបស់នាង តែងចង់បានទ្រព្យសម្បត្តិរបស់នាង យកមកគ្រប់គ្រង់ ដូចជាមុនពេលមានករណីនេះកើតឡើង បានយកសោទៅចាក់ផ្ទះនៅបុរីប៉េងហួត ដែលនាងខំបង់រំលោះជាច្រើនឆ្នាំ រហូតដល់ទៅ ៧ជាន់។
អ្នកនាងបានថ្លែងប្រាប់តាមទូរស័ព្ទថា កាលពីម៉ោងថ្ងៃត្រង់ ថ្ងៃទី២២ មេសា អ្នកនាងបានឈឺមុខរបួសដែលប្ដីវាយបែកថ្គាមយ៉ាងខ្លាំង ក៏ដេកស្រែកថ្ងូរនៅក្នុងបន្ទប់។ ពេលឮដូច្នេះក្រៅពីមិនបានសួរនាំស្វាមីថែមទាំងជេរ និងប្រមាថដល់អ្នកនាងថាម្ដេចមិនឆាប់ស្លាប់ទៅ ទើបបណ្ដាលឲ្យអ្នកនាងតមាត់។ អ្នកនាងថាសុំឲ្យមានបទអន្តរាគមន៍ជួយសង្គ្រោះដល់អ្នកនាងផង ដោយអ្នកនាងប្រកាសថាខ្លួនកំពុងស្ថិតក្នុងការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយ។ អ្នកនាងថាខ្លួនកាន់តែខ្លាចពីសុវត្ថិភាព ដោយសារតែប្ដីក្មេងរូបនេះ ឲ្យតែឈ្លោះម្ដងៗ គឺចង់វាយសម្លាប់អ្នកនាងតែម្ដង ដោយហេតុការណ៍នៅថ្ងៃទី២២ មេសានេះ គឺស្វាមីបានចាក់សោផ្ទះដែលអ្នកនាងសន្សំលុយបង់រំលោះនៅបុរីប៉េងហួតផ្លូវជាសុផារ៉ា រហូតដល់៧ជាន់ មុននឹងបង្កជម្លោះជាមួយអ្នកនាង។ អ្នកនាងថាស្វាមីបានយកពូថៅវាយកំទេចរបស់របរ និងប៉ងសម្លាប់អ្នកនាងក្នុងផ្ទះ ប៉ុន្តែដោយសារតែអ្នកនាងគេចផុត ទើបចាប់កូនស្រីដែលស្រែកយំប៉ងអារ-ក ដើម្បីកុំឲ្យផ្អើលអ្នកជិតខាង។ យ៉ាងណាមិញ អ្នកនាងថាស្វាមីធ្វើមិនបានសម្រេចដោយសារតែអ្នកនាងស្រែកឲ្យអ្នកជិតខាងមកជួយ ហើយក៏ចំពេលដែលមានអ្នកជិតខាងមកគោះទ្វារជួយច្រោងច្រាង ទើបបណ្ដាលឲ្យស្វាមីបង្វេះខ្លួនរត់ចេញ។ អ្នកនាងថាខ្លួនបានប្ដឹងប៉ូលិសរួចហើយ ដោយការប្ដឹងលើកនេះគឺសុំឲ្យប៉ូលិសតាមចាប់ស្វាមីតែម្ដង ព្រោះតែគេកាន់តែសាហាវជាងមុន និងថាបើរស់នៅជាមួយទៀតគឺពិតជានឹងសម្លាប់អ្នកនាងនៅថ្ងៃណាមួយ៕
ក្រោយបែកធ្លាយរឿងនេះមានការលើកឡើងពីបណ្តាញសង្គមទាំងផលិតករតារាសម្តែងនិងមហាជននានាថាគួរតែអ្នកនាងសុជាតាលែងលះចែកទ្រព្យទៅព្រោះថាដល់ថ្នាក់ទាត់ធាក់ចឹងៗហើយតើថ្ងៃក្រោយជួបបញ្ហាអ្វីបន្តទៀត។មិនបាច់ស្តាយស្រណោះនោះទេចាត់ទុកថាកម្មត្រូវសងគេឲអស់ហើយដើរចេញប្រែជីវិតជាថ្មីខំតស៊ូធ្វើការឲសប្បាយចិត្តព្រោះមានអ្នកគាំទ្រនៅតែពេញចិត្តឲតម្លៃចំពោះការងារសមត្ថភាពសម្តែងដែលកម្រមាន។
យ៉ាងណាអ្នកនាងស្វែង សុជាតានៅតែអាណិតកូនតូចនិងប្រកាន់ទស្សនៈមិនចង់ខូចឈ្មោះជាស្រីប្តីបីបួនទើបនៅសាំញាំជាមួយចំណងបញ្ហាដែលនាងពិបាករើបំរាស់បាន។យ៉ាងណាក៍ដោយសូមអំពាវនាវដល់សមត្ថកិច្ចទាំងអស់គួរតែជួយការពារសុវត្ថិភាពតារាភាពយន្តល្បីឈ្មោះប្រចាំស្រុកខ្មែរផងព្រមទាំងអង្គការនានាផងដែរគួរតែមានវិធានការបែបណាកោះហៅស្វាមីវ័យក្មេងសុជាតាមកអប់រំដោយលក្ខខណ្ឌផ្សេងៗដើម្បីកុំឲពូកែអាមេលោកហក់ក្រញិចតែមនុស្សស្រីពិសេសប្រពន្ឋរបស់ខ្លួនពេក។