![]() |
MENU
|
រាជធានីភ្នំពេញ៖ អ្នកនាងស្វែង សុជាតាបានជាដាច់ប្រែក្លាយទទួលបានជីវិតថ្មីក្នុងការជាសះពីជំងឺដុំសាច់ដែលបានផ្សំថ្នាំពីគ្រូបុរាណខ្មែរចេញមកពីភ្នំគូលេនក្រោយសម្ងំរំងាប់ចិត្តប៉ុន្មានឆ្នាំ។បន្ទាប់ពីប្រកាសបើកជាឱសថបុរាណផ្សំថ្នាំខ្មែរនិងបន្សាបគ្រឿងញៀនត្រូវបានមន្ត្រីក្រសួងសុខាភិបាលបានសើរើនិងចុះដល់ទីតាំងខ្លាចបង្កបញ្ហាថកនាំនោះដល់ប្រជាជនផ្អើលគេឯង។
អ្នកនាងស្វែង សុជាតាដែលប៉ុន្មានឆ្នាំមុនរងសម្ពាធដោយអាការៈជំងឺដុះសាច់ក្នុងខួរក្បាលបានសម្រេចចិត្តព្យាបាលដោយគ្រូឱសាថបុរាណផ្សំថ្នាំខ្មែររហូតបានស្រាកស្រានមានកម្លាំងចេញទៅសម្តែងបានដូចដើមប្រៀបបានការស្លាប់ហើយរស់ឡើងវិញ។យ៉ាងណាមិញអ្នកនាងនៅតែឲ្យតម្លៃនៃការព្យាបាលដោយការផ្សំថ្នាំពីរុក្ខជាតិបុរាណខ្មែរដែលមានតាំងពីយូរមកហើយមិនអាចមើលរំលងបាន។
រហូតមកទល់ពេលនេះអ្នកនាងស្វែង សុជាតាបានក្លាយជាទីប្រឹក្សាសម្រាប់ផ្សព្វផ្សាយពីស្ថានភាពជំងឺស្តីពីការដុះដុំសាច់ក្នុងខួរក្បាលដោយមានថ្វីមាត់ពន្យល់អ្នកមកព្យាបាលបានយ៉ាងល្អដូចជាអ្នកជំនាញមួយស្ទើរតែមិនគួរឲ្យជឿដែលតារាសម្តែងដ៍ប៉ិនប្រសប់រូបនេះថ្នឹកនឹងការរៀបរាប់ពីផ្នែកៗនៃសភាពជំងឺ។
បច្ចុប្បន្នអ្នកនាងកំពុងតែស្នាក់នៅទីតាំងឱសថបុរាណសញ្ញាព្រហ្មព័ន្ឋជាមួយលោកគ្រូវ័យក្មេងថោង សុខុមដែលជាអ្នកចេញមុខមកព្យាបាលសត្វលោកមានទីតាំងក្បែរច្រមុះជ្រូកស្ទឹងមានជ័យទល់មុខបុរីប៉េងហួតស្ទឹងមានជ័យរាជធានីភ្នំពេញ។
អ្នកនាងស្វែង សុជាតាបានរៀបរាប់ឲ្យដឹងថាដោយសារតែលោកគ្រូក្មេងផ្សំថ្នាំបុរាណគាត់ពូកែអ្នកនាងបានអញ្ជើញលោកគ្រូឲ្យមកប្រោះសត្វលោកដោយធ្វើជាមនុស្សសាមញ្ញជាគរូធម្មតាព្រមទាំងស្រាវជ្រាវរកឱសថបន្ថែមមកនោះជារឿងល្អ។លុះពីរបីថ្ងៃក្រោយក៍លោកមកព្យាបាលក៍គាត់មកព្យាបាលអ្នកជំងឺបានយ៉ាងច្រើននាក់ទៅនឹងប្រភេទជំងឺមានដុំសាច់ក្នុងខួរក្បាល។អាការៈនាងពីមុនគឺដូចជាមនុស្សឆ្កួតអ៊ីចឹងការដំណើរការក្នុងខ្លួនធ្វើទុក្ខរហូតមិនអាចដំណើរការដើរបានផង។នៅពេលនោះនាងស្ពឹកដៃជើងឈឺក្បាលធ្វើទុក្ខរហូត។យ៉ាងណាមិញពេលនេះនាងសន្និដ្ឋានថាអាចជាក្នុងខ្លួនស្ទើរ១០០%ព្រោះអត់ឈឺក្បាលភ្នែកស្រឡះធម្មតាដៃជើងរបស់នាងធម្មតាអាចបើកឡានបានអាចហាត់ល្បុកក្កតោបាន។លោកគ្រូឱសថបុរាណសញ្ញាព្រហ្មព័ន្ឋមានព្យាបាលជំងឺគីសក្រពះពោះរៀនជំងឺសន្លាក់ហើយអ្វីដែលលោកគ្រូជំនាញជាងគឹគឺផ្នែកមហារីកស្បូនគីសនិងទឹកនោមផ្អែម។ចំពោះប្រភេទថ្នាំខ្មែរដែលលោកគ្រូឱសថចេះព្យាបាលបែបបុរាណនេះយើងមានប្រភេទថ្នាំខ្លះកិនជាម្ស៉ៅឲ្យហ្មត់ហើយបើមនសុ្សក្រោមអាយុ៣០ឆ្នាំអាចព្យាបាលបានជាលឿនព្រោះមិនសូវគិតច្រើនតែអ្នកជំងឺវ័យជាង៣០ឡើងគឺយូរបន្តិចតែមិនយូររាប់ឆ្នាំនោះទេ។ចំពោះនាងអំឡុងពេលព្យាបាលគឺប្រមាណជាជាង២ឆ្នាំបានជាដោយសារតែពេលនោះនាងគិតច្រើនពេកកូនផងការងារផងអនាគតគិតចេះតែស្មុកស្មាញទើបយូរនៃការព្យាបាលតែសំខាន់កុំគិតពេកអ្នកឈឺផ្នែកនេះ។
នាងសុជាតាបន្តថាកន្លងមកមានខាងពេទ្យវិជ្ជាសាស្ត្រម្នាក់និយាយបង្ខូចអាការៈនៃការព្យាបាលកន្លែងរបស់លោកគ្រូខ្មែរនេះថានោះជាការបង្កាច់បង្ខូចថ្នាំខ្មែរដែលនៅទីនេះផ្សំលក់ព្រោះនាងមានឯកសារថាពិតជាមានដុំសាច់ក្នុងខួរក្បាលដោយថ្លៃព្យាបាលនៅពេទ្យថៃថ្លៃពេកក៍មកសុំព្យាបាលបែបខ្មែរបុរាណវិញរហូតបានស្រាលខ្លួនជាស្ទើរតែដាច់ដូចពីមុន។ចំពោះមន្ត្រីក្រសួងសុខាភិបាលគេមានប្រតិកម្មចំពោះខាងឱសថបុរាណថ្នាំខ្មែររបស់នាងមានទាំងការអួតរឿងមានថ្នាំបន្សាបគ្រឿងញៀនជាដាច់នោះគឺនាងធានាថាពិតជាមានការជាដាច់មែនហើយខាងក្រសួងក៍គេឯកភាពឲ្យយើងរៀបចំឲ្យមានលក្ខណៈត្រឹមត្រូវមានពិសោធន៍ត្រឹមត្រូវនិងត្រូវចេះរៀនផ្សំរូបមន្តបន្តទៀតឲ្យខាងថ្នាក់លើក្នុងនាមជាមន្ត្រីសុខាភិបាលបានដឹងបានជ្រាបជៀសវាងវៃថ្នាំខុស។
ដោយឡែកលោកគ្រូឱសថបុរាណសញ្ញាព្រហ្មព័ន្ឋថោង សុខុមហៅគ្រូក្មេងវ័យត្រឹមតែ២៧ឆ្នាំដែលអះអាងថាពិតជាសម្រេចការព្យាបាលជំងឺដុំសាច់បានស្ទើរតែទាំងស្រុងបានបញ្ជាក់ថាលោកគ្រូបានស្នាក់នៅព្រៃភ្នំបួសរៀនតាមនិស្ស័យដោយកាត់តាមលោកតាហើយក៍សម្រេចចិត្តទៅបួសរៀនចង់ដឹងថាវិជ្ជាបុរាណខ្មែរពូកែបែបណា។លុះសិក្សាបានច្រើនចេះតែដំណើរការទៅមុខហើយការរៀនពីជំនាញថ្នាំខ្មែរនេះមានរយៈពេល១០ឆ្នាំជាងហើយ។កាលនៅបួសនៅភ្នំគូលេនគឺសិក្សានិងបរិបថការព្យាបាលម្តងម្កាលពេលចុះពីភ្នំពេលជួបអ្នកណាឈឺក៍ចេះជួយមើល។ជំងឺដែលោកគ្រូធ្លាប់ព្យាបាលមានជំងឺឃ្លង់ ជំងឺមហារីកក្នុងខួរក្បាល ជំងឺដុះសាច់ក្នុងស្បូនឬក្នុងតួខ្លួនឲ្យតែដុះសាច់មិនថាកាចឬស្លូតគឺព្យាបាលបានទាំងអស់និងសសៃឬឈឺឆ្អឹងឆ្អែនឬឬសដូងជាដើមចំពោះទឹកនោមផ្អែមមើលក្នុងតំណាក់កាលទី១និងទី២។ការចេះផ្សំយើងមានជាគម្ពីរនិងសិក្សាស្រាវជ្រាវតាមប្រភេទនៃថ្នាំហើយយើងយកមកពិសោធន៍ថាតើថ្នាំនឹងត្រូវនឹងថ្នាំក្អកយកឲ្យអ្នកក្អកហូបអន់អត់រួចទុកហើយផ្សេងៗទៀតក៍ធ្វើតាមហ្នឹងដែរ។យ៉ាងណាពេលនេះគេមានសៀវភៅឯកសារចេញពីក្រសួងងាយស្រួលស្រាវជ្រាវតែម្តង។លោកគ្រូបានសង្កត់ធ្ងន់ទៀតថាកន្លងមកមានការផ្អើលរឿងថ្នាំបន្សាបគ្រឿងញៀនល្បីដល់ក្រសួងសុខាភិបាលក៍បានមកដល់ផ្ទះនិងព្រមចុះកិច្ចសន្យាឲ្យយើងបើកធម្មតា។ប៉ុន្តែពេលដែលយើងផ្សាយដំណឹងឬពាណិជ្ជកម្មអ្វីនោះត្រូវតែជូនដំណឹងដល់ថ្នាក់លើព្រោះគេនិយាយតាមច្បាប់។ជាពិសេសខាងក្រសួងឲ្យយើងទៅរៀនបន្តទៀតព្រោះពីមុនមកអត់មាននោះទេគ្រូខ្មែរព្រោះថាគ្រូខ្មែរឥឡូវមានសញ្ញាបត្រនិងចុះបញ្ជីការទៀតផងអាចផ្តាច់់មុខធ្វើជាបណ្ណបាតង់លក់ជាក្រុមហ៊ុនក័បានដែរ។នៅពេលនេះយើងបានដឹងយល់និងយល់ព្រមធ្វើតាមដើម្បីមានច្បាប់ទំលាប់ត្រឹមត្រូវ។
អ្នកជំងឺដុំសាច់ក្នុងខួរក្បាលប្អូនប្រុសជិន ម៉ានិលដែលរស់នៅភូមិរបោះអង្កាញ់ ខណ្ឌច្បាអំពៅបានឲ្យដឹងថាពីដំបូងឡើងព្យាបាលនៅពេលវិទ្យាសាស្ត្របន្តពីមួយទៅមួយតែមិនធូរនោះទេអស់ប្រាក់ច្រើនម្តាយរបស់ប្អូនព្រួយបារម្ភខ្លាំងចេះតែស្វែងរកគ្រូខ្មែរក៍ជួបខាងអ្នកមីងស្វែងសុជាតាពូកែខាងថ្នាំបែបនេះព្រោះគាត់ឈឺដែរក៍មកព្យាបាលនៅកន្លែងលោកគ្រូ៧ខែដោយយើងទិញថ្នាំដាំហូបតាមការបញ្ជក់ពីលោកគ្រូឃើញថាស្រាលខ្លួនតែម្តងព្រោះពីមុនត្រកងមកដើរមិនរួចនោះទេ។
ដោយឡែកម្តាយរបស់យុវជនជិន ម៉ានិលអ្នកស្រីជា សម្ជស្សបានឲ្យដឹងថាការព្យាបាលនៅពេទ្យវិទ្យាសាស្ត្រអស់លុយច្រើនជាងពេទ្យខ្មែរហើយលោកគ្រូក៍គាត់ជួយ។ពីដំបូងអត់ជឿថាគ្រូខ្មែរអត់ដឹងថាពូកែនោះទេ។យ៉ាងណាក្នុងមួយខែអ្នកស្រីចំណាយត្រឹមតែជាង៣០ម៉ឺនប៉ុណ្ណោះសម្រាប់ហូបថ្នាំខ្មែរ។