MENU
នគរបាលស្រុកកោះធំឃាត់ខ្លូនស្រ្តីម្នាក់ ពាក់ព័ន្ធនឹងករណីឆបោក យកគ្រឿងអល័ង្កាកាឡៃមកបញ្ចាំ
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី៣១ មីនា ២០១៧, ១៥:៤០ | ៥២១ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកណ្តាល ៖ កម្លាំងនគរបាលស្រុកកោះធំបានធ្វើការឃាត់ខ្លួនស្រ្តីម្នាក់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នេះ ពាក់ព័ន្ធនឹងករណីឆបោក ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល លេខ៤៩ ផ្លូវលេខ៤៦៦ ក្រុមទី២៦ ភូមិបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

នគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ១-ឈ្មោះ កែវ ដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ឡូកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ,២-ឈ្មោះ ចាន់ ម៉េងលី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឡូកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌ ប្ញស្សីកែវ រាជធានីភ្នំពេញ មានមុខរបរលក់ដូរ ។ ចំណែកជនសង្ស័យឈ្មោះ ចេង ប៊ែ ហៅ ហេង ពៅ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ និង មុខរបរមិនពិតប្រាកដ ។

ក្នុងនោះកម្លាំងសមត្ថកិច្ចដកហូតបាន គ្រឿងអល័ង្កា  ខ្សែកកាឡៃ ចំនួន ០៦ខ្សែ , ចិញ្ចៀនកាឡៃចំនួន០១វង់  ខ្សែជើងកាឡៃចំនួន០១គូ , ខ្សែដៃដាំត្បូងពណ៌ស កាឡៃចំនួន០១ខ្សែ ,ទូរស័ព្ទចល័តចំនួន០១គ្រឿង , ថង់ក្រណាត់ ពណ៌ក្រហមចំនួន១ , កាបូបស្ពាយចំនួន០១ ។

តាមដំណើររឿងនេះបានឲ្យដឹងថា ជនសង្ស័យនិងជនរងគ្រោះ កែវ ដា គឺជាអ្នកទើបតែស្គាល់គ្នា និងរកស៊ីទទួល បញ្ចាំជាមួយគ្នា ព្រមទាំងស្នាក់នៅជាមួយគ្នានៅចំណុចកើតហេតុខាងលើ ។ លុះនៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង២០និង០០នាទី ជនសង្ស័យ ចេង ប៊ែ បានយកខ្សែដៃដាំត្បូងពណ៌ស ជារបស់ក្លែងក្លាយ ទៅដាក់បញ្ចាំជាមួយជនរងគ្រោះ កែវ ដា ដោយនិយាយថា ភ្ញៀវដែលចូលលេងល្បែងក្នុងកាស៊ីណូណាហ្គាវើល អោយយកមកបញ្ចាំក្នុងតម្លៃ ៣,០០០USD  ។ ដោយយល់ថាធ្លាប់ស្គាល់គ្នា ឈ្មោះ កែវ ដា បានទទួលយកខ្សែ ដៃនោះ ដោយពុំបានយកទៅពិនិត្យថាជារបស់ពិត ឬក្លែងក្លាយនោះទេ  ហើយបានប្រគល់ប្រាក់ទៅអោយ ចេង ប៊ែ ចំនួន៣,០០០USD ។

លុះប្រមាណជា៣ម៉ោងក្រោយមក នៅយប់ថ្ងៃដដែល ជនសង្ស័យក៏បានមកសុំយកប្រាក់ពីជនរងគ្រោះបន្ថែម ចំនួន៣,០០០USDទៀត ដោយនិយាយថា ម្ចាស់ខ្សែដៃចាញ់ល្បែងត្រូវការប្រាក់បន្ថែម ពេលនោះដោយសារ តែជនរងគ្រោះមានការទុកចិត្តលើជនសង្ស័យដែលជាអ្នករកស៊ីជាមួយគ្នា ក៏បានអោយប្រាក់ទៅ ចេង ប៊ែ ចំនួន ៣,០០០USDទៀត ។ បន្ទាប់មកនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះមានការសង្ស័យទៅលើខ្សែ ដៃនោះក៏បានយកទៅអោយគេពិនិត្យ ទើបដឹងថាជាខ្សែដៃក្លែងក្លាយ (កាឡៃ) ។

ជនរងគ្រោះ កែវ ដា ក៏បានត្រលប់មកផ្ទះជួលដែលស្នាក់នៅជាមួយគ្នា និងជនសង្ស័យវិញ តែជនសង្ស័យបាន ប្រមូលសម្ភារៈប្រើប្រាស់ផ្លាស់ប្ដូផ្ទះជួលទៅហើយ នៅពេលដែលជនរងគ្រោះទាក់ទងទៅ ជនសង្ស័យថាពុំធ្លាប់ ស្គាល់នោះទេ ។

ក្រោយមកជនរងគ្រោះ កែវ ដា និង ចាន់ ម៉េងលី រួមជាមួយក្រុមគ្រួសារបានបន្តស្រាវជ្រាវរហូតបានដឹង និង ស្គាល់ពីកន្លែងដែលជនសង្ស័យស្នាក់នៅថ្មីឯភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ លុះនៅព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹង និងនាំជនសង្ស័យមកកាន់អធិការដ្ឋាន នគរបាលស្រុកកោះធំតែម្ដង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ចេង ប៊ែ ហៅ ហេង ពៅ បានសារភាពថា ខ្លួនពិតជាបាន យកខ្សែដៃដាំត្បូងពណ៌ស ជារបស់ក្លែងក្លាយទៅបញ្ចាំបោកយកប្រាក់ពីឈ្មោះ កែវ ដា ចំនួន ៦,០០០USD ប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរចាត់ការតាមនីតិវិធី ៕                

Tags:
  • នគរបាល
  • ពាក់ព័ន្ធ
  • ឆបោក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥